A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 August 2015

វៀតណាម​ចូល​ដាំ​សណ្ដែកដី​នៅ​ក្បែរ​កន្លែង​ជីក​ស្រះ​ក្នុង​តំបន់​ហាមឃាត់​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2015-08-18 rfa

សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
 រូបថត​សហគមន៍


School of Vice: Old habit dies hard?

***

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់​នៅ​ជាប់​នឹង​តំបន់​ព្រំដែន​ដែល​មាន​ទំនាស់​ជាមួយ​​ភាគី​វៀតណាម រឿង​ជីក​ស្រះ​ក្នុង​តំបន់​ព្រំដែន​ហាមឃាត់​ជាប់​ខេត្ត​រតនគិរី អះអាង​ថា ពលរដ្ឋ​វៀតណាម លួច​ចូល​មក​ដាំ​សណ្ដែកដី​បន្ថែម​ទៀត​ក្នុង​តំបន់​មាន​ជម្លោះ ខណៈ​ភាគី​វៀតណាម មិន​ទាន់​លុប​ស្រះ​ដែល​ខ្លួន​ជីក​ខុស​ច្បាប់​ក្នុង​តំបន់​ស​តាម​ការ​សន្យា​របស់​រដ្ឋលេខាធិការ​ការ​បរទេស​វៀតណាម នៅ​ឡើយ។

តំណាង​សហគមន៍​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក រម៉ាស ស្វាត់ បាន​បញ្ជាក់​ថា ពលរដ្ឋ​វៀតណាម លួច​ចូល​ដាំ​សណ្ដែកដី​ប្រមាណ​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ ក៏ប៉ុន្តែ​ពួកគេ​ចូល​មក​ដាំ​នៅ​វេលា​យប់​នៅ​ក្នុង​តំបន់​ស ជិត​ចំណុច​ស្រះ​ដែល​ពួកគេ​បាន​ជីក​ខុស​ច្បាប់​កាល​ពី​ខែ​ឧសភា។

លោក​បន្ត​ថា តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​បាន​ដឹង​ពី​សកម្មភាព​រំលោភ​ថ្មី​នេះ ហើយ​បាន​​ប្រាប់​សហគមន៍​ឲ្យ​ទៅ​មើល​កន្លែង​កើត​ហេតុ៖ «មេ​ប៉ុស្តិ៍​គេ​ប្រាប់​ឲ្យ​ទៅៗ​កន្លែង​ស្រះ​ហ្នឹង​ដែរ។ យើង​ចុះ​ទៅ​ខាង​លើ​អូរៗ»។

​កាល​ពី​ខែ​កក្កដា ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​កំណត់​ទូត​តវ៉ា​ចំនួន​ពីរ​លើក​ទៅ​រដ្ឋាភិបាល​វៀតណាម បន្ទាប់​ពី​រក​ឃើញ​ថា វៀតណាម បាន​ជីក​ស្រះ​ទឹក​ចំនួន ៨ នៅ​ក្នុង​តំបន់​ស។ ផ្អែក​លើ​ផែនទី​ដែល​មាន​ខ្នាត ១/១០០.០០០ ស្រះ​ទឹក​ចំនួន​បី គឺ​ជីក​ចូល​ដី​កម្ពុជា យ៉ាង​ជ្រៅ ដោយ​ស្រះ​ទឹក​ទី​១ មាន​ចម្ងាយ​ប្រមាណ ៣១៥​ម៉ែត្រ។ ស្រះ​ទឹក​ទី​២ ជីក​ចូល​ចម្ងាយ ៤២៥​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ ចម្ងាយ ៣៩០​ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ និង​បង្គោល​ព្រំដែន​លេខ​៤០ ឋិត​នៅ​ចំណុច​អូរហ្គ្រឹម ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ជាប់​នឹង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា​វាស់​វែង​នៅ​ឡើយ។



​ទាក់ទិន​ការរំលោភ​លួច​ចូល​ដាំ​សណ្ដែក​ជា​ថ្មី​របស់​ពលរដ្ឋ​វៀតណាម ក្នុង​តំបន់​ហាម​ឃាត់​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ លោក ម៉ី កយ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាជន​វៀតណាម បាន​ចូល​មក​ដាំ​សណ្ដែកដី​លើ​ដី​ប្រមាណ​មួយ​ហិកតារ នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​វៀតណាម ក៏​ប៉ុន្តែ​តម្រួត​ព្រំដែន​ខ្មែរ​បាន​ហាមឃាត់​មិន​ឲ្យ​ដាំ​បន្ត​ទៀត​ទេ។

លោក​ថា មិន​ប្រាកដ​ថា តំបន់​ដែល​ជនជាតិ​វៀតណាម ចូល​មក​ដាំ​សណ្ដែកដី​នោះ​ជា​តំបន់​ស ឬ​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ​ដី​ដាំ​សណ្ដែក​នោះ​ពិត​ជា​នៅ​ផ្នែក​ខាង​លើ​កន្លែង​ជីក​ស្រះ​នោះ៖ «អា​ហ្នឹង​ខ្ញុំ​អត់​ច្បាស់​ទេ ព្រោះ​វា​នៅ​កៀក​ប៉ុស្តិ៍​គេ ប៉ុន្តែ​ខ្ញុំ​អត់​ឲ្យ​ដាំ​ត​ទៅ​ទៀត​ទេ»។

តំបន់​ស ឬ​តំបន់​ព្រំដែន​ហាម​ឃាត់​នៅ​ចំណុច​មាន​ទំនាស់​ត្រូវ​បាន​កំណត់​ត្រឹម​អក្សរ​កណ្ដាល​​នៃ​អូរហ្គ្រឹម និង​មាន​ចម្ងាយ ៥០០​ម៉ែត្រ សង​ខាង​អក្សរ​ហាម​មិន​ឲ្យ​ភាគី​ទាំង​ពីរ​សាងសង់ ឬ​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ឯកភាព​គ្នា​នោះ​ឡើយ លើកលែងតែ​តំបន់​ដែល​ភាគី​ទាំង​ពីរ​បាន​ឈរ​ជើង​មុន​ការ​កំណត់​ព្រំដែន​ស​ឲ្យ​រក្សា​ស្ថានភាព​ដដែល។

ជុំវិញ​សេចក្ដី​រាយការណ៍​របស់​សហគមន៍​នេះ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ហេង រតនា បដិសេធ​ថា តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​មិន​អនុញ្ញាត​ឲ្យ​ភាគី​វៀតណាម ធ្វើ​សកម្មភាព​ណា​មួយ​បាន​នៅ​ក្នុង​តំបន់​ហាមឃាត់​នោះ​បន្ត​ទៀត​ទេ។ លោក​ថា តម្រួត​ព្រំដែន​ខ្មែរ​បាន​ចាត់​ឲ្យ​ល្បាត​នៅ​តំបន់​នោះ​ជា​ប្រចាំ និង​ហាមឃាត់​មិន​ឲ្យ​ភាគី​វៀតណាម ដាំដុះ ឬ​ធ្វើ​អ្វី​រំលោភ​ចូល​តំបន់​នោះ​បាន​ទៀត​ឡើយ៖ «អត់​ទេ! មាន​ក៏​ដក​ចោល​ដែរ អត់​មាន​ប៉ះពាល់​បាន​ទេ កម្លាំង​ខ្ញុំ​ដាក់​ចោល​ត្រៀម​រហូត​អត់​មាន​អ្នក​ណា​​ប៉ះពាល់​បាន​ទៀត​ទេ»។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី អះអាង​ដែរ​ថា សហគមន៍​ក៏​បាន​ផ្ដល់​ព័ត៌មាន​នេះ​មក​សមាគម​លោក​ដូច​គ្នា។ លោក​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ព្រំដែន​ទប់ស្កាត់​ឲ្យ​បាន​ជាក់លាក់ កុំ​ឲ្យ​មាន​ការ​រំលោភ​បាន​ត​ទៅ​ទៀត៖ «ខាង​អាជ្ញាធរ​វៀតណាម ក៏​មិន​ទាន់​បាន​លុប​ស្រះ​ដែរ អូស​បន្លាយ​ពេល។ នៅ​ពេល​នេះ​ឃើញ​ថា មាន​ការ​ចូល​មក​ដាំ​សណ្ដែក​សៀង សហគមន៍​អះអាង​ថា ចូល​ពេល​យប់​ចេញ​ទៅ​វិញ​ពេល​ថ្ងៃ»។

​ទោះ​ជា​យ៉ាង​នេះ​ក្តី សហគមន៍​ភូមិ​ឡំ អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ជំរុញ​ភាគី​វៀតណាម ឲ្យ​អនុវត្ត​ការ​សន្យា​លុប​ស្រះ​ដែល​បាន​ជីក​ក្នុង​តំបន់​ស​ឲ្យ​បាន​ឆាប់​តាម​កិច្ច​ព្រមព្រៀង​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៕

No comments: