A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 May 2016

អ្នក​សិក្សា​ស្រាវជ្រាវ៖ អាជ្ញាធរ​មូលដ្ឋាន​ខ្វះ​ចំណេះដឹង​និង​ថវិកា​ធ្វើ​ការ​កាត់បន្ថយ​កាកសំណល់


អ្នក​សិក្សា​ស្រាវជ្រាវ៖ អាជ្ញាធរ​មូលដ្ឋាន​ខ្វះ​ចំណេះដឹង​និង​ថវិកា​ធ្វើ​ការ​កាត់បន្ថយ​កាកសំណល់
ដោយ សាន សែល
2016-05-27

សំរាម​កំពង់ឆ្នាំង ៦២០
គំនរ​សំរាម​ដែល​គេ​ដឹក​ទៅ​ចាក់​ចោល​ក្បែរ​ផ្ទះ​អ្នក​ភូមិ​សន្ទូច ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Chin Chetha



អ្នក​ស្រាវជ្រាវ​ អង្កេត​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន តាម​ថ្នាក់​ក្រុង ស្រុក ខណ្ឌ កំពុង​ត្រូវ​ការ​ជំនាញ​ចំណេះដឹង ផ្នែក​គ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង ដើម្បី​រៀបចំ​ផែនការ គ្រប់គ្រង​កាក​សំណល់។ អ្នកស្រាវជ្រាវ យល់​ថា អាជ្ញាធរ​មូលដ្ឋាន ជា​ដើរ​តួនាទី​សំខាន់ ដើម្បី​រៀបចំ​ផែនការ​ប្រមូល​សំរាម។

លោក មិន មុន្នី អ្នក​សរសេរ​របាយការណ៍​អង្កេត ស្ដី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង ដោយ​រដ្ឋបាល ថ្នាក់​ក្រុង ស្រុក សង្កត់​ធ្ងន់​ថា សង្កេត​ឃើញ​ថា ការ​ប្រមូល​សំរាម កាកសំណល់​រឹង នៅ​មិន​ទាន់​ត្រឹមត្រូវ​តាម​ស្តង់ដារ ដែល​បណ្ដាល​ឲ្យ​បញ្ហា​សំរាម​នៅ​កម្ពុជា បន្ត​ជា​រឿង​ឈឺ​ក្បាល។

លោក មុន្នី សង្កេត​ឃើញ​ថា ការ​ជញ្ជូន​សំរាម​ នៅ​តាម​តំបន់​ទីប្រជុំជន កន្លែង​ទេសចរ និង​ផ្សារ មិន​ទាន់​ស្មើ​ភាព។ កាលវិភាគ​នៃ​ការ​ប្រមូល​សំរាម មិន​ច្បាស់លាស់ បណ្ដាល​ឲ្យ​សំរាម​ហូរហៀរ ហើយ​កន្លែង​ផ្ទុក​សំរាម មិន​ទាន់​ដាក់​បាន​ត្រឹមត្រូវ។ លោក មុន្នី បញ្ជាក់​ថា សណ្ឋាគារ​ខ្លះ ឲ្យ​ថ្លៃ​ឈ្នួល​ប្រមូល​សំរាម​ច្រើន ដើម្បី​ឲ្យ​គេ​ជញ្ជូន​សំរាម​ចេញ​ទាល់​ពេលវេលា ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ ដែល​ថ្លៃ​ឈ្នួល​ធម្មតា អ្នក​ប្រមូល​សំរាម មក​​ជញ្ជូន​សំរាម​យឺត។ «»

លោក មុន្នី ក៏​ចង់​ឲ្យ​មាន​ការ​កែច្នៃ​សំរាម​ឡើង​វិញ ហើយ​លោក​ថ្លែង​ថា ​សំរាម​នេះ ក៏​ចូលរួម​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​ថង់​ប្លាស្ទិក​ដែល​នៅ​កប់​ក្នុង​ដី ធ្វើ​ឲ្យ​ដី​ចម្ការ​ខូច មិន​អាច​ដាំ​ដំណាំ​បាន។



របាយការណ៍​អង្កេត​បាន​រក​ឃើញ​ថា ការ​ប្រមូល​សំរាម​នៅ​តាម​ក្រុង ស្រុក ដោយ​ក្រុមហ៊ុន​ឯកជន​ចុះ​កិច្ច​សន្យា ប្រមាណ​៧២​ភាគរយ ពិសេស​បើ​នៅ​តាម​ផ្សារ អ្នក​ម៉ៅការ​ផ្សារ ឬ​ភាស៊ី​ផ្សារ ជា​អ្នក​ប្រមូល​សំរាម។ ក្រុមហ៊ុន ភាគច្រើន​ ទទួល​បាន​កុងត្រា ពី​១ ទៅ​៣០​ឆ្នាំ ដើម្បី​ប្រមូល​សំរាម ខណៈ​ក្រុមហ៊ុន​ទាំងនោះ មិន​ទាន់​មាន​ផែនការ និង​យុទ្ធសាស្ត្រ គ្រប់គ្រាន់ ក្នុង​ការ​គ្រប់គ្រង​សំរាម។ របកគំហើញ​នៃ​ការ​អង្កេត ក៏​រក​ឃើញ​ទៀត​ថា ៥៣​ភាគរយ នៃ​ក្រុមប្រឹក្សា​ក្រុង ស្រុក មិន​ទំនាក់ទំនង​រវាង​ទីតាំង​មួយ​ទៅ​មួយ ដើម្បី​សហការ​គ្រប់គ្រង​សំរាម ហើយ​មាន​តែ​ម្ភៃ​ប្រាំបី​ភាគរយ​នៃ​ក្រុង ស្រុក​ ដែល​មាន​រណ្ដៅ​ចាក់​សំរាម​រួមគ្នា។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ជាតិ​ឃុំ-សង្កាត់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៉ុក សុគន្ធដារ៉ា មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ ពិតជា​ខ្វះ​ជំនាញ​បច្ចេកទេស គ្រប់គ្រង​កាកសំណល់ ដែល​រារាំង​ពួកគាត់ មិន​អាច​ចូលរួម​ពេញ រៀបចំ​ និង​អនុវត្ត​ផែនការ​គ្រប់គ្រង​កាកសំណល់។«»

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ លោក លេង វី ថ្លែង​ថា វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល​ រួមចំណែក​ជួយ​សម្របសម្រួល មាន​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង ឲ្យ​បាន​ល្អ។ លោក​លើក​ឧទាហរណ៍​ ពី​មូលនិធិ​ខុនរ៉ាដ ដែល​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដែល​ជា​លទ្ធផល ខេត្ត​បាត់ដំបង ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ផ្នែក​គ្រប់គ្រង​សំរាម និង​សំណល់​រឹង។

លោក លេង វី បន្ថែម​ទៀត​ថា ​ការ​រៀបចំ​រដ្ឋបាល​រាជធានី ស្រុក ខណ្ឌ ដើម្បី​អភិវឌ្ឍ​ចិរភាព បែប​ប្រជាធិបតេយ្យ​វិមជ្ឈការ គឺ​ធានា​គុណភាព​ជីវិត​នៅ​តាម​មូលដ្ឋាន ហើយ​ការ​គ្រប់គ្រង​សំរាម ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ធានា​គុណភាព​ជីវិត។«»

នា​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ បាន​ប្ដេជ្ញា​ផ្ទេរ​មុខងារ និង​ថវិកា​៥លានដុល្លារ ដល់​ក្រុង​ទាំង​២៦ ដើម្បី​គ្រប់គ្រង​កាកសំណល់ ហើយ ក្នុង​មួយ​ឆ្នាំៗ​នៅ​ខេត្ត​ស្ទឹងត្រែង សាលា​ខេត្ត​ ផ្ដល់​ប្រាក់​៣លាន​រៀល ដល់​អាជ្ញាធរ​មូលដ្ឋាន តាំងពី​ឆ្នាំ​២០១១មក៕

No comments: