A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 November 2015

លោក សម រង្ស៊ី រំពឹង​ថា​នឹង​ឈ្នះ​ឆ្នោត​ក្រោយ​មាន​ដីកា​កោះ​ហៅ​បន្តបន្ទាប់


លោក សម រង្ស៊ី រំពឹង​ថា​នឹង​ឈ្នះ​ឆ្នោត​ក្រោយ​មាន​ដីកា​កោះ​ហៅ​បន្តបន្ទាប់
ដោយ ម៉ម មុនីរតន៍
rfa 2015-11-21

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៥។
 RFA/Taing Sarada

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ជំនឿ​មុតមាំ យក​ឈ្នះ​ការ​បោះឆ្នោត​លើ​គណបក្ស​កាន់​អំណាច​ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​ខាង​មុខ​ទៀត​នេះ បើ​ទោះ​ខ្លួន​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ពិបាក​បន្ត​ទៀត​ក្ដី។

ទន្ទឹម​នឹង​នេះ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ត្រូវ​បន្ត​អត់ធ្មត់ និង​ជឿជាក់​ចំពោះ​គោលនយោបាយ​របស់​ខ្លួន។ ដោយ​ឡែក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា វិញ យល់​ឃើញ​ថា គណបក្ស​ដែល​កំពុង​គ្រប់គ្រង​អំណាច គឺ​ធ្វើ​ការ​ដោយ​មិន​មាន​ភាព​រវើរវាយ ឬ​ចេះ​តែ​ស្មានៗ ​ចំពោះ​លទ្ធផល​ដែល​មិន​ទាន់​ទាំង​បាន​មក​ដល់​ផង ដូច​គណបក្ស​ប្រឆាំង​ឡើយ។

ការ​បោះឆ្នោត​សកល​ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​​នៅ​សល់​ប្រមាណ ៣​ឆ្នាំ​ខាង​មុខ​ទៀត ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​បង្ហាញ​ជំនឿ​នៅ​ពេល​នេះ​ថា គណបក្ស​ជំទាស់​ដែល​ជា​ដៃគូ​ប្រយុទ្ធ​ដ៏​ខ្លាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដណ្ដើម​ការ​បោះ​ឆ្នោត​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៨។

ថ្លែង​សារ​នយោបាយ​ពី​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ ខាង​មុខ​ទៀត​នេះ គឺ​គណបក្ស​ជំទាស់​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដណ្ដើម​យក​ប្រជាប្រិយភាព និង​សន្លឹក​ឆ្នោត​ពី​អ្នក​គាំទ្រ ហើយ​អាច​ឈាន​ទៅ​ដឹកនាំ​ប្រទេស​វិញ​ម្ដង។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ងាយ ជាពិសេស​រឹត​តែ​ធ្វើ​ឲ្យ​គោលនយោបាយ​បក្ស​មាន​ភាព​រឹងមាំ​ជាង​មុន ហើយ​បាន​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​អាច​មាន​លទ្ធភាព​រក​យុទ្ធសាស្ត្រ​ថ្មី​ទៀត​សម្រាប់​ការ​ប្រយុទ្ធ​បន្ត​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ដោយ​យុត្តិធម៌៖ «យើង​សម្រេច​ក្នុង​ចិត្ត​របស់​យើង​ថា យើង​នឹង​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ជ័យជំនះ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ ដូច​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន»។



វីដេអូ​ឃ្លិប​ជិត ៤​នាទី​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​ខ្លួន នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គឺ​ពុំ​បាន​លើក​ឡើង​ពី​គម្រោង​នៃ​ការ​វិល​ត្រឡប់​ចូល​មក​កម្ពុជា វិញ​ទេ បើ​ទោះ​ជា​មាន​ដីកា​ថ្មី​មួយ​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​បន្ថែម​ពី​លើ​ដីកា​តាម​ចាប់​ខ្លួន​លោក​ហើយ​ក្តី។ ដីកា​តាម​ចាប់​​ខ្លួន​មេ​បក្ស​ប្រឆាំង​ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍​លើ​លោក ហោ ណាំហុង ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង​លោក ស៊ឺ វណ្ណនី កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា។ ភាព​តានតឹង​ផ្នែក​នយោបាយ មិន​ទាន់​ទាំង​ចុះ​កម្តៅ​ទៅ​វិញ​នៅ​ឡើយ​ផង រយៈពេល ៨​ថ្ងៃ​ក្រោយ​ពោល គឺ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ស្រាប់​តែ​មាន​ដីកា​ថ្មី​បន្ថែម​មួយ​ទៀត ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ របស់​លោក កោ វណ្ឌី។ ដីកា​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ជា​ថ្មី​ទៀត​នេះ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី​៤ ធ្នូ គឺ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​សម​គំនិត ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក ឈឹម ផលវរុណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ក្នុង​ការ​អធិប្បាយ​ជុំវិញ​ជំហរ​គណបក្ស​ជំទាស់​នៅ​ពេល​នេះ ក៏ប៉ុន្តែ​លោក​អះអាង​ថា អ្វី​ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​អនុវត្ត គឺ​ពុំ​មែន​ចេះ​តែ​ស្រមើស្រមៃ ឬ​យល់សប្ដិ​ឃើញ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត គណបក្ស​កាន់​អំណាច​ធ្វើ​ដោយ​ផ្អែក​លើ​គោលការណ៍​ត្រឹមត្រូវ និង​មាន​ទស្សនវិស័យ​ជាក់លាក់​របស់​ខ្លួន៖ «សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​យើង​ធ្វើ​នយោបាយ​មិន​ផ្អែក​ទៅ​លើ​ការ​ទស្សន៍ទាយ​ទេ គឺ​យើង​ផ្អែក​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ​សន្តិភាព និង​សន្តិសុខ​ជាតិ ស្ថិរភាព​ដែល​ជា​មូលដ្ឋាន​សម្រាប់​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ជាតិ»។

ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​យល់​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ត្រូវ​ប្រឈម​នឹង​ការ​តានតឹង​ផ្នែក​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

ដោយ​ឡែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា ការ​វិល​ចូល​ប្រទេស​វិញ គឺ​មេ​បក្ស​ជំទាស់​នៅ​តែ​អាច​មក​បាន ក៏ប៉ុន្តែ​វិល​ចូល​ដោយ​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​ណា​មួយ​នោះ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​អ្វី​ឡើយ ដោយសារ​កម្ពុជា ធ្លាប់​មាន​ពិសោធន៍​រួច​មក​ហើយ៖ «កន្លង​មក​យើង​បាត់បង់​ប្រយោជន៍​ជាតិ រឿង​ទាក់ទង​នឹង ២ ភាគ ៣ មក ៥០​ភាគរយ​បូក​១ អ៊ីចឹង​នេះ​រឿង​មួយ។ រឿង​ទីពីរ ប្រសិន​បើ​គាត់​ហ៊ាន​ប្រឈម​មក​ឲ្យ​ជាប់​គុក​ជាប់​ច្រវាក់​ទៅ គឺ​ខ្ញុំ​គិត​ថា មាន​​ដំណោះស្រាយ​លឿន​ជាង ល្អ​ជាង ហើយ​មិន​ចាំបាច់​ដោះដូរ​នឹង​ប្រយោជន៍​ជាតិ​ទេ»។

ជុំវិញ​ការ​វិល​ចូល​ប្រទេស​របស់​លោក សម រង្ស៊ី វិញ​នេះ លោក អេង ឆៃអ៊ាង ធ្លាប់​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ ការ​វិល​ចូល​ស្រុក​វិញ វា​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ គឺ​ខាង​គណបក្ស​ត្រូវ​សិក្សា និង​សម្របសម្រួល​ផ្នែក​នយោបាយ​ជា​មុន​សិន មុន​នឹង​ត្រូវ​សម្រេច​ថា ត្រូវ​ធ្វើ​បែប​ណា​បន្ត​ទៀត៕

2 comments:

Anonymous said...

សង្ឃឹម ច្រើនពេកដឺង ចុះបើ ហ៊ុន សែន មិនឲ្យ សង្រ្គោះជាតិ ឈរឈ្មោះ តើវាឈ្នះម្តេចទៅ ? តែអ្នកស្រែ តែងសង្ឃឹមទឹកភ្លៀង អញ្ចឹងហើយ ហើយអ្នកស្រែមានតែធ្វើស្រែតទៅទៀត ឈប់ម្តេចកើត មើលលោក​ ម៉ាន់ ដាលា ទោះជាគាត់ជាប់គុក ក៍គាត់មិនឈប់ឯណា ដូច្នេះមានតែតស៊ូតទៅទៀត តែមើចូលទៅវិញម្តងនេះ មើលទៅស្តេចដែលមានឈាម កាត់យួនច្បាស់ជាគ្មានលើងលែង​ទោស ឲ្យ ទៀតទេ ហើយឃើញទេ គេថានឺងដាក់គុក គ្មានថ្ងៃចេញទេ មើលចុះ មាច ចាន់ ដារា ដូចគ្មានថ្ងៃចេញទេ បើចេញមកវិញ ប្រហែលរាប់ ក ខ លែងត្រូវហើយដឺង កុំជោរ គុកយួនណា តិចថាអាឡប់នេះចេះតែថា មិនកំឡាចទេ គឺពិត យួនចង់ដាក់ថ្នាំអីក៍បាន គ្មានអ្នកណាដឺងទេ សុំសួរថាតើការពារខ្លួនឯងបានទេ?តែបើសុខចិត្តស្លាប់ហើយ គឺវាស្រួលទេ

Anonymous said...


Perspective:

STEPS TO LIBERATE CAMBODIA FROM THE EVIL VIETNAM


Khmer people would like to know how many thousands of Khmer people did Hun Sen kill in order to gain trust from the evil Vietnam and put him in power to replace Pen Sovann ? What did Hun Sen promise to give in to Yuon in order to stay in power ?

If the evil Vietnam lost many of its soldiers during its invasion of Cambodia in 1979 to conquer Cambodia, it is impossible for Khmer people to liberate Cambodia from this evil Vietnam without losing any life.

Here are the steps to free Cambodia from this evil Vietnam and its puppet Hun Sen:

1- Stay united with the CNRP and help the CNRP to OFFICIALLY win this 2018
election.

2- It is highly likely that the Yuon slave party CPP and Hun Sen will not
transfer the power to the CNRP.

3- Then this is the RIGHT MOMENT that Khmer people need to sacrifice their
life by mounting a nationwide peaceful demonstration to force Hun Sen to
abide by the result of the election.

4- The CNRP's leaders need to make correction on this issue by refusing to
make any concessions to the Yuon slave Hun Sen . NO MORE MISTAKE ON THIS
MATTER.

4- If Hun Sen crushed the demonstrators who demanded him to respect the
people's wills (respect the result of the election) and the dead reached
THOUSANDS, the international Community especially the signatory
countries of the 1991 Paris Accord will have no choice but to intervene
and strictly implement such accord.

5- Without the International Community's intervention, the evil Vietnam
will never relieve its grip over Cambodia.

Finally, to successfully save Cambodia from the evil Vietnam and its slave Hun Sen, Khmer people must exert their best efforts to stay united with the CNRP and help the CNRP to officially win this next election first. The OFFICIAL WIN of the election is a solid base for Khmer people to use to dislodge Yuon's dominance over Cambodia and Hun Sen.

Bun Thoeun