ដោយ សុ ជីវី
2015-10-02 rfa
ព្រះសង្ឃ ប៊ុត ប៊ុនតិញ (ស្ដាំ) គង់ឈរចរចាជាមួយមន្ត្រីសង្ឃនៅខាងមុខសាលសន្និសីទចតុមុខ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។
Photo: RFA
|
បណ្ដាញព្រះសង្ឃដើម្បី យុត្តិធម៌សង្គម កាលពីព្រឹកថ្ងៃទី២ ខែតុលា រួមគ្នាធ្វើយុទ្ធនាការមួយក្នុងវត្តពោធិ៍វាល ខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយពីការចូលរួមថែរក្សាព្រៃឡង់។
ប្រធាន បណ្ដាញព្រះសង្ឃដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ព្រះសង្ឃប្រមាណ ១០០អង្គបានជួបប្រជុំគ្នា ធ្វើយុទ្ធនាការដោយស្មិងស្មាធិ៍ និងស្វែងយល់ពីយុទ្ធសាស្ត្រនៃកិច្ចការពារព្រៃឡង់។ ព្រះអង្គមានថេរដីកាបន្តថា សារពីការចូលរួមថែរក្សាព្រៃឡង់ត្រូវសរសេរនៅលើថង់យាម ដែលចែកប្រគេនព្រះសង្ឃដែលចូលរួមយុទ្ធនាការ។
ព្រៃឡង់ ឋិតនៅជាប់ព្រំប្រទល់នៃខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ កំពុងរងការកាប់បំផ្លាញ ហើយប្រជាសហគមន៍ រួមនឹងបណ្ដាញព្រះសង្ឃផង តែងតែចេញល្បាតការពារព្រៃ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាបញ្ជាក់ថា មកដល់ពេលនេះការកាប់បំផ្លាញព្រៃឡង់ មិនបានថយចុះទេ បើទោះជារដូវវស្សាបានចូលមកហើយក្ដី៕
No comments:
Post a Comment