A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 May 2016

សមត្ថកិច្ច​ឃាត់​ខ្លួន​ជំទប់ទី២​ពី​បក្ស​ប្រឆាំង​រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ


ដោយ អ៊ុង សេរីវុទ្ធ
2016-05-26

ផែនទី​ខេត្ត​តាកែវ ៦២០
ផែនទី​ខេត្ត​តាកែវ
Photo: RFA


អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជំទប់ទី២ មក​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​តាកែវ រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ គណបក្ស​សង្គ្រោះជាតិ​ខេត្ត​តាកែវ លោក ម៉ៅ សុផល ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភានេះ ​ស្នងការ​ខេត្ត​តាកែវ​បាន​ដោះលែង​ជំទប់ទី២​របស់​គណបក្ស​សិទ្ធិមនុស្ស លោក ខែង សំអាត ហើយ បន្ទាប់​ពី​សាកសួរ​ និង​ធ្វើ​កិច្ចសន្យា។ យ៉ាងណាក៏ដោយ លោក ម៉ៅ សុផល ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ ជាការ​គំរាម​គំហែង​មន្ត្រី​គណបក្ស​របស់​លោក​ឲ្យ​ភ័យ​ខ្លាច​ ក្នុង​សកម្មភាព​នយោបាយ​​នៅ​ទូទាំង​ខេត្ត​តាកែវ​ទាំង​មូល៖ «ខ្ញុំ​យល់​ថា អំពី​បញ្ហា​នេះ បញ្ហា​ផ្ដិត​មេដៃ​ជូន​ព្រះមហាក្សត្រ គឺ​អត់​ខុស​ទេ ពីព្រោះ​ការ​ផ្ដិត​មេដៃ​នេះ យើង​ផ្ដិត​មេដៃ​ដែល​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត​អី​មួយ ការ​ផ្ដិត​មេដៃ​ជូន​ព្រះមហាក្សត្រ ឬ​ក៏​ជូន​រដ្ឋសភា ឬ​ក៏​ជូន​ដល់​រដ្ឋាភិបាល ជា​សិទ្ធិ​ប្រជាពលរដ្ឋ។ ចឹង​អា​បញ្ហា​​ផ្ដិត​មេដៃ​នេះ គឺ​អត់​មាន​ខុស​ច្បាប់​ទេ»។

កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា លោក ខែង សំអាត ត្រូវ​បាន​ប៉ូលិស​ឃុំ​ហៅ​មក​ណែនាំ​ដើម្បីឲ្យ​បញ្ឈប់​យក​ស្នាម​មេ​ដៃ​ពលរដ្ឋ ក្រោយ​ដែល​លោក​បាន​ចុះ​តាម​ភូមិ​ប្រមូល​ស្នាម​មេដៃ ដើម្បី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ដោះលែង​​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។

ករណី​ស្រដៀង​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​មួយ​រូប គឺ​លោក ដួង ថុល ក៏​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ទាក់ទង​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​នេះ។ ប៉ុន្តែ​លោក ដួង ថុល ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​សាកសួរ​រួច៕

No comments: