A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 August 2015

សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​សោកស្ដាយ​ចំពោះ​ការ​ចាប់​លោក ហុង សុខហួរ

ដោយ ច័ន្ទថុនា
2015-08-15

ប្រធាន​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា មក​ពី​គណបក្ស សម រង្ស៊ី លោក គង់ គាំ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ទីស្នាក់ការ​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Hum Chamroeun


ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា នេះ ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ ដោយ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ទាំង​មិន​ទាន់​មាន​ការ​ដក​អភ័យឯកសិទ្ធិ​នៅ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធ​សភា សមត្ថកិច្ច​ត្រូវ​ធ្វើ​របាយការណ៍​ជូន​ព្រឹទ្ធ​សភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធ​សភា​ដើម្បី​សម្រេច។ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​រូបភាព​ទទួល​ឥទ្ធិពល និង​សម្ពាធ​នីតិប្រតិបត្តិ​មក​លើ​នីតិប្បញ្ញត្តិ ហើយ​យល់​ថា ការ​ចាប់​ឃុំ​ខ្លួន​លោក ហុង សុខហួរ មុន​កាលបរិច្ឆេទ​ដែល​សាមី​ខ្លួន​កំណត់​ចូល​បំភ្លឺ​ចំពោះ​សមត្ថកិច្ច​នោះ គឺ​ជា​នីតិវិធី​មិន​អនុលោម​ទៅ​តាម​គតិ​ច្បាប់​ឡើយ។

ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ពិសេស​ថ្នាក់ដឹកនាំ​កំពូល​ព្រឹទ្ធ​សភា ជួយ​ធានា​ដំណើរ​ការ​នីតិវិធី​របប​ប្រជាធិបតេយ្យ និង​វប្បធម៌​សន្ទនា ដើម្បី​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង លោក ហុង សុខហួរ ដោយ​ឥត​លក្ខខណ្ឌ។

សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ប្រកាស​សម្រេច​ចិត្ត​ចូល​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​សីហា ចំពោះ​រឿង​ចោទ​ប្រកាន់​ថា លោក​បាន​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ និង​ការ​បក​ស្រាយ​ចំពោះ​ការ​ចោទ​ថា លោក​មាន​ទោស​ក្បត់​ជាតិ​នោះ។ ប៉ុន្តែ​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នេះ៕

No comments: