A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 July 2015

Rainsy replies to accusations that he doesn't care about the arrests and convictions of his party's activists លោក សម រង្ស៊ី បកស្រាយ​មន្ទិល​ដែល​ថា​លោក​មិន​ខ្វល់​ពី​ការ​កាត់​ទោស​សកម្មជន

ដោយ ចេង ម៉េងជូ

2015-07-23
សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្នុង​សារ​អេឡិចត្រូនិក ផ្ញើ​មក​វិទ្យុ​អាស៊ីសេរី ផ្ទាល់​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា លោក សម រង្ស៊ី បាន​បក​ស្រាយ​ជុំវិញ​មន្ទិល​សង្ស័យ​របស់​សាធារណជន​មួយ​ចំនួន​ដែល​រិះគន់​ថា លោក​គេចវេះ​មិន​ខ្វល់ខ្វាយ ដោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ភ្លាមៗ បន្ទាប់​ពី​សកម្មជន និង​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ។
ក្នុង​សារ​នោះ លោក សម រង្ស៊ី លើក​ឡើង​ថា លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​មក​ម្ល៉េះ គឺ​លោក​ត្រូវ​រង់ចាំ​រហូត​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​វិល​ត្រឡប់​ពី​ប្រទេស​ស្វីស នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា។
​លោក សម រង្ស៊ី អះអាង​ថា ខណៈ​ថ្នាក់ដឹកនាំ​គណបក្ស​អវត្តមាន​ពី​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ភារកិច្ច​ទៅ​កាន់​ក្រុម​ការងារ​របស់​គណបក្ស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ស្រុក ដើម្បី​ធ្វើការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​ស្ដីពី​ការ​កាត់​ទោស​សកម្មជន​គណបក្ស​នេះ។

លោក សម រង្ស៊ី លើក​ឡើង​ដែរ​ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ថ្មី និង​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា វប្បធម៌​សន្ទនា​នេះ នឹង​មាន​សារសំខាន់​សម្រាប់​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល​វែង៕

No comments: