A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 August 2015

ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ ព្រឹទ្ធសភា​សម្រេច​ដក​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ដោយ​ឯកច្ឆន្ទ

ដោយ សិរីមុនី
2015-08-17 rfa


ព្រឹទ្ធសភា​សម្រេច​ដក​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​បក្ស សម រង្ស៊ី លោក ហុង សុខហួរ ហើយ​នៅ​ថ្ងៃ​ទី​១៧ សីហា ដោយ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម។

ការ​សម្រេច​ដក​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង ដោយ​សំឡេង​៤៧ លើ​៤៧​នៃ​សមាជិក​ពី​បក្ស​ប្រជាជន ហើយ​ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​សមត្ថកិច្ច។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ សីហា នៅ​ភូមិ​គ្រឹះ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ពោធិសែនជ័យ បន្ទាប់​ពី​គេច​ខ្លួន​រយៈពេល​២ថ្ងៃ ក្រោយ​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ សីហា ពី​បទ​ក្លែង​ឯកសារ​សាធារណៈ។

កាល​ពី​ថ្ងៃ​ទី​១៦ សីហា តុលាការ​ក្រុង​ភ្នំពេញ ក៏​សម្រេច​ចោទ​ប្រកាន់ លោក ហុង សុខហួរ ចំនួន​៣​ករណី គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃស។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

No comments: