A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 February 2016

លោក សុខ ទូច៖ វៀតណាម​មិន​ដែល​គោរព​កិច្ច​ព្រមព្រៀង​ព្រំដែន​ជាមួយ​កម្ពុជា

លោក សុខ ទូច៖ វៀតណាម​មិន​ដែល​គោរព​កិច្ច​ព្រមព្រៀង​ព្រំដែន​ជាមួយ​កម្ពុជា
ដោយ ម៉ម មុនីរតន៍
2016-02-04 rfa

សុខ ទូច ២០១៦ ៨៥៥
លោក សុខ ទូច (រូប​កណ្ដាល​ជួរ​មុខ​) ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត​សភា ថ្លែង​​ក្នុង​សន្និសីទ​កាសែត នា​រាជបណ្ឌិត​សភា​កម្ពុជា នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Cheu Sideth


ប្រធាន ​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា ប្រទេស​វៀតណាម ពុំ​ដែល​បាន​គោរព​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ដែល​សន្យា​មិន​បំពាន​គ្នា​រឿង​ដី​នៅ​ជាប់​ព្រំដែន។ បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នោះ យល់​ឃើញ​ថា វា​គួរ​ឲ្យ​សោកស្ដាយ​ដែល​មក​ដល់​ពេល​នេះ​ទៅ​ហើយ រដ្ឋាភិបាល​វៀតណាម នៅ​តែ​មិន​អនុវត្ត​គោលការណ៍​លើ​ដី​ទំនាស់ ​១៦​ហិកតារ ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។

ប្រធាន ​ផ្នែក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​កម្ពុជា ហៅ​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល​វៀតណាម ម្ដង​ហើយ​ម្ដង​ទៀត ចំពោះ​កិច្ចសន្យា​លើ​ដី​ទំនាស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​លើ​ទីតាំង​ខ្លះ ​ថា ជា​ការ​គួរ​ឲ្យ​ហួសចិត្ត និង​ថា នេះ​ជា​កលល្បិច​របស់​វៀតណាម ចង់​ធ្វើ​ឲ្យ​កម្ពុជា ខាត​ប្រយោជន៍​ធំ រឿង​ទឹកដី។

ការ​ ថ្លែង​ដូច​នេះ​របស់​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៤ កុម្ភៈ។ ថ្លែង​បណ្ដើរ ដោះ​អាវ​ធំ​ចេញ​បណ្ដើរ និង​អម​ដោយ​សំដី​ម៉ាត់ៗ​ផង​នោះ លោក សុខ ទូច ហៅ​ការ​មិន​គោរព​កិច្ចសន្យា​របស់​រដ្ឋាភិបាល​វៀតណាម ថា ជា​ការ​បង្ក​ឲ្យ​កម្ពុជា ត្រូវ​បាត់បង់​ដី​ដែល​មាន​ជីជាតិ​ល្អ។ ម្យ៉ាង​វិញ​ទៀត លោក​យល់​ឃើញ​ថា នេះ​ជា​ការ​គួរ​ឲ្យ​ហួស​ចិត្ត​នៅ​ពេល​វៀតណាម បន្ត​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ដែល​សន្យា​មិន​ទន្ទ្រាន​ចូល​ក្នុង​អធិបតេយ្យ ​រៀងៗ​ខ្លួន​លើ​ដី​ដែល​មាន​ទំនាស់។ ការ​រក​ឃើញ​ដូច​នេះ​របស់​លោក សុខ ទូច គឺ​លោក​អះអាង​ថា សំដៅ​ដី​មាន​វិវាទ​ប្រមាណ ១៦​ហិកតារ នៅ​ខេត្ត​ត្បូងឃ្មុំ។ លោក​បន្ត​ថា «ប៉ុន្តែ​វា​អកុសល​នៅ​ពេល​ដែល​យើង​ទៅ​ដល់​នោះ វៀតណាម ឥត​គោរព​នូវ​កិច្ច​ព្រមព្រៀង​របស់​ប្រទេស​ទាំង​ពីរ។ ហេតុ​អី​កម្ពុជា? អ្នក​ចាំ​បាញ់​ថ្នាំ ព្រោះ​អី​អ្នក​ឯង​និយាយ​អ្នក​ណា​ធ្វើ​អី​ត្រូវ​ធ្វើ​កន្លែង​ហ្នឹង ប៉ុន្តែ​វៀតណាម ឥត​គោរព។ ហេតុ​អី​បាន​ជា​វៀតណាម ទៅ​បាញ់​ថ្នាំ»។

