A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 July 2015

Opposition MPs invite Border Committee Chairman Var Kimhong to visit border posts no. 202 and 203 តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​២០២​និង​២០៣

ដោយ ឡេង ម៉ាលី

2015-07-07
ប្រជុំ​ព្រំដេន ខ្មែរ វៀតណាម ៦២០
គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម មុន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​​ស្ដីពី​បញ្ហា​ព្រំដែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៥។
RFA/Leng Maly

អ្នក​តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ស្វាយរៀង អញ្ជើញ​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា ឲ្យ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​២០២ និង ២០៣ នៅ​ខេត្ត​ស្វាយរៀង ដែល​នៅ​ប្រទាញប្រទង់​គ្នា។ ភាព​មិន​ច្បាស់លាស់​នេះ ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ខែ​មិថុនា។
លោក រៀល ខេមរិន្ទ្រ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា ការ​អញ្ជើញ​នេះ គឺ​ចង់​ឲ្យ លោក វ៉ា គឹមហុង បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ត្រង់​ចំណុច​ដែល​ពលរដ្ឋ និង​អាជ្ញាធរ​វៀតណាម វាយ​ពលរដ្ឋ​ខ្មែរ៖ «អ៊ីចឹង​កិច្ចការ​ព្រំដែន​គាត់​ដឹង​ច្បាស់​ណាស់​ថា តើ​បង្គោល​ព្រំដែន​ហ្នឹង​វា​យ៉ាង​ម៉េច? ហើយ​ជាពិសេស អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨ (មិថុនា) ចំពោះ​ប្រជារាស្ត្រ ចំពោះ​ព្រះសង្ឃ និង​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ នៅ​លើ​តំបន់​ដែល​ប្រទាញប្រទង់ ឬ​ក៏​ថា​តំបន់​ដែល​មិន​ទាន់​ដាច់​ស្រឡះ។ អ៊ីចឹង អ្វី​ដែល​យួន មក​វាយ​ខ្មែរ​នៅ​លើ​ទឹក​ដី ដែល​មាន​បញ្ហា​ហ្នឹង គឺ​លោក វ៉ា គឹមហុង ដឹង​ច្បាស់»
កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា លោក រៀល ខេមរិន្ទ្រ រួម​នឹង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាង ១០​នាក់ បាន​រង​របួស បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ពលរដ្ឋ និង​អាជ្ញាធរ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង។ ការ​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​ពេល​ដែល​លោក និង​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹក​នាំ​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ ២០០​នាក់ និង​អង្គ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ជាប់​នឹង​ស្រុក​ម៉ុកហ័រ ខេត្ត​ឡុងអាន (Moc Hoa district, Long An Province) ប្រទេស​វៀតណាម។ ការ​ចុះ​ទៅ​មើល​ព្រំដែន ហើយ​ប៉ះ​ទង្គិច​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការ​រិះគន់​ថា ធ្វើ​សកម្មភាព​ដើម្បី​កេង​ចំណេញ​ប្រជាប្រិយភាព​នយោបាយ។ លោក រៀល ខេមរិន្ទ្រ ថ្លែង​ថា ហេតុផល​នេះ​ហើយ ទើប​លោក​អញ្ជើញ លោក វ៉ា គឹមហុង៖ «កាល​ពី​ថ្ងៃ​ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ធ្វើ​សន្និសីទ​កាសែត វ៉ា គឹមហុង ខ្លួន​ឯង​ហ្នឹង នៅ​ពេល​ដែល​ខ្ញុំ​សាកសួរ​បញ្ហា ដែល​បាន​កើត​ឡើង​ហ្នឹង គាត់​ថា ប្រសិន​បើ​យើង​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​២០២ ឬ​ក៏ ២០៣ ហើយ​ក៏​យើង​ទៅ​មិន​ទាន់​ដល់ ឬ​ក៏​យើង​ទៅ​កាន់​ទីនោះ មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ផង គេ​ឃាត់​យើង ឬ​ក៏​គេ​វាយ​យើង​ហ្នឹង គឺ​ខុស​ហើយ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា ថ្ងៃ​ទី​១៩ ហ្នឹង យោង​ទៅ​តាម​សំណូមពរ​ពី​ប្រជារាស្ត្រ ព្រះសង្ឃ និស្សិត​បញ្ញវន្ត​ខ្មែរ សុំ​ឲ្យ​ខ្ញុំ​ហ្នឹង ក្នុង​នាម​ខ្ញុំ​ជា​តំណាង​រាស្ត្រ​ជា​មណ្ឌល​ស្វាយរៀង ផង សុំ​ឲ្យ​ខ្ញុំ​ជូន​ទៅ​ទី​ហ្នឹង​ផ្ទាល់។ អ៊ីចឹង ដើម្បី​យោង​ទៅ​តាម​សម្ដី​របស់​គាត់ គឺ​ខ្ញុំ​អញ្ជើញ​គាត់​ទៅ​ផ្ទាល់​តែ​ម្ដង ដើម្បី​ចៀសវាង​កុំ​ឲ្យ​គាត់​ថា​យើង​ហ្នឹង​យក​ចំណេញ​នយោបាយ»

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​បញ្ជាក់​ថា លោក វ៉ា គឹមហុង មិន​ទាន់​ឆ្លើយ​តប​ការ​អញ្ជើញ​នេះ​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៧ កក្កដា។
នៅ​ថ្ងៃ​ដដែល​នេះ ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម កំពុង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​រាជធានី​ភ្នំពេញ។ ជំនួប​ដែល​ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា គឺ​លោក វ៉ា គឹមហុង និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​វៀតណាម លោក ហូ ស៊ាន់សឺន (Ho Suan Son) គឺ​ជា​កិច្ច​ប្រជុំ​បិទ​ទ្វារ និង​មិន​មាន​ព័ត៌មាន​សម្រាប់​អ្នក​កាសែត​ទេ។ លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​សម្រេច​អ្វីៗ​ទាក់ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ គឺ​ភាគី​វៀតណាម និង​កម្ពុជា ត្រូវ​សម្រេច​រួម​គ្នា៖ «កម្ពុជា-វៀតណាម ប្រជុំ​ជាមួយ​គ្នា បើ​សម្រេច គឺ​សម្រេច​ជាមួយ​គ្នា»
កម្មវិធី​បង្ហាញ​ថា កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ កក្កដា។
នៅ​មុន​កិច្ច​ប្រជុំ​នេះ​កើត​ឡើង​ប្រមាណ ៣​ថ្ងៃ លោក វ៉ា គឹមហុង ឲ្យ​ដឹង​ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ចម្រុះ​កម្ពុជា-វៀតណាម នឹង​ពិភាក្សា​បញ្ហា​ដែល​នៅ​សេសសល់​ជុំវិញ​ការ​កំណត់​ខណ្ឌ​សីមា និង​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។
លោក រៀល ខេមរិន្ទ្រ បញ្ជាក់​ជំហរ​ថា ទោះ​ជា លោក វ៉ា គឹមហុង មិន​ទៅ​តាម​អញ្ជើញ​ក៏ដោយ ក៏​លោក​នៅ​តែ​ដឹក​នាំ​ការ​ពិនិត្យ​ព្រំដែន​លេខ​២០២ និង ២០៣ តាម​សំណូមពរ​របស់​ពលរដ្ឋ៕

5 comments:

Anonymous said...

Begin of Drgunzet's comment.

https://www.facebook.com/rainsy.sam.5/photos/a.521085964614808.1073741829.520708567985881/697563456967057/

Sam Rainsy wrote:
"And when it comes to ensuring the survival of Cambodia as an independent nation, there is a saying as old as the world: the enemy of my enemy is my friend."

Sopha Nhep replied:
"I agree with Alfa Omega about Cambodia foreign policy. Under king Sihanouk and Pol Pot, China's best friend, China fail to protect Cambodia from the killing field and Vietnamese's invasion....

Our fist priority right now is to fight for justice ,freedom and democracy for our people, so the democracy's world, the asian community and especially the U.S is our best friends and allied that can help us accomplish our mission. Your Excellency please reconsider your stand, thanks."

-Drgunzet-

Anonymous said...

Yes, it's in the Viet's gene!!! -Drgunzet-, a racist Vietnamese!!!

Topix › China › Drgunzet is a chronic liar and Vietna...
Drgunzet is a chronic liar and Vietnamese racist !!!


http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG

Take a look!!!

Anonymous said...




-Drgunzet-

To cure your big mouth problem, your face needs to be f**ked.



Anonymous said...

Drushit, What you link is correct.

Cambodia needs freedom. And Vietnam needs to repay for the killing field and the invasion. As longa s we Khmer are alive, you evil Youn shall repay for the genocide and the mass killings under the pretense of the Vietnamese "liberation".

Without Vietnam there would be no killing field.

Anonymous said...

Dear Khmer and Foreign readers:

Please just be aware of #comcomWF has been cloned from drgunzet who is based in Boise, Idaho, USA. Don't mind with these cheap Vietnamese/Yuon races that have played the roles to confuse you and these cheap Vietnamese/Yuon races think you (Khmer and Foreign readers) are gullible enough to be manipulated by these cheap Vietnamese/Yuon races.

Khmer Yeourng