A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 July 2015

Two CPP officials fight each other like cats ad dogs (មន្រ្តីគណបក្សប្រជាជនឈ្លោះគ្នាដូចឆ្កែនិងឆ្មារខាំគ្នា)លោក ឈាង វុន ស្នើ​ឲ្យ​លោក ខៀវ កាញា​រី​ទ្ធ មើល​បទបញ្ជាផ្ទៃក្នុង​សភា​ឡើងវិញ បើ​ច្រឡំ

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   17-07-2015,) |  ដោយ : រំដួល ចិត្រា          
រូបភាព
ភ្នំពេញ៖ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា ស្នើ​ឲ្យ​លោក ខៀវ កាញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មើល​បទបញ្ជាផ្ទៃក្នុងរ​បស់​រដ្ឋសភា​ឡើងវិញ បើសិនជា​លោក ច្រឡំ​និយាយថា រដ្ឋសភា​ជាទី​សាធារណៈ ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នកកាសែត​មាន​សិទ្ធិ​ចេញចូល បាន​តាមចិត្ត​នោះ។


ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​រដ្ឋសភា ថ្ងៃទី១៧ កក្កដា លោក ឈាង វុន បញ្ជាក់ថា រដ្ឋសភា​មិនមែនជា​កន្លែង​ដែល​អាច​អនុញ្ញាត​មនុស្ស​ចេញចូល​ស្រេច​តែ​ចិត្ត​នោះទេ ។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា រូបលោក​មិនមែន​ចង់​ចាញ់ ចង់​ឈ្នះ​ជាមួយ​លោក ខៀវ កាញា​រី​ទ្ធ មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ដូចគ្នានេះ​ទេ តែ​គ្រាន់​ចង់​បញ្ជាក់​ឲ្យ​លោក ខៀវ កញា​រី​ទ្ធ បានដឹង​ច្បាស់​ពី​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ប៉ុណ្ណោះ។

សូម​អញ្ជើញ​ស្ដាប់​សំឡេង​របស់លោក ឈាង វុន ដែល​បកស្រាយ​តប​នឹង​លោក ខៀវ កាញា​រី​ទ្ធ ដូចតទៅ៖​ Listen to audio here.


រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញា​រី​ទ្ធ ថា អ្នកកាសែត​មាន​សិទ្ធិ​ចេញចូល​រដ្ឋសភា។ ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង​កាលពី​ម្សិលមិញ​ទៅកាន់​ក្រុមអ្នកកាសែត​ដែល​បាន​សួរ​លោក​ថា តើ​ទង្វើ​របស់លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បណ្តេញ​អ្នកកាសែត​ចេញពី​មន្ទី​រដ្ឋសភា​ជាការ​ត្រឹមត្រូវ​ឬទេ?

សូម​អញ្ជើញ​ស្តាប់​សំឡេង​លោក ខៀវ កាញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដូចតទៅ៖ Listen
 to audio here.

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ឈាង វុន បាន​ហាមឃាត់​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង និង​អ្នកកាសែត​មិនអោយ​ផ្តល់​សម្ភាសន៍​ទៅក្នុង​មន្ទី​រដ្ឋសភាជាតិ។

1 comment:

kh44 said...




ឈ្លោះគ្នាលេងៗ ឬមែនទែន?
បើឈ្លោះមែនទែននោះ ប្រាកដជាឣាមួយ វាស្រវឹង Hennessy ហើយឣាមួយទៀត វាស្រវឹងឣំណាចហើយ។