A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 July 2016

អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

អាជ្ញាធរ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី
ដោយ ថា កិត្យា
2016-07-26

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev



អាជ្ញាធរ​កម្ពុជា ចាប់​ផ្តើម​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​បន្តិច​ម្តងៗ​ជុំវិញ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​មក​ដល់​ពេល​នេះ អាជ្ញាធរ​គ្មាន​តម្រុយ​បន្ថែម​ទៀត​ទេ​នៅ​ក្នុង​សំណុំ​រឿង​នេះ។ រីឯ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ក៏​ចាប់​ផ្តើម​អស់​សង្ឃឹម​ពី​ការ​ទទួល​បាន​យុត្តិធម៌។ ពួក​គេ​ថា សមត្ថកិច្ច​អាច​ស្វែងរក​ការ​ពិត​ឃើញ ប្រសិន​បើ​មាន​ឆន្ទៈ​ពិត​ប្រាកដ។

គិត​មក​ដល់​ពេល​នេះ ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​នៅ​កម្ពុជា មាន​រយៈពេល​ជាង​កន្លះ​ខែ​ហើយ នៅ​ឡើយ​តែ​យុត្តិធម៌​ដែល​ក្រុម​គ្រួសារ និង​មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​មើល​យ៉ាង​អន្ទះសា ថា​តើ​យុត្តិធម៌​នឹង​អាច​មាន​ដែរ​ឬ​ទេ ឬ​ក៏​ត្រូវ​ក្លាយ​ជា​សព​អយុត្តិធម៌​ដូចជា​សព​អ្នក​ការពារ​ព្រៃ​ឈើ អ្នក​ការពារ​កម្មករ ព្រះសង្ឃ និង​អ្នក​សិល្បៈ​ល្បីៗ​ដទៃ​ទៀត?



អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​បេសកកម្ម​ស្រាវជ្រាវ​ឲ្យ​អស់​លទ្ធភាព ដើម្បី​បង្ហាញ​ការ​ពិត ថា​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​សំណុំ​រឿង​ឃាតកម្ម​ដ៏​សាហាវ​នេះ ព្រោះ​លោក​ក៏​មិន​ជឿ​ថា ផ្ដើម​ចេញ​ពី​ជំពាក់​លុយ ៣​ពាន់​ដុល្លារ​មិន​សង​នោះ​ឡើយ៖ «ពូ​មិន​ទាន់​បាន​ព័ត៌មាន​អី​ថ្មី​ពី​ខាង​ជំនាញ​យើង​ទេ ប៉ុន្តែ​ពូ​គ្រាន់​តែ​ដឹង​ថា ជន​ដៃ​ដល់​វា​រឹង​ក្បាល វា​មិន​ព្រម​ឆ្លើយ​អ្វី​ទាំងអស់ រហូត​វា​ឆ្លើយ​ថា​មិន​ស្គាល់​ម្តាយ​វា​ទៀត​ផង។ វា​មាន​ភាព​រឹងរូស​ក្នុង​ការ​បង្ហាញ​ការ​ពិត​ដល់​សមត្ថកិច្ច​របស់​យើង។ នេះ​ជា​ការ​លំបាក​មួយ​ដែល​យើង​កំពុង​តែ​ខិតខំ​រក​បន្ថែម​ទៀត»។

លោក ខៀវ សុភ័គ បន្ថែម​ថា បើ​ទោះ​បី​ជា​ការ​ស្រាវជ្រាវ​ត្រូវ​អូស​បន្លាយ​ពេល​យូរ ឬ​គ្មាន​លទ្ធភាព​ស្រាវជ្រាវ​រក​ឃើញ​ការ​ពិត​ក្តី ក៏​ច្បាប់​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ពី​ក្រុម​ណា​មួយ​ក្រៅ​តែ​ពី​សមត្ថកិច្ច​របស់​កម្ពុជា ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា ការ​បង្ហាញ​សញ្ញា​នៃ​ភាព​លំបាក​បន្តិច​ម្តងៗ​របស់​អាជ្ញាធរ​នេះ ហាក់​ដូចជា​បង្ហាញ​ពី​អសមត្ថភាព និង​គ្មាន​ឆន្ទៈ។ លោក​បន្ថែម​ថា បើ​យោង​ទៅ​លើ​សម្ភារៈ​ភស្តុតាង​ជា​មូលដ្ឋាន ដូចជា​មិន​ពិបាក​ឡើយ ព្រោះ​ឃាតកម្ម​នេះ​កើត​ឡើង​នៅ​ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​មាន​កាមេរ៉ា​សុវត្ថិភាព​ទាំង​ក្នុង ក្រៅ និង​ជ្រុង​ផ្សេងៗ​ទៀត។ លើស​ពី​នេះ ក៏​មាន​មនុស្ស​ចេញ​ចូល​ច្រើន​អាច​ធ្វើ​ជា​សាក្សី​ខុស​ឆ្ងាយ​ពី​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ​ដែល​គេ​បាញ់​ប្រហារ​ក្នុង​ព្រៃ៖ «បើ​យោង​ទៅ​លើ​ទីតាំង​នៃ​អំពើ​ឃាតកម្ម ខ្ញុំ​យល់​ថា​វា​មិន​លំបាក​រក​ទេ។ យើង​មិន​ចាំ​ពឹង​ផ្អែក​តែ​លើ​ឃាតក​នោះ​ទេ បើ​ឃាតក​ឆ្លើយ​បែប​នេះ យើង​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ដែល​ជា​ភស្តុតាង​ផ្សេង​ទៀត។ ហើយ​បើ​ខ្លួន​ជួប​ការ​លំបាក​បែប​នេះ ម្ដេច​អាជ្ញាធរ​មិន​រក​អ្នក​ជំនាញ​ស៊ើប​អង្កេត​ខាង​បទល្មើស​ឧក្រិដ្ឋ​បែប​ហ្នឹង​ផ្សេង​ទៀត។ ខ្ញុំ​យល់​ថា បើ​សមត្ថកិច្ច​មាន​សុឆន្ទៈ អាច​សុំ​ទៅ​បណ្ដា​ប្រទេស​ជា​មិត្ត​នោះ ច្បាស់​ជា​គេ​ជួយ»។

