A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 July 2015

Sar Kheng praises Kandal and Svay Ring provincial governors on border issues with Vietnam លោក ស ខេង សរសើ​អភិបាលខេត្ត​ស្វាយរៀង និង​កណ្តាល លើ​ការដោះស្រាយ​បញ្ហា​ព្រំដែន

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   15-07-2015, 8:39 pm) |  ដោយ : រឿន ភារុន           
រូបភាព
ភ្នំពេញ៖  លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​សរសើរ​អភិបាលខេត្ត​ស្វាយរៀង លោក ជៀង អំ និង​អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភិ​រុន ថា បាន​អន្តរាគមន៍ និង​ចុះ​ដោះស្រាយ​បញ្ហា​តាម ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម​ទាន់ពេលវេលា​កន្លងមក។ លោក​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​ស្តីពី​បច្ចុប្បន្នភាព ការកំណត់​បោះបង្គោល​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃទី១៤ ខែកក្កដា។


សំឡេង លោក ស ខេង៖ Listen to audio here.



លោក ស ខេង បាន​កោតសរសើរ​អភិបាលខេត្ត​ស្វាយរៀង លោក ជៀង អំ ចំពោះ​ការជួយ​អន្តរាគមន៍​នាំខ្លួន​ប្រជាជន​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​កន្លងទៅ។ កាលពី​ថ្ងៃទី៥ ខែកក្កដា កន្លងទៅ អាជ្ញាធរខេត្ត​ឡុង​អាន (Long An) ប្រទេស​វៀតណាម ដែលមាន​ព្រំដែន​ជាប់​ខេត្តស្វាយរៀង បាន​បញ្ជូន​ប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ជប៉ុន​ដើម្បី​សិទ្ធិ​កុមារ ស៊ី រ៉ៃ​ត៍ (C Rights) លោក ផែន ប៊ុនធឿន មក​កម្ពុជា​វិញ បន្ទាប់ពី​ការធ្វើអន្តរាគមន៍​ពី​ភាគី​កម្ពុជា។


លោក ស ខេង ចាត់​សកម្មភាព​អន្តរាគមន៍​នេះ​ថា៖«ជា​ពិសោធន៍​ល្អ​មួយ សម្រាប់​អាជ្ញាធរខេត្ត​ដទៃ»។ ទន្ទឹមគ្នា​នេះដែរ លោក​ក៏បាន​កោតសរសើរ​អភិបាល ខេត្តកណ្តាល លោក ម៉ៅ ភិ​រុណ ចំពោះ​ការចុះ​អន្តរាគមន៍​ផ្ទាល់ ទាន់ពេលវេលា នៅពេល មាន​ហេតុការណ៍​កើតឡើង​តាម​ព្រំដែន​កម្ពុជា និង​វៀតណាម​កន្លង​ដែរ។ លោក​ថា កន្លងមក អភិបាលខេត្ត​កណ្តាល លោក ម៉ៅ ភិ​រុណ បាន​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា ពោលគឺ មុនពេល​ដែល​ភាគី​គណបក្សជំទាស់​ទៅដល់​ទីតាំង​កើតហេតុ។

លោក ស ខេង បញ្ជាក់ថា អាជ្ញាធរ​នៅតាម​ព្រំដែន គួរតែ​បន្ត​អប់រំ​ប្រជា​ជាន​ដែល​កំពុង​រស់នៅ​តំបន់​នោះ​រក្សា​ភាពស្ងប់ស្ងាត់ និង​មានការ​យោគយល់​គ្នា​ដោយ​អះអាងថា ភាគី​ទាំងពីរ​កំពុង​ដោះស្រាយ​លើ​បញ្ហា​នេះ។ ជាងនេះទៀត លោក​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៅតាម​ព្រំដែន​ត្រូវ​ស្គាល់​ខ្សែបន្ទាត់ ព្រំដែន​ខ្លួនឯង​ឲ្យ​បានច្បាស់លាស់។

ក្នុងករណី​មាន​បញ្ហា​កើតឡើង​ភ្លាមនោះ លោក ស ខេង បាន​ប្រាប់​ឲ្យ​កងកម្លាំង​ព្រំដែន ទាក់ទង​ទៅ​ភាគី​វៀតណាម​ជាបន្ទាន់ ដើម្បី​បញ្ឈប់​សកម្មភាព​រួច កម្លាំង​សមត្ថកិច្ច​ការពារ ព្រំដែន​ត្រូវធ្វើ​របាយការណ៍​ចម្លង​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា។ ហើយ​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​ត្រូវ ទាក់ទង​អាជ្ញាធរ​វៀតណាម និង​ត្រូវ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ជាបន្ទាន់ ដើម្បី​ធ្វើ​របាយការណ៍​ឲ្យ​ថ្នាក់ ជាតិ និង​ដោះស្រាយ​ជាមួយ​ភាគី​ម្ខាង​ទៀត​ទាន់ពេលវេលា៕

1 comment:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng