A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 August 2015

អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​២​អង្គ




ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។
RFA/Yeang Socheametta


ដោយ យាង សុជាមេត្តា
2015-08-01 rfa

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់​នៅ​វត្ត​អង្គតាម៉ិញ ២​អង្គ ត្រូវ​បាន​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ចាប់​ផ្សឹក នៅ​វេលា​ម៉ោង​ប្រមាណ ៤​ល្ងាច ថ្ងៃ​ទី​១ សីហា នៅ​វត្ត​ជម្ពូវ័ន ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ។ ព្រះសង្ឃ​ទាំង ២​អង្គ មាន​ព្រះនាម ដាវ ទេព្យ និង​ព្រះនាម ជា វណ្ណដា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍សែនជ័យ ដឹក​នាំ​ដោយ​លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​អង្គតាម៉ិញ ហៅ​វត្ត គោកចំបក់ ស្ថិត​នៅ​ភូមិ​គោកចំបក់ សង្កាត់​ចោមចៅ តាម​បណ្ដឹង​របស់​ពលរដ្ឋ។ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ អាជ្ញាធរ​រក​ឃើញ​​ថា កុដិ​លេខ​៤ ដែល​គង់​នៅ​ដោយ​ព្រះសង្ឃ ដាវ ទេព្យ មាន​លាក់​ទុក​ម្សៅ​គ្រាប់​ពណ៌​ស កាំបិត ដាវ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ខុស​នឹង​ធម៌​វិន័យ។

No comments: