A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 October 2015

ជនជាតិ​ម៉ុងតាញ៉ា​៩​នាក់​រត់​ភៀស​ខ្លួន​ពី​វៀតណាម​លាក់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ

ជនជាតិ​ម៉ុងតាញ៉ា​៩​នាក់​រត់​ភៀស​ខ្លួន​ពី​វៀតណាម​លាក់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ
ដោយ ថា កិត្យា
2015-10-04 rfa
ជនជាតិ​ម៉ុងតាញ៉ា ៩​នាក់ ដែល​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម មក​ដល់​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៥។ រូបថត​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥
RFA/Tha Kitya




(((

School of Vice: UN, time to stop beating about the bush, and undertake a comprehensive investigation into the case of these fleeing Montagnards. If there are genuine life-threatening factors/circumstances behind their plight, acknowledge their status as refugees or asylum-seekers and call for international and national assistance needed within the framework of international refugee conventions/charters to support them. 

To those who suggest that there may be ethnic Vietnamese [Yuons] spies or agents hiding and disguising themselves among these people, well, this can be subject to that screening process too, if necessary. But considering the laxness in immigration restriction/control in favour of Vietnamese nationals - military and civilian - living all over, and coming into, the country, in the hundreds of thousands [if not millions] over the last three decades, most of whom have never returned to Vietnam, as well as the speed with which many of these small groups of Montagnards had been repatriated previously, plus the international criticism Vietnam has received over its dismal human rights record in general, it would be reasonable for onlookers and concerned organisations to treat the claims of these Montagnards seriously and grant them with appropriate measures of protection.        

)))


ជនជាតិ​ម៉ុងតាញ៉ា ចំនួន ៩​នាក់ រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម មក​ដល់​ទីក្រុង​ភ្នំពេញ សុំ​អង្វរ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អង្គការ​អន្តរជាតិ ជួយ​សង្គ្រោះ​ជីវិត​ពួក​គេ ដោយ​កុំ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។ ជន​ភៀស​ខ្លួន​ទាំង​នោះ​អះអាង​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម វាយ​ធ្វើ​បាប គំរាម​កំហែង ចាប់​ខ្លួន​ដោយ​បំពាន ជាដើម។ ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ធ្លាប់​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ មិន​បាន​ដឹង​ឮ​អំពី​ការ​ភៀស​ខ្លួន​របស់​ក្រុម​ម៉ុងតាញ៉ា នេះ​ទេ។

ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម ៩​នាក់ កំពុង​ភ័យ​ខ្លាច​អាជ្ញាធរ​កម្ពុជា ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ ប្រសិន​អាជ្ញាធរ​រក​ឃើញ​កន្លែង​លាក់​ខ្លួន​ពួក​គេ​នៅ​ទីក្រុង​ភ្នំពេញ។

បុរស​ជន​ភៀស​ខ្លួន​ម្នាក់ និយាយ​ទាំង​តឹង​ទ្រូង​ហូរ​ទឹក​ភ្នែក​ថា ប្រសិន​បើ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​នោះ គឺ​ពិត​ជា​មិន​អាច​រស់​ដោយ​ស្រួល​ទេ៖ «ពួក​ខ្ញុំ​នៅ​វៀតណាម គឺ​មិន​អាច​រស់នៅ​បាន​ទេ គឺ​អាជ្ញាធរ​វៀតណាម ចាប់​យើង​វាយ​ដុំ​ច្រំ​ធាក់ នៅ​ពេល​យើង​គោរព​ប្រតិបត្តិ​តាម​សាសនា​របស់​ពួក​យើង។ ពួក​ខ្ញុំ​ភ័យ​ខ្លាច​ណាស់។ រត់​ភៀស​ខ្លួន​មក​កម្ពុជា ពួក​ខ្ញុំ​បារម្ភ​ណាស់ បារម្ភ​ពី​ប្រពន្ធ​កូន ហើយ​ខ្ញុំ​ឈឺ​ចាប់​ណែន​ទ្រូង​ណាស់។ ពួក​វៀតណាម ឃោរឃៅ​ណាស់ វា​ធ្វើ​បាប​ជនជាតិ​យើង យើង​ឈឺ​ចាប់​ណាស់ ខ្ញុំ​ចង់​ឲ្យ​កម្ពុជា អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​រស់នៅ​ទីនេះ​ទៅ ពួក​ខ្ញុំ​មិន​ហ៊ាន​ទៅ​ស្រុក​ទៀត​ទេ»។

ជន​ជាតិ​ភៀស​ខ្លួន​ម៉ុងតាញ៉ា បន្ថែម​ថា មូលហេតុ​ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត ផ្សង​ព្រេង​តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា នោះ គឺ​ដោយសារ​រដ្ឋាភិបាល​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​គ្មាន​ពេល​ល្ហែ ទាំង​ការ​ចូលរួម​ផ្នែក​នយោបាយ ការ​រស់នៅ និង​ជំនឿ​សាសនា ជាដើម។

មាន​ទឹក​មុខ​ភ័យ​ស្លេកស្លាំង ជន​ភៀស​ខ្លួន​ម្នាក់​ទៀត​រៀបរាប់​ថា ពេល​នៅ​ប្រទេស​វៀតណាម រស់​ពិបាក​ជាង​ស្លាប់ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម បាន​រំលោភ​បំពាន​សិទ្ធិ​ពួក​គាត់​គ្រប់​ពេល ជាពិសេស​ធ្លាប់​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ និង​វាយ​ធ្វើ​បាប​ពេល​ជាប់​ឃុំ​ទៀត​ផង៖ «អាជ្ញាធរ​វៀតណាម រឹតត្បិត​សេរីភាព​ពួក​យើង​ខ្លាំង​ណាស់ គឺ​មិន​អនុញ្ញាត​ពួក​ខ្ញុំ​ប្រតិបត្តិ​តាម​និកាយ​សាសនា​ម៉ុងតាញ៉ា ដែល​ហៅ​ថា សាងពើពុះអាណាជឺ (Sang Pơpŭ Ana-Čư) នោះ​ទេ ហើយ​ប្រសិន​បើ​យើង​ជួប​ជុំ​ប្រតិបត្តិ​ធម៌​នោះ គឺ​អាជ្ញាធរ​វាយ​ដុំ​ច្រំ​ធាក់ និង​កោះ​ហៅ​យើង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​នគរបាល​ឃុំ​ជា​ញឹកញយ។ ប្រសិន​បើ​យើង​ប្រតិបត្តិ​ធម៌​លក្ខណៈ​គ្រួសារ គឺ​មិន​អី​ទេ តែ​បើ​យើង​ធ្វើ​ការ​ជួប​ជុំ​គ្នា​វិញ គឺ​វា​ចាប់​យើង​ដាក់​គុក គឺ​ចាប់​ច្រើន​ណាស់ ឲ្យ​តែ​ជួប​ជុំ​បី​ទៅ​បួន​នាក់ គឺ​វា​ចាប់​ហើយ»។

ជនជាតិ​ម៉ុងតាញ៉ា ចំនួន ៩​នាក់ ដែល​សុទ្ធ​ជា​បុរស​នោះ បាន​រត់​ភៀស​ខ្លួន​ពី​ស្រុក​ដាក់ដ្វា (Dak Doa) ខេត្ត​យ៉ាឡាយ (Gia Lai) ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ហើយ​បាន​ចូល​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ ជន​ភៀស​ខ្លួន​ទាំង​នោះ​រៀបរាប់​ថា ពួក​គាត់​ដើរ​កាត់​ព្រៃ​ភ្នំ​ជាច្រើន​យប់ និង​បាន​ឡើង​ជិះ​ឡាន​ឈ្នួល​ឡើង​មក​ភ្នំពេញ ដោយ​ចាញ់​បោក​លុយ​គេ​ស្ទើរ​អស់​លុយ​ពី​ខ្លួន។ ពួក​គាត់​បញ្ជាក់​ថា មក​ទល់​ពេល​នេះ គ្មាន​លុយ​ទិញ​អាហារ​បរិភោគ និង​ជួល​កន្លែង​ស្នាក់នៅ​នោះ​ទេ៖ «សូម​អំពាវនាវ​ជួយ​បង​ប្អូន​ពួក​ខ្ញុំ ជួយ​សង្គ្រោះ​ពួក​ខ្ញុំ​ផង មិន​មែន​ថា​ពួក​ខ្ញុំ​ចង់​មក​ទីនេះ​ទេ ដោយសារ​គេ​ជិះ​ជាន់​ធ្វើ​បាប​ពេក។ ប្រសិន​បើ​វៀតណាម មិន​គាប​សង្កត់ យើង​នឹង​នៅ​ស្រុក​ភូមិ​ដដែល ដើម្បី​មើល​ថែ​ចិញ្ចឹម​ប្រពន្ធ​កូន។ ឥឡូវ​នេះ ពួក​យើង​ត្រូវ​រត់​ចោល​ប្រពន្ធ ចោល​កូន ចោល​ផ្ទះ​សម្បែង រត់​គេច​ខ្លួន​មក​ទីនេះ គឺ​ដោយសារ​គេ​ធ្វើ​ទុក្ខ​ពួក​ខ្ញុំ ពួក​ខ្ញុំ​សូម យូ.អ៊ិន (UN) ជួយ​សង្គ្រោះ​ជីវិត​ពួក​ខ្ញុំ​ផង»។

ការ​ស្នាក់នៅ​លាក់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ ជន​ភៀស​ខ្លួន​បញ្ជាក់​ថា មិន​មាន​សុវត្ថិភាព​ទេ ជាពិសេស​អាច​នឹង​ដាច់​ពោះ​ស្លាប់ បើ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​មន្ត្រី​ការិយាល័យ​ជន​ភៀស​ខ្លួន​នៃ​អង្គការ​សហប្រជាជាតិ (UNHCR)។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អន្តរាគមន៍​ពី​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR) បាន​ទេ​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ពេល​ថ្មីៗ​នេះ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី វ៉ាន់ ហ៊ាលី (Wan-Hea lee) ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា ជន​ភៀស​ខ្លួន​វៀតណាម មួយ​ក្រុម​នេះ បាន​ទំនាក់ទំនង​មក​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ក៏ប៉ុន្តែ​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​ក្រសួង​មហាផ្ទៃ បដិសេធ​មិន​ទទួល​ចុះ​ឈ្មោះ​កំណត់​អត្តសញ្ញាណ​ពួក​គេ​ឡើយ។

បើ​ទោះ​បី​ជា​បែប​ណា​ក៏ដោយ​ចុះ មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ម៉ុងតាញ៉ា ដែល​រត់​មក​សុំ​សិទ្ធិ​ជ្រក​កោន ថា​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ មិន​បាន​ដឹង​ឮ​អំពី​ការ​ភៀស​ខ្លួន​របស់​ក្រុម​ម៉ុងតាញ៉ា នេះ​ទេ ហើយ​កម្ពុជា ទុក​ពេល​បី​ខែ​ឲ្យ យូ.អ៊ិន.អេច្ឆ.ស៊ី.អ (UNHCR) ចាត់​ចែង​បញ្ជូន​ក្រុម​ម៉ុងតាញ៉ា ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម វិញ បើ​មិន​ដូច្នេះ​ទេ រាជ​រដ្ឋាភិបាល​នឹង​ចាត់​ចែង​តាម​ច្បាប់​កម្ពុជា។

ទាក់ទិន​រឿង​ម៉ុងតាញ៉ា នេះ នាយក​វេទិកា​អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ដែល​ជនជាតិ​ម៉ុងតាញ៉ា-វៀតណាម រត់​ភៀស​ខ្លួន​នោះ គឺ​ជា​រឿង​អាម៉ាស់​របស់​រដ្ឋាភិបាល​វៀតណាម ដែល​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ។ ម៉្លោះ​ហើយ វៀតណាម ដាក់​សម្ពាធ​ឲ្យ​កម្ពុជា ជួយ​រារាំង​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​វៀតណាម វិញ ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​នោះ៖ «ការ​រត់​គេច​ណា​មួយ គឺ​ជា​ភាព​អាម៉ាស់​របស់​ប្រទេស​ហ្នឹង អ៊ីចឹង​បាន​ជា​វៀតណាម មិន​ឲ្យ​មាន​ការ​រត់​ចេញ​ទេ ហើយ​ជាទូទៅ វៀតណាម ដាក់​សម្ពាធ​មក​លើ​កម្ពុជា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​កម្ពុជា ចាប់​ពួក​គាត់​បញ្ជូន​ទៅ​វៀតណាម វិញ ហើយ​ព្យាយាម​រារាំង​ធ្វើ​ម៉េច ដើម្បី​កុំ​ឲ្យ​បន្ត​រត់​ទៅ​ប្រទេស​ផ្សេងៗ​ទៀត»។

ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ឬ​វៀតណាម ហៅ​ថា ងឿយ ធឿង (Người Thượng) គឺ​ជា​ក្រុម​ជនជាតិ​ភាគ​តិច​រស់នៅ​ក្នុង​តំបន់​ភ្នំ​ក្នុង​ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​ដាក់ឡាក់ (Dak Lak) និង​ខេត្ត​កនតុម (Kon Tum) ដែល​ឋិត​នៅ​ប៉ែក​កណ្ដាល​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី របស់​កម្ពុជា។ ពួក​គេ​បាន​រត់​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ធ្វើ​បាប។ គិត​ចាប់​ពី​ចុង​ឆ្នាំ​២០១៤ មក​ទល់​ពេល​នេះ មាន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ជាង ២០០​នាក់ កំពុង​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ ក្រោម​ការ​ទំនុក​បម្រុង​ពី​ការិយាល័យ​សិទ្ធិ​មនុស្ស និង​ការិយាល័យ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​ជាង ២០០​នាក់ មាន​ម៉ុងតាញ៉ា ១៣​នាក់ ត្រូវ​បាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​ទទួល​ស្គាល់​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជា​ជន​ភៀស​ខ្លួន។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ស្មើ​ភាព​គ្នា​ចំពោះ​ជន​ភៀស​ខ្លួន ដោយ​យោង​តាម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន ដែល​កម្ពុជា បាន​ចូល​ជា​រដ្ឋ​ភាគី​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៩២៕

1 comment:

Anonymous said...

It makes you wonder what the un mandates for refugees and other world affairs and what it represents. A bunch of assholes sit on their thick asses ,collect their fat salary ,pretend they serve wold for a better wold .What a joke? I don't know why un ever existed at all.