A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 August 2015

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​មិន​ទទួល​យក​វត្ថុ​តាង​ដែល​សហគមន៍​ព្រៃ​ឡង់​រឹប​អូស​បាន

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ យក​វត្ថុ​តាង​ជា​រណារ​យន្ត​អារ​ឈើ​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​នៃ​ខុទ្ទកាល័យ​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

School of Vice: Concocted evidence, or embarrassing reminder of a solemn pledge to chop one's head off ? 

***                                                                                                  

ដោយ ប្រាជ្ញ ចេវ
2015-08-24rfa


មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បដិសេធ​មិន​ទទួល​វត្ថុ​តាង​ដែល​ជា​រណារ​យន្ត​អារ​ឈើ ដែល​សកម្មជន​ការពារ​ព្រៃ​ឡង់​ផ្តល់​ឲ្យ​នោះ​ទេ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​រណារ​យន្ត​ចំនួន ១១​គ្រឿង​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ។

ក្រោយ​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទទួល​យក​វត្ថុ​តាង​ដែល​ជា​រណារ​យន្ត​អារ​ឈើ ក្រុម​សហគមន៍​បាន​បញ្ជូន​ឧបករណ៍​ទាំង​នោះ​ទៅ​កាន់​រដ្ឋបាល​ព្រៃ​ឈើ​វិញ។ សហគមន៍​ការពារ​ព្រៃ​ឡង់ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​មិន​ផ្តល់​កិច្ច​សហការ​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បែប​នេះ ព្រោះ​ថា​ពួក​គេ​ចង់​ឲ្យ លោក ហ៊ុន សែន បាន​ឃើញ​វត្ថុ​តាង​ទាំង​នោះ។

ការ​បដិសេធ​មិន​ទទួល​វត្ថុ​តាង​ទាំង​នេះ ត្រូវ​មន្ត្រី​ខុទ្ទកាល័យ​របស់ លោក ហ៊ុន សែន គឺ​លោក ប៉ាល់ ចន្តារា ជា​ប្រធាន​គណៈកម្មការ​ចម្រុះ បញ្ជាក់​ប្រាប់​ទៅ​ក្រុម​អ្នក​ស្រឡាញ់​ធម្មជាតិ​ថា ស្ថាប័ន​មួយ​នេះ​ទទួល​តែ​ញត្តិ​ទេ។ មួយ​វិញ​ទៀត រណារ​អារ​ឈើ​ទាំង​នេះ គ្មាន​លក្ខណៈ​ផ្លូវ​ច្បាប់ ព្រោះ​គ្មាន​ការ​ចូលរួម​ពី​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច។ មន្ត្រី​រូប​នេះ ស្នើ​ឲ្យ​ក្រុម​សហគមន៍​យក​របស់​ទាំង​នោះ​ទៅ​រក្សា​ទុក​នៅ​សហគមន៍ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជំនួស​វិញ៖ «ខ្ញុំ​ថត​រូប​នេះ​ទុក ប៉ុន្តែ​បង​ប្អូន​សហគមន៍​ជា​អ្នក​ថែ​រក្សា​វត្ថុ​តាង ខាង​ខ្ញុំ​អ្នក​រាយការណ៍ គឺ​តាម​ឯកសារ មិន​មែន​លើក​ម៉ាស៊ីន​ទៅ​ទេ»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ក្រៅ​ពី​បង្ហាញ​ឧបករណ៍​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​សហគមន៍​រឹប​អូស​បាន ពួក​គេ​លើក​ឡើង​ថា បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​កំពុង​តែ​បង្ក​ក្តី​បារម្ភ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​មក​ពី​ខេត្ត​ក្រចេះ លោក ថៃ ប៊ុនលៀង និយាយ​ថា មន្ត្រី​ខុទ្ទកាល័យ​មិន​ព្រម​ទទួល​យក​វត្ថុ​តាង​នៅ​ពេល​នេះ គឺ​ជា​ឥរិយាបថ​មិន​បង្ហាញ​ការ​ចូលរួម​ការពារ​ព្រៃ​ឡង់។ លោក​បន្ត​ថា ការ​ទាមទារ​របស់​មន្ត្រី​ខុទ្ទកាល័យ​ស្នើ​ឲ្យ​សហគមន៍ មាន​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច ឬ​ស្ថាប័ន​តុលាការ​លើ​រឿង​នេះ គឺ​ជា​ការ​ដាក់​បន្ទុក​ទៅ​លើ​ក្រុម​លោក ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​មិន​បាន​ផ្តល់​កិច្ច​សហការ​នឹង​លោក​ទេ៖ «ខ្ញុំ​ចង់​ឲ្យ​ឃើញ​នេះ ព្រោះ​ភស្តុតាង​ដាក់​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ថ្នាក់​ក្រោម ប៉ុន្តែ​ថ្នាក់​លើ​អត់​បាន​ដឹង​រឿង​នេះ​ទេ ចឹង​ហើយ​ទើប​ខ្ញុំ​ចង់​ផ្តល់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី»។

របាយការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០១៥ នេះ បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​ទាំង​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ បទល្មើស​ព្រៃ​ឈើ​កើត​ឡើង​ជាង ២​ពាន់​ករណី កើន​ឡើង​ជាង​ឆ្នាំ​មុន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ មាន​ជិត ២​ពាន់​ករណី។

អ្នក​សម្រប​សម្រួល​បណ្ដាញ​សហគមន៍ លោក សេង សុងហេង ឲ្យ​ដឹង​ថា មូលហេតុ​ក្រុម​សហគមន៍​សម្រេច​ចិត្ត​បង្ក្រាប​បទល្មើស​ដោយ​ខ្លួន​ឯង ព្រោះ​បទល្មើស​កំពុង​កើត​ឡើង ប៉ុន្តែ​ពុំ​សូវ​ឃើញ​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​នោះ​ឡើយ។ លោក​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ទាំង​នេះ គឺ​ជា​មន្ត្រី​ធំ អ្នក​មាន​លុយ​ដែល​មាន​ងារ​ជា​ឧកញ៉ា៖ «ពេល​យើង​ចុះ​រួម​ទាំងអស់​គ្នា​នៅ​ក្នុង​ទាំង​បួន គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ បើ​យើង​មិន​ដក​ហូត​ឧបករណ៍​បទល្មើស​ទាំងអស់​នោះ​ទេ នឹង​បង្ក​ផល​លំបាក​កាន់​តែ​ខ្លាំង»។

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​លើក​ឡើង​ថា បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ កើត​ឡើង​ជា​ការ​បរាជ័យ​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។ ក្រុម​សហគមន៍​ផ្តល់​អនុសាសន៍​ពីរ​ចំណុច​ធំៗ គឺ​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ចាត់​វិធានការ​ជា​បន្ទាន់​ទប់ស្កាត់​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់ និង​មាន​វិធានការ​លើ​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ​ដែល​មាន​លុយ និង​មាន​អំណាច៕

1 comment:

Kim Ea said...

They commit crime with this criminal Khmer destroyers . Khmer treasure forest fall down and transport to the sea port or the border with out any one dare to stop or check it, this a well syndicate with high coordination,for a good share of political profit . If these heads of government did not authorized this destruction , how it can be unravel in a smooth operation like this ? they can caught opposition group accused of treason by insanity in hiding for just few hour ,how about criminal forest destroyers acting criminal act in a plain day like this,and they can not caught it? did this an amazing differentiation is a reasonable fact ? stop to believe this communist administration, they embed with this Khmer rouge merchant Like Mr Ex communist Tree Pheap foster brother of crook PM or their former communist bloody hand military apparatus,who involved deeply in this scheme of devastating our survival resource of the poor minorities of Khmer .