A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 October 2015

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រតិកម្ម​តប​នឹង​ការ​រិះគន់​របស់​លោក សម រង្ស៊ី

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រតិកម្ម​តប​នឹង​ការ​រិះគន់​របស់​លោក សម រង្ស៊ី
ដោយ ប្រាជ្ញ ចេវ
2015-10-07 rfa
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ក្រោយ​បញ្ចប់​ពិធី​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

រដ្ឋមន្ត្រី​ ក្រសួង​អប់រំ ច្រានចោល​ការ​រិះគន់​របស់​លោក សម រង្ស៊ី ថា ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ខ្សោយ​នោះ មិន​ចំណេញ​ដល់​វិស័យ​អប់រំ​ទេ។ មន្ត្រី ​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ លើក​ឡើង​ថា លោក​រដ្ឋមន្ត្រី​គួរ​យក​ប្រសាសន៍​របស់​លោក សម រង្ស៊ី ទៅ​ពិចារណា ជា​ជាង​ការ​ឆ្លើយ​តប​ទាំង​កំហឹង​បែប​នេះ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហៅ​ការ​រិះគន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​រិះគន់​ដើម្បី​វាយ​ប្រហារ មិន​មែន​ដើម្បី​កែ​លម្អ​​នោះ​ទេ។

ថ្លែង ​ក្រោយ​បិទ​បញ្ចប់​ទិវា​គ្រូបង្រៀន នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅ​សាលា​តិចណូ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន និយាយ​ថា លោក សម រង្ស៊ី មិន​ឲ្យ​តម្លៃ​ការ​អប់រំ​នៅ​កម្ពុជា ព្រោះ​គ្រួសារ​របស់​លោក សម រង្ស៊ី និង​លោក សម រង្ស៊ី មិន​ដែល​រៀន​នៅ​កម្ពុជា ទេ។ លោក​រដ្ឋមន្ត្រី​ថែម​ទាំង​បង្ហាញ​ការ​សង្ស័យ​ថា លោក សម រង្ស៊ី ចេះ​ភាសា​ខ្មែរ​មិន​ច្បាស់ ដោយ​លើក​ឡើង​ថា មាន​គ្រូ​ខ្លះ​បបួល​លោក សម រង្ស៊ី ប្រឡង​ភាសា​ខ្មែរ៖ «អ្វី​ដែល​ឯកឧត្តម សម រង្ស៊ី ថ្លែង​វាយ​ប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហ្នឹង គឺ​ថា​ការ​វាយ​ប្រហារ​នោះ​គ្មាន​ន័យ ក៏​ដូច​គ្មាន​សារសំខាន់​អី​ទេ ដោយ​ហេតុ​អ្នក​នយោបាយ​បាន​តែ​ថា មិន​បាន​ធ្វើ មិន​ដែល​ឃើញ​ឯកឧត្តម សម រង្ស៊ី កៀរគរ​រក​ថវិកា​កសាង​សាលា​បាន​មួយ​ខ្នង។ ចំណុច​ទី​២ គាត់​មិន​ឲ្យ​តម្លៃ​ការ​អប់រំ​នៅ​កម្ពុជា ដោយសារ​តែ​គាត់ និង​គ្រួសារ​គាត់​មិន​ដែល​រៀន​នៅ​កម្ពុជា ទេ ហើយ​ក៏​មិន​ច្បាស់​ថា​គាត់ (លោក សម រង្ស៊ី) សរសេរ​ខ្មែរ​ច្បាស់​ល្អ​ដែរ»។

កាល ​ពី​ថ្ងៃ​ទី​៤ ខែ​តុលា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​អ្នក​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​ កុំព្យូទ័រ និង​ភាសា​អង់គ្លេស នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​វីដេអូ​ឃ្លិប​ដែល​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook page) របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​រិះគន់​ថា ប្រព័ន្ធ​អប់រំ នៅ​ប្រទេស​កម្ពុជា ខ្សោយ ហើយ​សញ្ញាប័ត្រ​នៅ​ប្រទេស​កម្ពុជា ភាគ​ច្រើន​គ្មាន​តម្លៃ។ លោក​ថ្លែង​ទៀត​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ​ឆ្នោត​នៅ​ពេល​ខាង​មុខ នោះ​គណបក្ស​នេះ​នឹង​រៀបចំ​ប្រព័ន្ធ​អប់រំ​ឡើង​វិញ។

វិទ្យុ ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី ចំពោះ​ប្រតិកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។ យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង គឺ​ក្នុង​ន័យ​បង្ហាញ​ចំណុច​ខ្សោយ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា។ លោក​បន្ត​ថា អ្នក​ដែល​មិន​បាន​រៀន​នៅ​ក្នុង​ស្រុក កាន់​តែ​យល់​យ៉ាង​ច្បាស់​ពី​ប្រព័ន្ធ​អប់រំ នៅ​កម្ពុជា៖ «អ្វី​ដែល​ឯកឧត្តម​ប្រធាន សម រង្ស៊ី មាន​ប្រសាសន៍ គឺ​ក្នុង​ន័យ​បង្ហាញ​ចំណុច​នៅ​កម្ពុជា ហើយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ គួរ​យក​ចំណុច​ទាំងអស់​នោះ​ទៅ​ពិចារណា ដើម្បី​ការ​កែលំអ​គុណភាព​អប់រំ និង​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​ពេល​អនាគត»។

គេ​ សង្កេត​ឃើញ​ថា អ្នក​មាន​ព្រទ្យ​ធន ឬ​មាន​តួនាទី​ធំ​ក្នុង​ជួ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា តែងតែ​បញ្ជូន​កូន​របស់​ខ្លួន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ហើយ​បើ​ទោះ​ជា​កូន​អ្នក​ទាំង​នោះ​រៀន​ក្នុង​ស្រុក ក៏​ភាគ​ច្រើន​រៀន​នៅ​សាលា​ឯកជន​ដែល​មាន​តម្លៃ​ថ្លៃៗ​ដែរ។

​ យ៉ាងណាមិញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សាលា​ អន្តរជាតិ​ភ្នំពេញ (ISPP) នា​រាជធានី​ភ្នំពេញ ដែល​ជា​សាលា​ឯកជន​លំដាប់​អន្តរជាតិ ជា​សាធារណៈ​ថា ចៅៗ​របស់​លោក​ច្រើន​ណាស់​កំពុង​រៀន​នៅ​សាលា​នេះ៖ «ឥឡូវ​កូន​ខ្ញុំ​តូចៗ​ពី​មុន ឥឡូវ​គេ​មាន​កូន​របស់​គេ​មក​រៀន​ពេញ​តែ​សាលា»។

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​បង្អួត​ប្រាប់​សាធារណជន​ថា ចៅ​របស់​លោក​រូប​ណា​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ​នោះ​ទេ។

រដ្ឋមន្ត្រី ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន លើក​ឡើង​ថា បញ្ហា​គុណភាព​អប់រំ​នៅ​កម្ពុជា ធ្លាក់​ចុះ ព្រោះ​ជា​ប្រទេស​ឆ្លង​កាត់​ពី​សង្គ្រាម ហើយ​គ្រូ​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក​ថា ដើម្បី​ពង្រឹង​គុណភាព​អប់រំ គឺ​ខ្លួនឯង​ត្រូវ​ប្រឹងប្រែង​រៀន ត្រូវ​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​ពី​គ្រូ និង​ពី​សង្គម។

​ អ្នក​ធ្លាប់​ធ្វើ​ការងារ​ទាក់ទង​វិស័យ​អប់រំ លោក អ៊ិន សំរិទ្ធិ អង្កេត​ឃើញ​ថា វិស័យ​អប់រំ​នៅ​កម្ពុជា ទើប​តែ​មាន​សន្ទុះ​ខ្លាំង​នៅ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​លោក​ថា វិស័យ​អប់រំ​របស់​កម្ពុជា មិន​អាច​ប្រៀបធៀប​នឹង​ប្រទេស​ជាតិ​ជិត​ខាង​បាន​ទេ៕

2 comments:

Kim Ea said...

Mr Hang Chuon Narong You a well educated man ,i am not a partisan of any political alliance but i see you are so sensitive to any criticism to your system of education . I saw the good and the bad on your policies, some of it i am real supportive to your initiative ,but some i need to think twice of your maneuver . I know you work under repressive regime and you may thing twice before to made any move,i understand that, but when you repudiate criticism from well educate people in the modern society you forgot one thing that Khmer societies have to many unsustainable or privilege ,than most develop world . Between to poor and the rich are differential and far apart from each others . you in the rich echelon ,you see in your eyes just rich societies who have plenty of money to spend by using private entities to advance their education and fortunately used their wealth to access privilege from private entity. But how about the poor under privilege children who don't have that opportunity to do it ? A number of teachers with unsustainable lives with less to survive by salary offer from this government offer , not libraries ,no book to study in the rural institutions ? They lived with end meat salaries ? I know better than any one about to be a poor student in Khmer country, because i born in a very poor class kid with a struggling life, is a tremendous task for them to got up and be succeed . One in hundreds can do it . I advice you to put your rage out from this criticism and roll your sleeve up to do more effort if you are a real patriotic and want to help Kherm poor to compete fairly with the rich and supper rich . you ought to forget about some criticism and use your wisdom intelligent ,your dignity and virtue to create a solvency mechanism to help the very poor instead of rage and anger . Criticism some of the time is a good reminder lesson you ought to learn about your missing point of view . Good Cambodian saying said " the good kid is come from the various mothers love to teach . Be a good man instead of a a grumpy one .

Anonymous said...

Admit your mistakes you will have a better way to learn from it mr hang choun narong. Only power hungry and evil-intent like you can work under hun sen's regime