A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 23 August 2015

យុវជន​ថា​រដ្ឋាភិបាល​ហាក់​ភ័យខ្លាច​ចំពោះ​យុវជន​ចូល​រួម​​កិច្ចការ​សង្គម​និង​នយោបាយ

 ដោយ អ៊ុំ រង្សី
2015-08-22 rfa


កិច្ចពិភាក្សា​រវាង​យុវជន​ជាមួយ​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូល​រួម​ របស់​យុវជន​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​សកម្មភាព​សង្គម និង​នយោបាយ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Um Raingsy

ក្រុម​យុវជន​មួយ​ចំនួន​លើក ​ឡើង​ថា ការ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ នៅ​តែ​មាន​ការ​រឹតត្បិត ដែល​ជា​ឫសគល់​ចម្បង​រារាំង​ពួកគេ​មិន​ឲ្យ​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ។ ទន្ទឹម​គ្នា​នេះ យុវជន​យល់​ថា រដ្ឋាភិបាល​ហាក់​ដូចជា​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​របស់​យុវជន បើ​ទោះ​ជា​សកម្មភាព​នោះ​គ្រាន់​តែ​ដើម្បី​ផល​ប្រយោជន៍​សង្គម​ក្តី។

ក្រុម ​យុវជន​ចាត់​ទុក​ថា ការ​រារាំង​យុវជន​មិន​ឲ្យ​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​កិច្ចការ​ សង្គម និង​នយោបាយ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​តែ​ដើរ​ផ្លូវ​ដែល​ធ្វើ​អោយ​មាន​ភាព​អយុត្តិធម៌ និង​គ្មាន​តម្លាភាព​នៅ​ក្នុង​សង្គម។

ក្តី​បារម្ភ​របស់​ក្រុម​យុវជន​ ដែល​មក​ពី​បណ្ដា​សាកលវិទ្យាល័យ​នានា ជិត ៤០​នាក់ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​រវាង​យុវជន​ជាមួយ​គណបក្ស​នយោបាយ​ ស្តីពី​ការ​ចូល​រួម​របស់​យុវជន​ប្រកប​ដោយ​ប្រសិទ្ធភាព​ពេញលេញ​ក្នុង​ សកម្មភាព​សង្គម និង​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា។

ជា​យុវជន​ ម្នាក់​ក្នុង​ចំណោម​យុវជន ដែល​បាន​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​នេះ និង​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា យ៉ែម ពុធឆមារ លើក​ឡើង​ថា បញ្ហា​សិទ្ធិ និង​សេរីភាព​របស់​យុវជន​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​របស់​យុវជន​នៅ​ពេល​ បច្ចុប្បន្ន។ កញ្ញា​បន្ត​ថា នៅ​ពេល​យុវជន​នាំ​គ្នា​ធ្វើ​សកម្មភាព​ទាមទារ​យុត្តិធម៌ និង​ការពារ​ផលប្រយោជន៍​ណា​មួយ​ជូន​សង្គម តែងតែ​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​ឃាត់ និង​ត្រូវ​ជាប់​ពន្ធនាគារ។

ជាង ​នេះ​ទៀត យុវជន​រូប​នេះ ក៏​បាន​លើក​ឡើង​បន្ថែម​ថា ជាក់ស្ដែង​ថ្មីៗ​នេះ យុវជន​ដែល​មក​ពី​អង្គការ​មាតា​ធម្មជាតិ​ចំនួន​បី​នាក់​ត្រូវ​ជាប់​ពន្ធនាគារ ដោយ​គ្រាន់តែ​ពួកគេ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ប៉ុណ្ណោះ៖ «ការ​ចូល​រួម​របស់​យុវជន​នៅ​មាន​កម្រិត ព្រោះ​នៅ​ពេល​ដែល​យើង​ចូល​រួម​រដ្ឋាភិបាល​ហាក់​ភ័យខ្លាច មិន​សូវ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឲ្យ​មាន​ការ​ចូលរួម​នៅ​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ពួកគាត់​ចង់​បាន»។

ជា​អ្នក​ រៀបចំ​កម្មវិធី​កិច្ច​ពិភាក្សា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា តាម​បទពិសោធន៍​ការងារ​កន្លង​មក យុវជន​ភាគ​ច្រើន​នៅ​តែ​មិន​ទាន់​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ ប្រើប្រាស់​គំនិត​ផ្ដួចផ្ដើម និង​សិទ្ធិ​អនុវត្ត​នៅ​ឡើយ។ លោក​ស្នើ​ឲ្យ​បក្ស​នយោបាយ​ធំៗ ត្រូវ​តែ​គិត​ពី​បញ្ហា​នេះ ព្រោះ​អនាគត​ប្រទេស​ជាតិ​អាស្រ័យ​លើ​ការ​ចូល​រួម​របស់​យុវជន៖ «គណបក្ស​នយោបាយ​ត្រូវតែ​គិតគូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​យុវជន​ទទួល​បាន​សិទ្ធិ​ ផ្ដួចផ្ដើម និង​អនុវត្ត អ៊ីចឹង​បើ​សេរីភាព​យុវជន​ត្រូវ​បាន​បើក​ទូលាយ នឹង​ធ្វើ​ឲ្យ​សង្គម​ជាតិ​រីកចម្រើន»។

​ទាក់ទិន​និង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​កម្ពុជា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ទទួល​ស្គាល់​ថា សិទ្ធិ​សេរីភាព​របស់​យុវជន​មិនទាន់​ពេញលេញ។លោក​សោកស្ដាយ​ចំពោះ​ការ​ចាប់​ ខ្លួន​សកម្មជន​បរិស្ថាន​កាលពី​ថ្មី​នេះៗ ព្រោះ​យុវជន​ទាំង​នោះ​ធ្វើ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ៖ «យុវជន​ទាំង​អស់​ហ្នឹង ពួកគាត់​ធ្វើ​ដើម្បី​សង្គម​ប៉ុណ្ណោះ ពួកគាត់​មិន​មែន​ចង់​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី ឬ​អ្នក​នយោបាយ​អី​ទេ អ៊ីចឹង​បើ​គាត់​ធ្វើ​សកម្មភាព​ដើម្បី​តែ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ស្រុក​អី​ចាំ​យើង​ភ័យ​ព្រួយ»។

​ចំណែក​តំណាង​ យុវជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ភ័យ​ខ្លាច និង​រារាំង​យុវជន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ក្នុង​កិច្ចការ​សង្គម និង​នយោបាយ​នោះ​ទេ បើសិនជា​សកម្មភាព​នោះ​ស្របច្បាប់។

លោក​ថា ការ​ចាប់​ខ្លួន ឬ​រារាំង​ណា​មួយ​ដោយសារ​តែ​យុវជន​ធ្វើ​សកម្មភាព​ដើរ​តួ​ជា​សមត្ថកិច្ច និង​មិន​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ តែ​លោក​ថា នឹង​យក​បញ្ហា​របស់​យុវជន​ទៅ​ពិភាក្សា​ក្នុង​ជួរ​រដ្ឋាភិបាល៖ «ខ្ញុំ​សំណូមពរ​ឲ្យ​យុវជន​ទាំង​អស់​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ច្បាស់ មុន​ធ្វើ​សកម្មភាព​ណា​មួយ និង​កុំ​ឲ្យ​ឆាប់​ជឿ ឆាប់​ច្រឡោត ឆាប់​អនុវត្ត​ដោយ​មិន​ស្របច្បាប់»។

​យុវជន​មិន​ត្រឹមតែ​ស្នើ​ឲ្យ​ រដ្ឋាភិបាល​កុំ​ភ័យខ្លាច​រាល់​សកម្មភាព​របស់​យុវជន​ចំពោះ​កិច្ចការ​សង្គម និង​កុំ​គិត​ថា រាល់​សកម្មភាព​របស់​យុវជន​សុទ្ធតែ​ជា​រឿង​នយោបាយ​ប្រឆាំង​ខ្លួន។ លើស​ពី​នេះ ក្រុម​យុវជន​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ជា​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ជាមួយ​យុវជន​លើ​បញ្ហា​សង្គម និង​នយោបាយ ព្រោះ​យុវជន​មាន​រហូត​ជាង ៤​លាន​នាក់​នៅ​ទូរ​ទាំង​ប្រទេស៕

No comments: