A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 July 2015

Vietnam delays filling up the ponds it dug inside Cambodian territory វៀតណាម​អូស​បន្លាយ​មិន​ទាន់​លុប​ស្រះ​នៅ​ព្រំដែន​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល

2015-07-14
វៀតណាម​ជីក​ស្រះ រតនគិរី ៦២០
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបថត​សហគមន៍

កិច្ច​ព្រមព្រៀង​លុប​ស្រះ​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់​ខេត្ត​រតនគីរី ជាប់​នឹង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម នៅ​អូស​បន្លាយ​នៅ​ឡើយ បើ​ទោះ​បី​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ បាន​ជួប​ពិភាក្សា​ជាមួយ​តម្រួត​ព្រំដែន​វៀតណាម ជំរុញ​ឲ្យ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ក៏ដោយ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី អះអាង​ថា នឹង​សុំ​ការ​ណែនាំ​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​បន្ត​ទៀត ដើម្បី​ជំរុញ​ឲ្យ​ភាគី​វៀតណាម អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ។
មន្ត្រី​ជាន់​ខ្ពស់​សាលា​ខេត្ត​រតនគិរី សម្ដែង​សុទិដ្ឋិនិយម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​នឹង​ផ្តល់​ការ​ណែនាំ​ក្នុង​ពេល​ឆាប់ៗ​នេះ ទាក់ទិន​ទៅ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​លុប​ស្រះ​ទឹក​ដែល​វៀតណាម ជីក​នៅ​តំបន់​ស​រវាង​កម្ពុជា និង​វៀតណាម។
អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿង ថ្លែង​បែប​នេះ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា និង​បាន​ទទួល​ផ្ទាំង​ផែនទី​តំបន់​ព្រំដែន​ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ច្រើន​ផ្ទាំង ដើម្បី​ស្វែង​យល់​ពី​ព្រំដែន​ខេត្ត​ឲ្យ​បាន​ជាក់លាក់។ លោក​ថា អាជ្ញាធរ​ខេត្ត​រង់ចាំ​ការ​ណែនាំ​ពី​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថ្នាក់​ជាតិ ដើម្បី​ជំរុញ​ឲ្យ​ភាគី​វៀតណាម អនុវត្ត​កិច្ចព្រមព្រៀង​លុប​ស្រះ​ឲ្យ​បាន​ឆាប់៖ «ដំបូង​យើង​គិត​ថា ធ្វើ​លិខិត​មួយ​ដាក់​ទៅ​ខាង​វៀតណាម ដើម្បី​ជួប​ជុំ​ដាក់​ពេលវេលា​លុប​អ៊ីចឹង​ទៅ ប៉ុន្តែ​ព្រឹក​មិញ ឯកឧត្តម វ៉ា គឹមហុង លោក​ថា​យើង​អាច​លុប​បី ឬ​លុប​៤ ទៀត។ អ៊ីចឹង​យើង​ត្រូវ​រង់ចាំ​ការ​ពន្យល់​ណែនាំ​ពី​ថ្នាក់​ជាតិ​ទៅ​ទៀត»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចេញ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឲ្យ​ដឹង​ថា កម្ពុជា ស្នើសុំ​ឲ្យ​វៀតណាម លុប​ស្រះ​ចំនួន ៨​កន្លែង ដែល​ក្រសួង​ការ​បរទេស ធ្វើ​កំណត់​ទូត​តវ៉ា​ពីរ​ដង​កាល​ពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៥។ ចំណែក​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម សន្យា​ថា​នឹង​លុប​ស្រះ​ចំនួន​បី​នេះ​ចោល​វិញ រីឯ​ស្រះ ៥ ទៀត ក្រុម​បច្ចេកទេស​ចម្រុះ​នៃ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង តែ​ក្នុង​នោះ​មាន​ស្រះ ២ ជា​ស្រះ​ចាស់​យូរ​មក​ហើយ។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ស្រះ​ដែល​ភាគី​វៀតណាម ជីក​ក្នុង​តំបន់​ហាម​ឃាត់​មាន​រហូត ៨ ក្នុង​នោះ​ស្រះ ៦ ជីក​នៅ​អំឡុង​ខែ​មេសា ឬ​ខែ​ឧសភា ថ្មីៗ​នេះ ចំណែក​ស្រះ​ពីរ​ទៀត ជីក​ប្រមាណ ១​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​ថា ភាគី​វៀតណាម ដឹង​ច្បាស់​ណាស់​ថា ស្រះ​ណា​ជីក​ខុស​ច្បាប់​ក្នុង​តំបន់​ហាម​ឃាត់ ហេតុ​នេះ​ចម្លើយ​របស់​តម្រួត​ព្រំដែន​វៀតណាម គឺ​មាន​ចេតនា​អូស​បន្លាយ​ពេលវេលា​លុប​ស្រះ​ទាំង​នេះ​វិញ៖ «មាន​កិច្ចព្រមព្រៀង​យល់ព្រម​លុប​ហើយ បែរ​ជា​វៀតណាម បញ្ជាក់​ថា​មិន​ដឹង​លុប​ស្រះ​មួយ​ណា។ មន្ត្រី​ថ្នាក់​មូលដ្ឋាន​គាត់​ចុះ​ត្រួត​ពិនិត្យ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​ខេត្ត និង​ជាតិ​វៀតណាម មិន​ទាន់​បាន​លុប​ស្រះ»
ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន រំពឹង​ថា មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ជាតិ នឹង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​អនុវត្ត​កិច្ចព្រមព្រៀង​លុប​ស្រះ​នៅ​សប្ដាហ៍​ក្រោយ​នេះ។ លោក​ថា ការ​លុប ឬ​មិន​លុប​របស់​ភាគី​វៀតណាម ជា​រឿង​មួយ ក៏ប៉ុន្តែ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​រំលោភ​ទៅ​លើ​ប្រកាស​រួម ហាម​មិន​ឲ្យ​ប៉ះពាល់​ទៅ​ដល់​តំបន់​ដែល​កំពុង​ជជែក​គ្នា​អំពី​រឿង​ខ្សែ​ខណ្ឌ​សីមា​នោះ គឺ​ជា​ការ​រំលោភ៖ «ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង លោក​ទើប​អញ្ជើញ​មក​ពី​ស្រុក​ថៃ ដូច្នេះ​អាទិត្យ​ក្រោយ​ហ្នឹង ខ្ញុំ​ជឿ​ថា នឹង​ចាត់​វិធានការ​បន្តបន្ទាប់។ នៅ​ថ្ងៃ​នេះ​ដែរ យើង​ឃើញ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​ក្រឡាហោម លោក​បាន​ប្រជុំ​វាយ​តម្លៃ ហើយ​ពង្រឹង​ការងារ​ទៅ​មុខ​ទៀត​ដែល​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន»
កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ មាន​គ្នា​ប្រមាណ ២៥​នាក់ បាន​ជួប​ពិភាក្សា​ជាមួយ​តម្រួត​ព្រំដែន​វៀតណាម មាន​គ្នា ១០​នាក់ នៅ​ចំណុច​មាន​ទំនាស់​ជីក​ស្រះ ក៏ប៉ុន្តែ​ក្នុង​ជំនួប​នេះ​មិន​មាន​លទ្ធផល​អ្វី​ទេ ពីព្រោះ​តម្រួត​ព្រំដែន​វៀតណាម អះអាង​ថា រង់ចាំ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ជួប​គ្នា​ពិភាក្សា​បញ្ហា​នេះ ជាពិសេស​ស្រះ​បី​ដែល​ភាគី​វៀតណាម ព្រមព្រៀង​លុប ពួក​គេ​មិន​ដឹង​ស្រះ​មួយ​ណា ហេតុ​នេះ​លុះត្រា​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ចុះ​ពិនិត្យ​ជាក់ស្តែង​ជា​មុន​សិន៕

7 comments:

Anonymous said...

Begin of Drgunzet's comment.

Just fill the pond up with the troubling Khmer. Hehehe...I would like to see the Khmer got owned and thrown down to the pond.

-Drgunzet-

Anonymous said...


You shitnamese are just too stupid to follow simple commands. Now stop stealing the Khmer land and eat more dog shits.


Sincerely,
STUPID youn...

RealKhmer said...

Why don't we filling up the fucking ponds. It is ours.

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

Anonymous said...

Begin of Drgunzet's comment.

Khmers are useless and could not do a thing. Why don't they fill up the pond themselves? Hah!

Oh, I know. Khmers are afraid of Vietnamese.

-Drgunzet-

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

Anonymous said...

The savage youns had dug up the ponds and they must refill the ponds. Are you too stupid to undo what you have done ?

Sincerely,
STUPID youn...