វិទ្យុ ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ប្រតិកម្ម​​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​ភ្លាមៗ​​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយសារ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ឆ្លើយ​តប។

យ៉ាង​នេះ​ ក្ដី លោក សុខ ទូច រក​ឃើញ​ថា ការ​ចុះ​ស្រាវជ្រាវ​រក​បង្គោល​ព្រំដែន​ក្នុង​រយៈពេល ៣​ខែ​កន្លង​ទៅ​នេះ ជា​លទ្ធផល​គឺ​បង្គោល​ចំនួន ១​ពាន់​បង្គោល​ដែល​បាន​រក​​ឃើញ គឺ​​បង្គោល​ខ្លះ​បាន​បោះ​ចូល​ទៅ​ក្នុង​ទឹកដី និង​ភូមិ​របស់​វៀតណាម។ ការ​ចុះ​រុករក​បង្គោល​ព្រំដែន​នេះ គឺ​រាជបណ្ឌិត្យសភា​ទើប​តែ​ដំណើរ​ការ​បាន ៥០០​គីឡូម៉ែត្រ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ប្រមាណ ៧៧០​គីឡូម៉ែត្រ​ទៀត​ទើប​បញ្ចប់​ជា​ស្ថាពរ។

ឆ្លៀត​ពេល​ដែល​ ធ្វើ​បទ​បង្ហាញ​នោះ លោក សុខ ទូច បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ផង បាន​ចោទ​ប្រកាន់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថា បាន​តែ​រិះគន់​រដ្ឋាភិបាល ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆាំង​ពុំ​ដែល​បាន​ផ្ដល់​កិច្ចសហការ​ឲ្យ​បាន​ដុំ​កំភួន​អ្វី ក្រៅ​ពី​អង្គុយ​ចាំ​តែ​ថា និង​វាយ​ប្រហារ​ប៉ុណ្ណោះ​ទេ។ លោក​បន្ថែម​ថា ទាំង​ព្រំដែន​ក៏​មិន​ប្រាកដ ហើយ​ឯកសារ​មិន​ច្បាស់លាស់​ថែម​ទៀត​ផង។ ទាំង​នេះ​គឺ​ជា​របៀប​ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​តែង​អនុវត្ត ហើយ​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ លោក​បន្ត​ថា «ប្រាប់​ថា​ផែនទី​ល្អ​ណាស់ អស្ចារ្យ​ណាស់ ត្រឹមត្រូវ​ណាស់​បង​ប្អូន​អើយ ទៅ​យក​មក​បាន​តែ ២៤​ផ្ទាំង។ មើល​អា​ហ្នឹង​កូរ​មិន​កូរ? ថ្ងៃ​មុន អ៊ុំ សំអាន ទៅ​លើក​ផែនទី​នៅ​អាមេរិក អូរ​ផែនទី​នេះ​ល្អ​ណាស់។ នេះ​នៅ​ក្នុង​ម៉ាស៊ីន​ខ្ញុំ​ទាំងអស់។ ប្រើ​បាន​តែ ១០​ផ្ទាំង​ទេ»។