លោក អេង ឆៃអ៊ាង បន្ត​ថា ប្រសិន​បើ​យុត្តិធម៌​មិន​មាន​នៅ​ពេល​នេះ​ទេ មាន​តែ​រង់ចាំ​ការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង​តាម​រយៈ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

ចំពោះ​បញ្ហា​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា អាជ្ញាធរ​មិន​ទាន់​បញ្ចេញ​ភ្លាមៗ​តាម​ការ​ទាមទារ​នោះ​ទេ ព្រោះ​ត្រូវ​ទុក​បម្រើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។ លោក ខៀវ សុភ័គ ក៏​បដិសេធ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក កែម ឡី នោះ​ទេ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ជឿ​ថា សមត្ថកិច្ច​កម្ពុជា មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្វែងរក​ការ​ពិត​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ប្រសិន​បើ​មាន​ឆន្ទៈ​ពិត​ប្រាកដ ហើយ​មិន​មាន​អ្វី​អាថ៌កំបាំង​នៅ​ពី​ក្រោយ៖ «ខ្ញុំ​សង្ឃឹម​ថា ករណី​នេះ សមត្ថកិច្ច​លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​អាច​ចាប់​ឃាតក​ពិត អ្នក​សម​គំនិត ក៏ដូចជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​មិន​អ៊ីចឹង​ទេ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ នឹង​ចោទ​ថា​ការ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​រឿង​នយោបាយ»។

លោក អំ សំអាត យល់​ថា ប្រសិន​បើ​សមត្ថកិច្ច​កម្ពុជា រក​មិន​ឃើញ​តម្រុយ​ណា​ផ្សេង​នោះ​ទេ គួរ​តែ​មាន​កិច្ច​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ស៊ើប​អង្កេត​ផ្សេង​ទៀត ដូចជា​ភ្នាក់ងារ អេហ្វ.ប៊ី.អាយ (FBI) ជាដើម ដើម្បី​បង្ហាញ​សាធារណជន​ថា ខ្លួន​ពិត​ជា​មាន​ឆន្ទៈ​ធ្វើ​រឿង​នេះ។

សព​លោក​បណ្ឌិត កែម ឡី អ្នក​រិះគន់​រដ្ឋាភិបាល​ដ៏​មាន​ប្រជាប្រិយ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ចុះ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា នៅ​ស្រុក​កំណើត​របស់​លោក ឋិត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោយ​ពី​ដង្ហែ​ចេញ​ពី​រាជធានី​ភ្នំពេញ​អម​ដោយ​អ្នក​ចូលរួម​ប្រមាណ ២​លាន​នាក់៕

3 comments:

Anonymous said...


MAKING AH KOUK HUN SEN TO FIND KEM LEY'S KILLER, NOT BEGGING AH KOUK HUN SEN TO FIND KEM LEY'S KILLER

To Khmer people:

The killers kept killing because they have never gotten punished.

In the past, the reactions from Khmer people condemning the killings of our Khmer heroes were swift, but last for a short period of time.

Khmer people must take some necessary actions demanding the autocratic regime of Ah Kouk Hun Sen to bring to justice the real killers and the mastermind behind the killing.

Here are some steps that we should take:

1- Give an ultimatum to the government to show the video captured during Kem Ley's killing in 10 days. What is the reason for hiding that shooting video?

2- After that 10 days come, and if there is still no answer, we start marching peacefully urging the government to find the real killer.

3- This is the right time that Khmer people must exert their concert efforts to accomplish a specific goal: find justice for our fallen Khmer heroes.

4- The PEACEFUL DEMONSTRATION will last until the government find the credible killers.

5- In this world, nothing is free. We must be ready to sacrifice our life if the government opts to suppress the demonstration violently.

6- We must stop allowing our Khmer heroes die in vain. We need to change the way we think:

- We used to ask the government to find the killers of Chea Vichea, Chhut Vuthy, etc... and we got no result. Then, Khmer people stayed quite by failing to step up their efforts to press the government to find the killers. We have been behaving like hay fire (Chhes dauch Phleung Chambeung heuy Rolut Ksuy).

- This time, we must ACT DIFFERENTLY if we want to see a DIFFERENT OUTCOME: the peaceful demonstration will last until the government finds the real credible killers and we must be ready to die to make this happen.

If we cannot accomplish just this one specific task (demonstration to find the killers), we must stop crying that Cambodia is controlling by Yuon. Just remember that Yuon had lost many soldiers to conquer Cambodia.

How come we don't want to lose any life to free Cambodia from Vietnam?
No country for coward people. " Oth Srok Sam Mouk Heuy Beu Komsark Yang Niss".


Bun Thoeun

Anonymous said...

Oh come on Ah Sumo. You are a liar. Just stick your tongue into your crack.

Anonymous said...

មុខដូចតែគ្នាខ្មែរយៀកមិញ