ដោយ សាន សែល
rfa 2015-11-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានជ្រោយចង្វារទី២ កាលពីថ្ងៃទី២២ តុលា ឆ្នាំ២០១៥។
RFA/Brach Chev
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ប្រកាសអំពាវនាវដល់វិនិយោគិនបរទេស ឲ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយលោកអះអាងថា ប្រទេសកម្ពុជា ជាកន្លែងផ្ដល់អំណោយផលច្រើនដល់វិនិយោគិនបរទេស។ លោកថ្លែងបែបនេះនៅប្រទេសម៉ាឡេស៊ី ក្នុងវេទិកាពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងវិនិយោគិនពិភពលោក។
លោក ហ៊ុន សែន ជំរុញឲ្យវិនិយោគិនបរទេស ធ្វើការសិក្សាស្រាវជ្រាវពីលទ្ធភាពដើម្បីវិនិយោគនៅកម្ពុជា ទាំងក្រោមទម្រង់នៃភាពជាដៃគូវិស័យសាធារណៈឯកជន (PPP) ទាំងក្នុងទម្រង់ដទៃទៀត។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងប្រាប់វេទិកានេះថា បច្ចុប្បន្ន កម្ពុជាមានតម្រូវការច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសគម្រោងប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ដែលលោក ហ៊ុន សែន ថា ខេត្តនេះនឹងក្លាយជាសក្ដានុពលដ៏ធំនៅក្នុងវិស័យឧស្សាហកម្មធុន ស្រាល ឧស្សាហកម្មកម្មន្តសាល និងកសិ-ឧស្សាហកម្ម។
លោក ហ៊ុន សែន គូសបញ្ជាក់ថា ភាគីរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍ពិភាក្សា និងជួយជ្រោមជ្រែងដល់វិនិយោគិនបរទេសទាំងឡាយណាដែលមានបំណងមកបោះ ទុនរកស៊ីនៅកម្ពុជា៕
3 comments:
Madman Hun Sen, what are you doing?
You scare people about the coming civil war in Cambodia, but at the same time you ask foreign companies to come and invest.
Khmer people's life span have been shortened because they got so mad with Ah Chker Chkuot Hun Sen and ruined their health.
Ah Chor Phnek Muoy !!
គ្មាននរណាម្នាក់ចង់មករកសីុនឺងប្រទេសគុម្មយនិស្សផ្ដាច់ការ ហើយពុករលួយគ្រប់សន្ទាប់ជាន់ថ្នាក់ គេមិនល្ងង់យកលុយគេបោះចោលក្នងធុងសំរាមស្រុកខ្មែរទេ ។
Post a Comment