A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 5 August 2015

អង្គការ​សហប្រជាជាតិ​ផ្ដល់​គោលដៅ​១៧​ចំណុច​ឲ្យ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព

ដោយ អ៊ុំ រង្សី
2015-08-04 rfa

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ារៀ អូឌៀល អ៊ីម៉ុន (Marie-Odile Emond) ផ្តល់​បទសម្ភាសន៍​ជុំវិញ​គោលដៅ​អភិវឌ្ឍន៍​ចំនួន ១៧​ចំណុច​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Um Rainsey


School of Vice: Well, if I may say so, it's not just the Opposition that have tried - and made themselves look pretty foolish in the attempt! - but the UN - via its various emissaries - have done so too and perhaps even more persistently publicly and behind the scenes to no substantive effect? In fact, it's not the Cambodian opposition party that first paved the path for the so-called "culture of dialogue" with the Phnom Penh regime - this has long been the UN's and many other western governments' preferred mode of operation ever since Untac left the country following the 1993 general election; an event that marked a historic opportunity for the Hanoi-installed administration to finally claw its way into international respectability and dismantle [in piece meal fashion] all internal politico-military threat posed towards it. Mr Ban Ki Moon and Mrs Bun Ranny Hun Sen will attest to this charming endeavour ...

'Recommendations' on reforms and governmental practices that maybe seen as conducive to the strengthening of democracy and improved human rights climate have - and will have - tended to bounce off this one-party state like the plague! Unless, of course, the initiators of the recommendations are prepared to leverage their proposals with something else? Perhaps, Mr Ban and Mrs Bun know things we don't?      

***

តំណាង​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា លើក​ឡើង​ថា ការ​ត្រៀម​ខ្លួន​ជា​មុន​ពី​គ្រប់​បណ្ដា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ គឺ​ជា​រឿង​សំខាន់ ដើម្បី​ឲ្យ​កម្ពុជា ឈាន​ទៅ​បញ្ចប់​ភាព​ក្រីក្រ​គ្រប់​ទម្រង់។ ទន្ទឹម​គ្នា​នេះ តំណាង​អង្គការ​សហប្រជាជាតិ បាន​ផ្តល់​គោលដៅ​អភិវឌ្ឍន៍​ចំនួន ១៧​ចំណុច​ជូន​រដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​បណ្ដា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា ប្រកប​ដោយ​និរន្តរភាព​ក្រោយ​ឆ្នាំ​២០១៥។

គោលដៅ ១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ដាក់​ជូន​រដ្ឋាភិបាល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ឆ្នាំ​២០១៦-២០៣០ ខាង​មុខ​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ការងារ​ក្រោយ​ឆ្នាំ​២០១៥ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា។

គោលដៅ ១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដែល​ទាមទារ​ឲ្យ​កម្ពុជា ត្រូវ​តែ​អនុវត្ត​ដោយ​យក​ចិត្ត​ទុក​ដាក់ រួម​មាន បញ្ចប់​ភាព​ក្រីក្រ​គ្រប់​ទម្រង់​នៅ​គ្រប់​ទីកន្លែង បញ្ចប់​ភាព​អត់​ឃ្លាន សម្រេច​ឲ្យ​បាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ប្រសើរ​ជាង​មុន និង​លើក​កម្ពស់​កសិកម្ម​មាន​និរន្តរភាព ធានា​ឲ្យ​មាន​ជីវភាព​ប្រកប​ដោយ​សុខភាព​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប ធានា​ឲ្យ​មាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​ដោយ​សមធម៌ លើក​កម្ពស់​ឱកាស​រៀន​សូត្រ​ពេញ​មួយ​ជីវិត​សម្រាប់​មនុស្ស​គ្រប់​រូប សម្រេច​ឲ្យ​បាន​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​នៃ​ស្ត្រី និង​កុមារី​គ្រប់​រូប ធានា​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​ស្អាត លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ដល់​មនុស្ស​គ្រប់​រូប ធានា​ឲ្យ​បាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ កាត់​បន្ថយ​វិសមភាព​នៅ​ក្នុង និង​រវាង​ប្រទេស​នានា ធានា​ការ​តាំង​ទី​លំនៅ​ប្រកប​ដោយ​សុវត្ថិភាព ធានា​ឲ្យ​មាន​ការ​ប្រើប្រាស់ និង​ការ​ផលិត​ដោយ​និរន្តរភាព ចាត់​វិធានការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ អភិរក្ស​ធនធាន​សមុទ្រ ការពារ និង​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ចុង​ក្រោយ ពង្រឹង​មធ្យោបាយ​អនុវត្តន៍ និង​សហការ​ដោយ​ប្រសិទ្ធភាព។



អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី ម៉ារៀ អូឌៀល អ៊ីម៉ុន (Marie-Odile Emond) មាន​ប្រសាសន៍​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច និង​ប្រជាពលរដ្ឋ​នៅ​តែ​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។ ដូច្នេះ វា​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា ត្រូវ​តែ​ប្ដេជ្ញា​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា ភាគ​ច្រើន មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ផ្នែក​សេដ្ឋកិច្ច និង​គណនេយ្យ​ភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក (World Bank) ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា រក​ចំណូល​បាន​ចំនួន ៥​ពាន់​រៀល​ក្នុង ១​ថ្ងៃ​មាន​ប្រមាណ ៦​លាន​នាក់។

អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​អនុវត្ត​គោលដៅ​ទាំង ១៧​ចំណុច​នេះ ដើម្បី​លុប​បំបាត់​នូវ​ភាព​ក្រីក្រ​ចំពោះ​ក្រុម​មនុស្ស​ដែល​រក​ចំណូល​បាន​ប្រាក់​កម្រៃ​តិច​ជាង ១,២៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០។

ចំណែក​ឯ​អគ្គនាយក​រង​ផែនការ​នៃ​ក្រសួង​ផែនការ លោក ប៉ូច សុវណ្ណឌី មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​ចតុកោណ និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ឃើញ​ថា កម្ពុជា ទទួល​បាន​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ទោះ​ជា​មាន​ចំណុច​មួយ​ចំនួន​មិន​ទាន់​សម្រេច​បាន​ក៏ដោយ។ លោក​បន្ត​ថា សម្រាប់​ទិសដៅ​អភិវឌ្ឍន៍​កម្ពុជា ក្រោយ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ រដ្ឋាភិបាល​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ទាំង​បច្ចេកទេស និង​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ។ លោក ប៉ូច សុវណ្ណឌី បាន​ស្វាគមន៍​រាល់​ការ​ដាក់​ជូន​គោលដៅ​ទាំង ១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ នៅ​ពេល​នេះ ហើយ​ក្រសួង​ផែនការ គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​វាយ​តម្លៃ​ពី​ចំណុច​ខ្វះខាត ដែល​បាន​អនុវត្ត​កន្លង​មក​នៅ​ឆ្នាំ​២០១៦ ខាង​មុខ​នេះ​ដែរ៖ «យើង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដីពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទៅ​ថ្ងៃ​អនាគត ហើយ​យើង​នឹង​ធ្វើ​ការ​ពិនិត្យ​លើ​បញ្ហា​កន្លង​មក ដើម្បី​រដ្ឋាភិបាល​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព»។

សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ការងារ​ក្រោយ​ឆ្នាំ​២០១៥ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍ ដែល​មាន​អ្នក​ចូលរួម​ជាង ១០០​នាក់ ដែល​រួម​មាន​ទាំង​សមាជិក​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត និង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍ ក្រៅ​ពី​លើក​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នោះ ពួក​គេ​ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ថា​អាច​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សិទ្ធិ​ចូលរួម​របស់​សង្គម​ស៊ីវិល ក្នុង​កិច្ច​អភិវឌ្ឍ​គោលដៅ​ប្រកប​ដោយ​និរន្តរភាព​ក្រោយ​ឆ្នាំ​២០១៥ មិន​អាច​សម្រេច​បាន​ជោគជ័យ៕

No comments: