A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 August 2016

គោលដៅ ៥ ចំណុច របស់គណបក្សសង្រ្គោះជាតិ

១៦ សីហា ២០១៦ / 16 August 2016



គោលដៅ ៥ ចំណុច របស់គណបក្សសង្រ្គោះជាតិ / The 5-point objective of the CNRP (*)

ដោយសារតែរដ្ឋអំណាចសព្វថ្ងៃ ដែលមានបរទេសនៅពីក្រោយខ្នង បានលួចប្លន់អ្វីៗទាំងអស់ពីប្រជារាស្ត្រខ្មែរ គោលដៅរបស់គណបក្សសង្រ្គោះជាតិ មាន ៥ ចំណុច ដូចតទៅ៖
១- ប្រគល់សងប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដី តែមួយគត់។
២- ប្រគល់សងទ្រព្យសម្បត្តិជាតិ ជូនមកប្រទេសជាតិវិញ ដូចជាព្រៃឈើ រ៉ែ ភ្នំ បឹងបួរ ស្ទឹង ទន្លេ រហូតដល់ឆ្នេរសមុទ្រ និងកោះកណ្តាលសមុទ្រ ដើម្បីទុកគ្រប់គ្រងឲ្យបម្រើផលប្រយោជន៍សាធារណៈ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជារាស្ត្រ។
៣- ប្រគល់សងទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រ ជូនមកប្រជារាស្ត្រវិញ ដែលជាម្ចាស់ដើម និងម្ចាស់ពិត លើផ្ទះសម្បែង ដីធ្លី ស្រែ ចំការ របស់លោក។
៤- ប្រគល់សងវាសនាប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ជាអ្នកសម្រេច ក្នុងឯករាជ្យភាពដ៏ពេញលេញ។
៥- បញ្ឈប់ការអភិវឌ្ឍន៍ក្លែងក្លាយដូចសព្វថ្ងៃ ដែលបម្រើតែផលប្រយោជន៍ក្រុមគ្រួសារមេដឹកនាំពុករលួយនិងបក្សពួកមួយក្តាប់តូច ហើយរៀបចំឲ្យមានការអភិវឌ្ឍន៍ពិតប្រាកដ ដែលបម្រើផលប្រយោជន៍ប្រជារាស្ត្រខ្មែរទាំងមូល។

ដូច្នេះ សូមបងប្អូនជនរួមជាតិ ដែលជាអ្នកស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ គ្រប់រូប មេត្តាគាំទ្រ និងចូលរួម សកម្មភាពគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យប្រជារាស្ត្រខ្មែរបានសម្រេចគោលដៅទាំង ៥ ចំណុចខាងលើនេះ៕

SR

1 comment:

Anonymous said...

Stupid Sam Rainsy, you sold out the people then joined the National Assembly with CPP. Then CPP betrayed you, you got your arse kicked.

Now you want to fool the people again?