A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 9 August 2015

“ការ​ប្រើប្រាស់​ពលកម្ម​កុមារ​គឺ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អនាគត​ប្រទេស​ជាតិ”

ដោយ ហង្ស សាវយុត
2015-08-08 rfa

មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​របស់​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បាន​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ក្រុម​យុវជន និង​កុមារ​ដែល​ចូលរួម​វេទិកា​បញ្ឈប់​ពលកម្ម​កុមារ​នៅ​ក្រោម​ប្រធានបទ កុំ​ឈប់​ត្រឹម​ប៉ុណ្ណឹង គឺ​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Hang Savyouth

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​ទស្សនៈ​ពិភពលោក បាន​យល់​ឃើញ​ដូច​គ្នា​ថា ការ​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អនាគត​របស់​ប្រទេស​ជាតិ​ទាំង​មូល ដែល​មិន​ត្រូវ​ឲ្យ​កើត​មាន​ដូច​នេះ​ទេ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា កន្លង​ទៅ អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បាន​រួម​គ្នា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដឹក​នាំ​យុវជន និង​កុមារ​ប្រមាណ ៣០០​នាក់​នៅ​ខេត្ត​សៀមរាប ធ្វើ​វេទិកា​បញ្ឈប់​ពលកម្ម​កុមារ​នៅ​ក្រោម​ប្រធានបទ “កុំ​ឈប់​ត្រឹម​ប៉ុណ្ណឹង គឺ​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន”។

មន្ត្រី​គម្រោង​ប្រឆាំង​ពលកម្ម​កុមារ​របស់​អង្គការ​ទស្សនៈ​ពិភពលោក បាន​ចាត់​ទុក​ថា បច្ចុប្បន្ន ថ្វីត្បិតតែ​ខេត្ត​សៀមរាប ជា​ខេត្ត​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ជាច្រើន​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ក៏ដោយ ក៏​ខេត្ត​នេះ​នៅ​តែ​មាន​កុមារ​ជាច្រើន កំពុង​ធ្វើ​ការ​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​នៅ​ឡើយ។

មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល សម្ដែង​ក្តី​ព្រួយ​បារម្ភ​ថា ការ​បណ្ដោយ​ឲ្យ​កុមារ​ខ្លះ​ធ្វើ​ការងារ​នៅ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ គឺ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រម​ទាំង​បាត់បង់​អនាគត​ដោយសារ​តែ​មិន​បាន​រៀន​សូត្រ។



អភិបាល​រង​ខេត្ត​សៀមរាប គឺ​លោក គឹម ឆៃហៀង។ លោក​បាន​ថ្លែង​នៅ​ក្នុង​ពេល​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​បញ្ឈប់​ពលកម្ម​កុមារ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ថា បញ្ហា​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា ទាំង​មូល។ លោក គឹម ឆៃហៀង បញ្ជាក់​ថា ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​នៅ​ខេត្ត​សៀមរាប បាន​ប្រឹងប្រែង​លើ​ការ​លុប​បំបាត់​រយៈពេល ៣-៤​ឆ្នាំ​មក​ហើយ។

កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ខេត្ត​សៀមរាប បាន​ដាក់​ចេញ​នូវ​កម្មវិធី​លុប​បំបាត់​ពលកម្ម​កុមារ​នេះ ដោយ​រំដោះ​កុមារ​ចេញ​ពី​កន្លែង​ធ្វើ​ការ​ធ្ងន់ធ្ងរ ដូចជា​ពី​ឡ​ឥដ្ឋ ពី​កន្លែង​នេសាទ​ត្រី និង​កន្លែង​សិប្បកម្ម​ខ្លះៗ បាន​ចំនួន​ជាង ១០០​នាក់។ លោក គឹម ឆៃហៀង បញ្ជាក់​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ គឺ​អាជ្ញាធរ​បាន​រំដោះ​កុមារ​ចេញ​ពី​កន្លែង​ការងារ​ធ្ងន់ធ្ងរ​បាន​ជាង ៥០​នាក់​ថែម​ទៀត៖ «ទោះ​បី​ថា​លទ្ធផល​ដែល​យើង​បាន​រំដោះ​ដូច្នោះ​ក៏ដោយ ប៉ុន្តែ​ការ​ប្រឈម​នៅ​តែ​មាន ដោយ​តែ​ទី​១ គ្រួសារ​របស់​គាត់​ក្រីក្រ គឺ​ពឹង​ផ្អែក​ទៅ​លើ​កុមារ ដើម្បី​រក​លុយ​សម្រាប់​គ្រួសារ»។

អង្គការ​ទស្សនៈ​ពិភពលោក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ថ្វីត្បិតតែ​ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ដ៏​ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ ក៏ប៉ុន្តែ​មាន​កុមារ​ជាច្រើន​កំពុង​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​នៅ​តាម​កន្លែង​កសិកម្ម និង​កន្លែង​នេសាទ​ត្រី ជាដើម។

ប្រធាន​គម្រោង​លុប​បំបាត់​ពលកម្ម​កុមារ​របស់​អង្គការ​ទស្សនៈ​ពិភពលោក អ្នកស្រី អ៊ីមេលដា អូឆាវីឡូ (Imelda Ochavillo) មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​បច្ចុប្បន្ន យើង​ដឹង​ថា​នៅ​ខេត្ត​សៀមរាប មាន​កុមារ​មួយ​ចំនួន​កំពុង​ធ្វើ​ការ​ធ្ងន់ធ្ងរ​នៅ​តាម​កន្លែង​កសិកម្ម និង​កន្លែង​នេសាទ​ត្រី​ក៏ដោយ ក៏​វា​ពិបាក​ដឹង​អំពី​ចំនួន​តួលេខ​ពិត​ប្រាកដ​ណាស់។ អ្នកស្រី អ៊ីមេលដា អូឆាវីឡូ បញ្ជាក់​ថា បច្ចុប្បន្ន​អង្គការ​ទស្សនៈ​ពិភពលោក កំពុង​មាន​យុទ្ធសាស្ត្រ​បញ្ចុះ​បញ្ចូល​ឲ្យ​ឪពុក​ម្ដាយ​របស់​កុមារ​ទាំង​នោះ សុខ​ចិត្ត​បញ្ជូន​កូន​ទៅ​សាលា​រៀន​វិញ ពីព្រោះ​ថា ប្រសិន​បើ​កុមារ​ទាំង​នោះ​ក្លាយ​ជា​អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ គឺ​គេ​ប្រាកដ​ជា​អាច​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​បាន​ច្រើន​ជាង​បច្ចុប្បន្ន។ បញ្ហា​ម្យ៉ាង​ទៀត អង្គការ​ទស្សនៈ​ពិភពលោក កំពុង​ជួយ​ដល់​កុមារ​ដែល​វិវឌ្ឍ​វ័យ​ទៅ​ជា​យុវជន ប្រសិន​បើ​ពួក​គេ​មិន​អាច​ទៅ​រៀន​សូត្រ​អក្សរសាស្ត្រ​បាន គឺ​នឹង​ជួយ​បណ្ដុះបណ្ដាល​ពួក​គេ​ឲ្យ​មាន​ជំនាញ​អ្វី​មួយ សម្រាប់​ចិញ្ចឹម​ជីវិត​ដើម្បី​ឲ្យ​គេច​ផុត​ពី​ការងារ​ធ្ងន់ធ្ងរ៖ «ការ​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ ដែល​យើង​ពិបាក​លុប​បំបាត់ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ដោះស្រាយ គឺ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ចម្រុះ។ គម្រោង​ឈ្មោះ អេចសែល (Excel) របស់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា នេះ គឺ​យើង​ឆ្លើយ​តប​ដោយ​ការ​ផ្ដល់​សេវាកម្ម​អប់រំ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។ បន្ថែម​លើ​នោះ យើង​ក៏​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ​របស់​គេ​ទៀត ដើម្បី​ឲ្យ​បញ្ឈប់​ពលកម្ម​កុមារ និង​បញ្ជូន​កូន​ទៅ​សាលា​រៀន»។

អង្គការ​សិទ្ធិ​មនុស្ស​ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការពារ​កុមារ បាន​មើល​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន ក្រៅ​តែ​ពី​ការ​ប្រើប្រាស់​កុមារ​ក្នុង​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ ដូចជា​ធ្វើ​កសិកម្ម ការ​នេសាទ​ត្រី គឺ​នៅ​មាន​ប្រភេទ​ការងារ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​កុមារ​ដែល​បម្រើ​ការងារ​នៅ​តាម​ផ្ទះ ហើយ​ធ្វើ​ការងារ​គ្មាន​ពេល​ទំនេរ កុមារ​ដែល​គេ​បង្ខំ​ឲ្យ​រក​ស៊ី​ផ្លូវ​ភេទ និង​ការ​បញ្ឆោត​ឲ្យ​កុមារ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

អ្នក​សម្រប​សម្រួល​ការិយាល័យ​តស៊ូ​មតិ​សម្រាប់​កុមារ របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក គង់ សុជាតិ មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​កុមារ​ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ គឺ​ជា​ការ​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​របស់​ពួក​គេ។ លោក គង់ សុជាតិ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​មាន​មូលហេតុ​ជាច្រើន​ដែល​ជំរុញ​ឲ្យ​កុមារ​កម្ពុជា ត្រូវ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ៖ «ក្រុម​គ្រួសារ​មួយ​ចំនួន​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ គាត់​ត្រូវ​បាត់បង់​ដី បាត់បង់​អ្វី​ខ្លះ​ទៀត គឺ​គាត់​ត្រូវ​តែ​រក​ការងារ ឬ​ក៏​បញ្ជូន​កូន​ទៅ​រក​ការងារ​នៅ​កន្លែង​ផ្សេងៗ»។

មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ ក្រសួង​ការងារ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) បច្ចុប្បន្ន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ គឺ​មាន​កុមារ​អាយុ​ចាប់​ពី ៥​ឆ្នាំ​ទៅ ១៧​ឆ្នាំ​ចំនួន​ជាង ៧០​ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើ​ការងារ​រក​ចំណូល​សម្រាប់​ទ្រទ្រង់​គ្រួសារ។

បច្ចុប្បន្ន អង្គការ​ទស្សនៈ​ពិភពលោក កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៦ នៃ​ប្រទេស​កម្ពុជា ដើម្បី​លុប​បំបាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ធ្ងន់ធ្ងរ។ ខេត្ត-ក្រុង​ទាំង​នោះ មាន​ខេត្ត​សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ពោធិ៍សាត់ និង​ទីក្រុង​ភ្នំពេញ៕

1 comment:

Kim Ea said...

This law prohibit to use kid work is very good law and adaptable in urban rich or middle class everywhere, but it really unfortunate for the below poverty line and the very,very poor families . the modern well develop countries specially the western world,they adopt this law as a successful mechanism and pragmatically well develop .The government in that hemisphere have set up this mechanist like welfare,social security,healthcare, emergency or many different systems to leverage all support and stabilize the poverty and suppress the hungry poor out .Also the healthcare system where very good and sustainable to all people especially the poor . Education mechanism, school system are also well advance with food,school bus and transportation is relevant anywhere in the country specially in rural area,or the cities and town .People pay tax to state but the state take care back for the well being of the people .In contrast poor country like Khmer as example ,Khmer don't have that luxury type of accommodate to this kind of lifestyle . You can see our Khmer children even don't have clothes properly , shoes or even flip flop to wear to school , no food at school or when they come back home . When both parents leave home for work they can't afford daycare ( if day care exist, it will cost more than both of them made ) how they can afford it? think about that ? then to raise the family with 4 or 5 kids ,what they can do, they must decide and sacrifice one or two oldest to help ( like take care young siblings ,cook or prepare meal for their brother or sisters until both parent coming back .All these task in the eyes of the rich and well organize develop countries is a crime punish by law . Do a little thinking judgement when you compare with Khmer poor farmer in the corner of the country,without any organize help or care from government . These poor Khmer families even worst than animal, in the zoo or in the rich and wealthy families, those animal have more food and care than these Khmer poor .Know bodies even government ever care about them ,their staple most of their life time is in miserable wa ,no medicine or money to pay, when they got sick .Some time their kid fall very sick, but no money to pay for doctor or hospital, they tried their own way by depend on the old grand parent or neighbors to help . I myself went through these kinds of hardship of unimaginable life in the past . Please just don't put the blame with blindness and accuse those families without looking deep to their situation . I am not protect to all of them ,i know some are ignorant and neglect but majority of case is not . Help is better than point the finger and imply the law . I also give some thinking word to the rich and greedy, remember old Khmer saying " You come to this world with nothing and when you go back you can't bring nothing back with you too. that it's a sure thing happen in human life .