A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 February 2016

លោក សុខ ទូច ឲ្យពលរដ្ឋឈប់ខ្វាយខ្វល់រឿងព្រំដែន ?



លោក សុខ ទូច ឲ្យពលរដ្ឋឈប់ខ្វាយខ្វល់រឿងព្រំដែន ?
--------------------------
ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម លោក សុខ ទូច បានផ្តាំផ្ញើទៅប្រជាពលរដ្ឋគ្រប់រូបថា មិនត្រូវកើតទុក្ខមិនសុខចិត្ត ក្នុងបញ្ហាព្រំដែនកម្ពុជា-វៀតណាម តទៅទៀតឡើយ។ លោកថា កម្ពុជា នឹងបោះពុម្ភ ឯកសារពិតប្រាកដ និងត្រឹមត្រូវមួយ ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម ក្រោយពីក្រុមរបស់លោក បានបញ្ចប់បេសកកម្មនៃការស្រាវជ្រាវ។

លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម បានប្រកាសដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា រាជបណ្ឌិត្យសភាកម្ពុជានឹងបោះពុម្ពសៀវភៅមួយ ស្តីពីព្រំដែនកម្ពុជា-វៀតណាម ក្នុងពេលខាងមុខ បន្ទាប់ពីក្រុមរបស់លោក បានបញ្ចប់ការស្រាវជ្រាវ។ ដូច្នេះ លោក បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ខ្វល់ខ្វាយជុំវិញជម្លោះព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃនេះតទៅ។

លោក សុខ ទូច បានបន្ថែមថា តាមគម្រោង ប្រតិបត្តិការនៃការស្រាវជ្រាវនេះ នឹងបញ្ចាប់នៅ ឆ្នាំ២០១៧ ហើយបន្ទាប់មក រាជបណ្ឌិត្យសភានឹងបោះពុម្ពសៀវភៅ ស្តីពីព្រំដែនកម្ពុជា-វៀតណាម ក្នុងឆ្នាំ២០១៨ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការទូទៅនៃការស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាពេលព្រឹកថ្ងៃទី៤ កុម្ភៈ នេះ។


ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម រូបនេះបានបញ្ជាក់ដូច្នេះថា៖«ប្រជាជនកម្ពុជា កុំខ្វល់ពីបញ្ហាព្រំដែន ពីថ្ងៃនេះតទៅ។ ក្រោយរាជបណ្ឌិត្យសភាបោះពុម្ពសៀវភៅនេះរួច ប្រជាជនអាចមើលសៀវភៅព្រំដែនហ្នឹង ហើយក៏អាចទៅមើលព្រំដែនខ្លួនឯងបានដែរ»។

ចាប់តាំងពីឈានជើងចុះស្រាវជ្រាវ ហូតមកដល់ពេលនេះ ក្រុមរបស់លោក សុខ ទូច បានចំណាយពេលអស់ជាង ៧ ខែហើយ ដោយរកឃើញបង្គោលចំនួន១០០០ ក្នុងខេត្តចំនួន ៤ គឺខេត្តកំពត ខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ដែលនៅជាប់តាមព្រំដែកកម្ពុជា-វៀតណាម។

យ៉ាងណាក៏ដោយ លោក សុខ ទូច ដាច់ខានមិនបកស្រាយថា កម្ពុជាចំណេញឬវៀតណាមចំណេញ ក្នុងការស្រាវជ្រាវ នោះទេ តែលោក បញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមស្រាវជ្រាវ គឺដើម្បីស្វែងរកតម្លាភាពនិងសុក្រឹតភាពរវាងប្រទេសទាំងពីរ។ ម្យ៉ាងទៀត លោកក៏មិនអាចបកស្រាយថា បង្គោលទាំង ១០០០ ដែលបានរកឃើញនោះ មានលក្ខណៈខុសប្រក្រតីប៉ុណ្ណានោះដែរ ដោយលោកគ្រាន់តែអះអាងថា កម្ពុជាបានបោះបង្គោលចូលទឹកដីវៀតណាម ហើយវៀតណាមក៏បានបោះបង្គោលចូលទឹកដីកម្ពុជាដូចគ្នា។

សូមបញ្ជាក់ថា បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-វៀតណាម ផ្ទុះឡើង ហើយក៏បណ្តាលឲ្យអ្នកនយោបាយខ្មែរ ពីបក្សកាន់អំណាចនិងបក្សប្រឆាំង ប្រទាំងប្រទូសនឹងគ្នាយ៉ាងក្កៅគគុក លោក សុខ ទូច បានចេញមុខបង្កើតក្រុមអ្នកស្រាវជ្រាវ ដើម្បីស្វែងរកដំណោះស្រាយព្រំដែននេះ៕


Reproced from ILCHN

2 comments:

Anonymous said...

សូមប្រយ័ត្ន ខ្ញំុបានរៀបរាប់commentខាងលើ ពួកចោរCPP មានល្បិចច្រើនណាស់ កំុជឿងាយសូមអានខាងលើសូមអរគុណ។

Anonymous said...


Now that Mr. Sok Touch clearly found that Vietnam had Violated Cambodia's territorial Integrity, can Hun Sen and Khmer people push the signatory countries of the 1991 Paris Peace Accord to implement such accord ??

It is time for Hun Sen to prove to Khmer people that he is no longer a Yuon's puppet by executing the 1991 Paris Peace Accord.

Thank You Mr. Sok Touch for your good work. I am sure that Vietnam had violated Cambodia more than what you found out. But your work is a good starting point for Cambodia to press for the Paris Peace Accord to come back so that Cambodia could survive.

Bun Thoeun