A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 August 2015

គណបក្ស​សង្គ្រោះជាតិ​ប្រគល់​ផែនទី​ឲ្យ​​រាជបណ្ឌិត្យសភា​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015-08-10 rfa

គណបក្ស​សង្រ្គោះជាតិ​ប្រគល់​ផែនទី​ដែល​ខ្លួន​បាន​ទិញ​ពី​បរទេស​ចំនួន​២៦​ផ្ទាំង ជា​ឌីជីថល ទៅ​រាជបណ្ឌិត្យសភា ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០១៥។
 RFA/Brach Chev

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ផែនទី​ដែល​ខ្លួន​មាន​ចំនួន ២៦​ផ្ទាំង ជា​ឌីជីថល (Digital) នៅ​ក្នុង​ឌីវីឌី (DVD) ប្រភេទ​បោន​ក្លាស ខ្នាត ១/១០០.០០០ ផលិត​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ទៅ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។ រាជបណ្ឌិត្យសភា​ថា ផែនទី​ដែល​ខ្លួន​បាន​ទទួល​នៅ​ពេល​នេះ អាច​ជា​ផែនទី​ចុង​ក្រោយ​ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់។

ផែនទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​នេះ បន្ទាប់​ពី​ខ្លួន​បាន​ទិញ​ពី​បណ្ណាល័យ​ប្រទេស​នៅ​ប្រទេស​បារាំង និង​ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​គណបក្ស​នេះ​ប្រគល់​មក​រដ្ឋាភិបាល ឬ​រាជបណ្ឌិត្យសភា​ធ្វើការ​ផ្ទៀងផ្ទាត់។

​ភាគី​ទាំង​ទី​២ រំពឹង​ថា ផែនទី​នេះ និង​ផែនទី​ផ្សេងៗ អាច​នឹង​រក​ដំណោះ​ស្រាយ​រួម​មួយ​ឃើញ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​វៀតណាម។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង សុខហួរ បញ្ជាក់​ថា ផែនទី​ខ្លួន​ដែល​មាន​នេះ មិន​មែន​បញ្ជាក់​ថា ជា​ផែនទី​ពិត​ដែល​កម្ពុជា ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ផែនទី​នេះ​នឹង​មាន​ប្រយោជន៍​ដល់​រដ្ឋាភិបាល​កម្ពុជា។ លោក​រំពឹង​ថា បន្ទាប់​ពី​រាជបណ្ឌិត្យសភា​បាន​ទទួល​ផែនទី​នេះ នៅ​ពេល​អ្នក​នយោបាយ​សហការ​ជាមួយ​អ្នក​បច្ចេកទេស នឹង​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​សព្វថ្ងៃ​នេះ​បាន៖
«យើង​នៅ​តែ​រំពឹង​ថា បើ​សិន​មជ្ឈដ្ឋាន​នយោបាយ និង​បច្ចេកទេស​សហការ​គ្នា​ច្បាស់​ជា​ដោះស្រាយ​ចេញ​ហើយ ឲ្យ​តែ​គិត​រឿង​ដី​ជា​ធំ កុំ​គិត​រឿង​នយោបាយ»។



ការ​ប្រគល់​ផែនទី​របស់​គណបក្ស​ប្រឆាំង​ឲ្យ​ទៅ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​នៅ​ពេល​នេះ ក្រោយ​ពេល​ដែល​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ផ្ដល់​ចម្លើយ​មក​កម្ពុជា ថា ខ្លួន​នឹង​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ខ្ចី​ផែន​ចំនួន ១៨​ផ្ទាំង ខ្នាត ១/១០០.០០០ ប្រភេទ UTM ជា​ផែនទី​ដែល​កម្ពុជា ដាក់​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ស្ដីពី​សហរដ្ឋអាមេរិក ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៦៤។

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែង​ក្នុង​ពេល​ទទួល​ផែនទី​ថា រាជបណ្ឌិត្យសភា​បាន​ទទួល​ផែនទី​ពី​ប្រភព​នានា ចំនួន ៦​ប្រភព ហើយ​ផែនទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​ឲ្យ​ពេល​នេះ គឺ​ជា​ផែនទី​ចុង​ក្រោយ​ដែល​រាជបណ្ឌិត្យសភា​យក​ទៅ​ចងក្រង​ធ្វើ​ជា​ឯកសារ។

លោក​បណ្ឌិត សុខ ទូច បន្ត​ថា នៅ​ពេល​រាជបណ្ឌិត្យសភា​ធ្វើ​ការងារ​រួច​រាល់ នឹង​ប្រគល់​ទៅ​ឲ្យ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា៖ «អ្វី​ដែល​ជា​គោលការណ៍​ចម្បង គឺ​យើង​ចង់​បញ្ចប់​ផែនទី​នៅ​ក្រោម​តុ លើក​យក​ផែនទី​ដាក់​លើ​តុ ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​ដឹង​ការពិត»។

​គិត​មក​ទល់​ពេល​នេះ ក្រុម​ស្រាវជ្រាវ​បាន​ទទួល​ផែនទី​ពី​ស្ថាប័ន​មួយ​ចំនួន រួម​មាន​ពី​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ បណ្ណាល័យ​ប្រទេស​បារាំង បណ្ណាល័យ​ព្រឹទ្ធសភា​ប្រទេស​អាមេរិក អង្គការ​សហប្រជាជាតិ រាជរដ្ឋាភិបាល​កម្ពុជា អ្នក​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​រូប និង​ចុងក្រោយ​ផែនទី​ទទួល​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ រាជបណ្ឌិត្យសភា នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​លើ​ផែនទី​ដែល​ខ្លួន​ទទួល​បាន​ទាំង​អស់ ហើយ​ក៏​មាន​ចុះ​ទៅ​ទីតាំង​ពិត​មួយ​ចំនួន​ផង​ដែរ៕

1 comment:

Kim Ea said...

It doesn't matter how many map you gave to them , the question we Khmer need to ask Did this fascist government will agree and implement this map or not? period . If this dictator puppet Hun Sen and Yuon patron don't want it, what we Khmer can do ? Hope of Khmer citizen can't realistically existed if the traitor head don't approve it .