ឆ្លើយ​តប​រឿង​នេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នៅ​សហរដ្ឋអាមេរិក និង ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​មក​ថា អ្វី​ដែល​លោក សុខ ទូច លើក​ឡើង​បែប​នេះ គឺ​ការ​ព្យាយាម​ការពារ​ភាព​ស្អាតស្អំ​ឲ្យ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ការ​បាត់បង់​ដី​នៅ​តាម​ព្រំដែន​វា​ជា​ការពិត ហេតុ​នេះ​ការ​ចោទ​ប្រកាន់​របស់​លោក សុខ ទូច ប្រឆាំង​អ្នក​រិះគន់​គឺ​ជា​ការ​ព្យាយាម​លាង​ខ្លួន​ពី​កំហុស។ លោក​បន្ត​ថា «ការ​បកស្រាយ​របស់​គាត់ គឺ​ដើម្បី​ការពារ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ព្រោះ​គាត់​បាន​បញ្ជាក់​ហើយ​ថា គាត់​ជា​មន្ត្រី​របស់​រដ្ឋាភិបាល»។

លោក អ៊ុំ សំអាន យល់​ឃើញ​ថា ផែនទី​ដែល​កម្ពុជា ផ្ទៀងផ្ទាត់​កន្លង​ទៅ រួម​មាន​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ផែនទី​ពី​ប្រទេស​បារាំង ផង គឺ​សុទ្ធ​តែ​មាន​ភាព​ខ្វះ​ខាត និង​មិន​គ្រប់គ្រាន់​ទាំង​អស់​ ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង​រក​ឃើញ​ដែរ។ ក៏​ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា ដំណើរការ​ដែល​អាច​ផ្ទៀងផ្ទាត់​ទៅ​បាន កាល​ណោះ​គឺ​មាន​ផ្ទាំង​​នៃ​ផែនទី​ខ្លះ​រក​ផែនទី​ដែល​មាន​ខ្នាត​ផ្សេង​មក​ ជំនួស​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​រឿង​នេះ លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ដែល​ឃ្លាំមើល​បទ​បង្ហាញ​របស់​លោក សុខ ទូច ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ហាក់​មាន​ភាព​អល់អែក​ក្នុង​ការ​អត្ថាធិប្បាយ​ចំពោះ​ការ​រក​ឃើញ​របស់​ក្រុម​ ស្រាវជ្រាវ​នេះ។ បើ​ទោះ​ជា​យ៉ាង​ណា លោក រស់ រ៉ាវុធ យល់​ឃើញ​ថា ថ្វី​បើ​នៅ​ពេល​នេះ គេ​ពិបាក​សន្និដ្ឋាន​ថា ការ​រក​ឃើញ​របស់​ក្រុម​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យសភា​ខុស ឬ​ត្រូវ វា​ក៏​ជា​មធ្យោបាយ​ល្អ​ដែរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ លោក​បន្ត​ថា «ការ​ស្រាវជ្រាវ​នេះ​យើង​សង្កេត​ឃើញ​ថា​មិន​មែន​គេ​ហៅ​ថា​ចេះ​ចាត់​ចែង និង​បោះ​បង្គោល ឬ​យ៉ាង​ណា​ទេ គឺ​ស្រាវជ្រាវ​គ្រាន់​តែ​ឲ្យ​ឃើញ ដើម្បី​សម្គាល់​ថា​បង្គោល​នេះ​នៅ​ខាង​ណា បង្គោល​មាន​លក្ខណៈ​យ៉ាង​ម៉េច ហើយ​ស្ថិត​នៅ​ទីតាំង​ណា»។

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រមាណ ១.២៧០​គីឡូម៉ែត្រ។ តាម​គម្រោង​របស់​រដ្ឋាភិបាល​កន្លង​មក ការ​បោះ​បង្គោល​ព្រំដែន​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​ធ្លាប់​ បញ្ជាក់​ថា មូលហេតុ​នៃ​ភាព​យឺតយ៉ាវ​នេះ ដោយសារ​មាន​រឿង​ខ្លះ​ទៀត​ដែល​ត្រូវ​ដោះស្រាយ។ ហេតុ​នេះ​ទើប​គម្រោង​ត្រូវ​បន្ត​ពន្យារ​ពេល​រហូត​មក​ដល់​ពេល​នេះ​ទៀត។ ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដំណើរ​ការ​ទៅ​បាន​ប្រមាណ ៧០​ភាគរយ​ហើយ។ បើ​ទោះ​ជា​បែប​ណា សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅ​តែ​ចាត់​ទុក​ការ​ស្រាវជ្រាវ​នេះ​ថា មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​ភាព​ត្រឹមត្រូវ​ដូច​ការ​អះអាង​នោះ​ទេ៕

5 comments:

Anonymous said...

he should begin to fear for his life for denouncing the hun sen's master... accidental death could happen quite easily in cambodia... but at same time , i respect his honesty and courage for publicly denouncing the youns' lawlessness.

Anonymous said...

ងាប់អាញ់ហើយ យូរមកហើយទើបនិយាយថា យួនវាមិនគោរពកិច្ចព្រមពៀង បណ្ឌិតនេះទើបភ្ញាក់ពីដេក ឬ បណ្ឌិតឡប់ គេយកទាំងស្រុកខ្មែរទៅហើយ បែបឥតភ្នែកទេ បើមិនដេកលក់។

. said...

Nothing but a make-believe.

Anonymous said...

Sok touch is a being used pawn.

Anonymous said...

នេះជាឆាកល្ខោនមួយដែលគណបក្សប្រជាជនបានចាប់ផ្ដើមដឺកនាំរឿងនេះឡើង ល្ខោននេះគឺលេងឡើងដើម្បីឲ្យប្រជាជនខ្មែរឈប់ចោទបក្សប្រជាជនពីការបាត់បង់ទឺកដីទៅវៀតណាម គាត់ផាបានរកឃើញយួនបានបោះបង្គោលចូលដីខ្មែរពី ៥មែ់ត្រ ទៅ៥០មែ់៉ត្រកង្លែងខ្លះ នេះជាការសម្រួល ដើម្បីឲ្យប្រជាជនខ្មែរអស់ចិត្តពីការបាត់បង់ទៅវៀតណាម ហើយសុខទូចក៏ធ្វើជាប្រតិកម្ម ហើយគេនឺងបង្ខិតចេញពី៥ទៅ៥០មែ់ត្រដូចគាត់បាននិយាយ ព្រោះភាគីយួននឺងខ្មែរបានត្រូវគ្នារួចស្រេច ធ្វើយា៉ងនេះដើម្បីកំុឲ្យអ្នកស្នេហាជាតិគ្រប់មជ្ឈដ្ឋានពំុមានប្រតិកម្មលើរដ្ឋាភិបាល ហើយរដ្ឋាភិ បាលនឺងមានប្រជាប្រីិភាពក្នុងនយោបាយ មិនមានពាក្យផាក្បត់ជាតិនេះជាល្បិចចុងក្រោយ តាមពួកឯកទេសខាងបក្សប្រឆាំងនឺងសង្គមសីវិលបាន និយាយរួចហើយ យួនបានឈ្លានពានចូលទឺកដីខ្មែរពី៥០០មែ៉ត្រទៅ១០០០មែ៉ត្រ[១គីឡូូមែ៉ត្រកន្លែងខ្លះ]តាមពិត ហើយយួនយើងដឺងស្រាប់ហើយវា មិនដែលចង់បាន៥មែ៉ត្រទៅ៥០មែ៉ត្រទេ ព្រោះអានេះលោបណាស់ បន្តិចបន្តួចវាមិនធ្វើទេ តាមពិតវាចង់បានទាំងអស់ សូមកំុជឿសុខទូចកាលមុនវាប្រឆាំងនឺងប្រើអំណាចលើអ្នកប្រឆាំងពីរឿងផែនទីខ្លាំងណាស់ គាត់ផែនទីរដ្ឋាភិបាលជាអត្តម័ត តែឥលូវបែរជាមើលយកផែនទីខ្នាត ១/១០០០០០ តែយើងមិនដឺងគាត់យកផែនទីពីយួនដដែល ព្រោះគាត់មិនដែលឲ្យក្រុមឯករាជចូលរួមពិនិត្យផង។