A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 October 2015

មន្ត្រី​ក្រសួងមហាផ្ទៃ​មិន​ទាន់​បញ្ជាក់​ថា​ភូមា​ព្រម​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ឡើយ

មន្ត្រី​ក្រសួងមហាផ្ទៃ​មិន​ទាន់​បញ្ជាក់​ថា​ភូមា​ព្រម​ទទួល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ឡើយ
ដោយ អ៊ុង សេរីវុទ្ធ
2015-09-30 rfa
រថយន្ត​ដឹក​ជន​ភៀស​ខ្លួន ៤​នាក់​រួម​មាន​ជនជាតិ​អ៊ីរ៉ង់ (Iran) ៣​នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ដើម​ភាគ​តិច រ៉ូហ៊ីងយ៉ា (Rohingya) ដែល​រត់​គេច​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Rann Samnang

មន្ត្រី​ក្រសួង​មហាផ្ទៃបញ្ជាក់នៅល្ងាចថ្ងៃទី៣០កញ្ញាថា មិន​ទាន់​ទទួល​បាន​ឯកសារ​ផ្លូវការ​ពី​ស្ថានទូត​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) ដែល​ថា​នឹង​ព្រម​ទទួលយក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា(Rohingya) ទៅ​កាន់​ប្រទេស​ដើម​វិញ​នៅឡើយ​ទេ។

ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក គឹម សារិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ថា កម្ពុជា​កំពុង​រង់ចាំ​​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​ឯកសារ​ធ្វើ​ដំណើរ​ ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់​នោះ ចាកចេញ​ពី​ប្រទេសកម្ពុជា ប្រសិន​​មីយ៉ាន់ម៉ា ​ព្រម​ទទួលដូច​ប្រសាសន៍ ​របស់រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​កាសែត​ក្នុង​ស្រុកបានដកស្រង់យកមកចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញានោះ។

ប៉ុន្តែ​លោក គឹម សារិន បញ្ជាក់​ថា លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ឯកសារ​ផ្លូវការ​ពី​ស្ថានទូត​​​មីយ៉ាន់ម៉ា​ទេ។ វិទ្យុ​អាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ៌គ ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ ជុំវិញរឿងនេះបាន​ដែរ នៅល្ងាចថ្ងៃទី៣០កញ្ញា។

កាសែតក្នុងស្រុកមួយបាន​ស្រង់​សម្ដី​លោក ស ខេង ពេល​ទទួល​ដំណើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់មកពីសហរដ្ឋអាមេរិក​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ កញ្ញា ថា​រដ្ឋាភិបាល​ភូមា បាន​យល់​ព្រម​ទទួល​យក​ជនភៀសខ្លួនពី​ប្រទេស​កម្ពុជា​ហើយ៕

No comments: