A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 6 October 2015

អឺរ៉ា​នឹង​រៀបចំ​កិច្ច​ពិភាក្សា​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៧​តុលា

អឺរ៉ា​នឹង​រៀបចំ​កិច្ច​ពិភាក្សា​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៧​តុលា
ដោយ យ៉ង ចាន់តារា
2015-10-05 rfa
តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Tin Zakariya

សម្ព័ន្ធ​កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) នឹង​រៀបចំ​កិច្ច​ពិភាក្សា​តុ​មូល​មួយ ស្ដីពី​វិសោធនកម្ម​នៃ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ខាង​មុខ​នៅ​សណ្ឋាគារ​សាន់វេ (Sunway Hotel) ក្រុង​ភ្នំពេញ។

កម្មវិធី​នេះ នឹង​ផ្ដោត​ទៅ​លើ​បច្ចុប្បន្ន​ភាព​នៃ​កិច្ច​ពិភាក្សា​របស់​គណបក្ស​ប្រជាជន​ កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) និង​ជា​តំណាង​របស់ អឺរ៉ា លោក គល់ បញ្ញា បញ្ជាក់​ថា កិច្ច​ពិភាក្សា​នេះ​នឹង​បើក​ឱកាស​ដល់​គ្រប់​ភាគី លើក​ឡើង​ពី​កង្វល់ ឬ​អនុសាសន៍​ផ្សេងៗ​ទៅ​កាន់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​បញ្ចូល​ទៅ​ក្នុង​វិសោធនកម្ម។

សមាសភាព​ដែល​ត្រូវ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នយោបាយ​ដែល​មាន​សកម្មភាព​ច្រើន ក្រសួង​មហាផ្ទៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អង្គការ​សង្គម​ស៊ីវិល ក្រុម​អ្នក​ច្បាប់ និង​អ្នក​សារព័ត៌មាន៕

No comments: