A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 July 2015

Map used by the Cambodian government was drawn and printed by Vietnam, which is in contravention of the Cambodian constitution រឿង​ទឹកដី​ ៖​ យួន​ជួយ​ខ្មែរ​បោះពុម្ព​ផែនទី​ខុស​ខ្នាត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​

Cambodia-Vietnam-2005-5

Posted by  on July 3, 2015

​បញ្ហា​ចម្រូងចម្រាស​បូរណភាព​ទឹកដី​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម​ ដែល​ដំណើរការ​ខណ្ឌសីមា​ និង​បោះបង្គោល​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ចុះហត្ថលេខា​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ ផា​ន​ វ៉ា​ន់ខា​យ​ (Phan​ Van​ Khai​ )​ ក្នុង​នាម​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដែល​បាន​ក្លាយជា​ច្បាប់​អនុម័ត​យល់ព្រម​ទាំង​តក់ក្រហល់​ និង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​នោះ​ បាន​"​ឡើងក​ម្តៅ​"​ជា​បណ្តើរៗ​ហើយ​ រហូត​ដល់​មាន​ផ្ទុះ​អំពើ​ហិង្សា​កើតឡើង​នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​ ខណៈ​ការ​អះអាង​អំពី​ការ​ប្រើប្រាស់​ផែនទី​ខុស​គ្នា​ដើម្បី​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​ ព្រមទាំង​ផែនទី​ព្រំដែន​គោក​បោះពុម្ព​ដោយ​យួន​ ក៏​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ​ ។​
​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និយាយ​អំពី​អធិបតេយ្យ​ បាន​ចែង​ថា​ "​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​ ។​ "​ ។​

​ដោយឡែក​ ប្រការ​៣​ ចំណុច​ទី​១​ និង​ចំណុច​ទី​២​ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​នោះ​ បាន​បញ្ជាក់​ថា​ "១-​ក្រុម​ជំនាញ​បច្ចេកទេស​នៃ​ភាគី​នីមួយៗ​នឹង​ពិនិត្យ​ និង​ធ្វើការ​ផ្ទៀងផ្ទាត់​ជា​ឯកតោភាគី​នៃ​ការ​ចម្លង​ឡើង​វិញ​នូវ​ខ្សែ​ព្រំដែន​ពី​ផែនទី​ Bonne​ ខ្នាត​ ១/១០០.០០០​ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ អម​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ​១៩៨៥​ មក​លើ​ផែនទី​ UTM​ ខ្នាត​១/៥០.០០០​ អម​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ​១៩៨៥​ ។​ ២-​ភាគី​វៀតណាម​នឹង​ជួយ​ភាគី​កម្ពុជា​បោះពុម្ព​ឡើង​វិញ​នូវ​ផែនទី​ UTM​ ខ្នាត​១/៥០.០០០​ ចំនួន​៤០​ផ្ទាំង​ ដែល​មាន​ឋានលេខា​ដូច​គ្នា​នឹង​ផែនទី​ UTM​ ខ្នាត​១/៥០.០០០​ អម​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ​១៩៨៥​ ជា​៥​ច្បាប់​ ។​ "​ ។​
​ខ្លឹមសារ​ប្រការ​៣​ ចំណុច​ទី​១​ និង​ចំណុច​ទី​២​ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​នោះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ផែនទី​ UTM​ ខ្នាត​១/៥០.០០០​ ត្រូវ​បាន​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការងារ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ខ្មែរ​និង​យួន​ ហើយ​យួន​ជា​អ្នក​បោះពុម្ព​ផែនទី​ UTM​ ខ្នាត​១/៥០.០០០​ ឲ្យ​ខ្មែរ​ប្រើប្រាស់​ទៀត​ផង​ ដែល​ផ្ទុយ​ទៅ​នឹង​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដូច​មាន​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ ។​
​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​៥៥​ និង​មាត្រា​១៥០​ថ្មី​ កថាខណ្ឌ​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​សន្ធិសញ្ញា​និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល​ ។​ ច្បាប់​និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​ ។​ "​ ដូច្នេះ​ ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ដែល​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ និង​អធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ត្រូវ​តែ​លុប​ចោល​ ឬ​ទុកជា​មោឃៈ​ដាច់ខាត​ ៕
 Cambodia-Vietnam

3 comments:

Anonymous said...

To all Khmer and foreign readers:

Drgunzet (Yuon/Vietnamese poster) is located in Boise, Idaho.

Khmer Yeourng

Anonymous said...

To all Khmer and foreign readers:

Drgunzet (Yuon/Vietnamese poster) is located in Boise, Idaho.

Khmer Yeourng

P.S. I don't have to argue with nonsense Drgunzet ( nonsense Yuon/Vietnamese poster) because it is a waste of time. It is a good enough to expose this silly Vietnamese/Youn teaser who thinks Khmer and foreign readers on the internet are gullible and have no ideas about Khmer history until this Yuon/Vietnamese poster Drgunzet and his Yuon folks take the chances to manipulate and fool those [Khmer and foreign readers]. There are some (many) articles, reports, history and stories Khmer/Cambodia and Cambodian people (after 1979) which have been (were) made up or edited on the Internet by suspicious journalists or reporters who not really Khmer/Cambodian. You can tell that those suspicious journalists or reporters are hidden Yuon/Vietnamese agents in today Cambodian CPP government led by Vietnamese puppet Hun Sen as well as Yuon/Vietnamese journalist or reporter from Hanoi (like Drgunzet). It is OK for Khmer and foreign readers onlines read the posts from Drgunzet (Yuon/Vietnamese poster), but just be careful and think carefully what this Drgunzet (Yuon/Vietnamese poster) has tried to twist and manipulate the history and story about Cambodian/Khmer people. When Drgunzet (Yuon/Vietnamese poster) mentioned Khmer people are racist and murderous (and so on), that means Drgunzet (Yuon/Vietnamese poster), Vietnamese/Yuon folks and leaders from Hanoi are murderous, racist, theives, killers, troublemakers, etc., instead. So, don't worry about Drgunzet (Yuon/Vietnamese poster). The world or international community have seen and will see the true colors of evil Yuon/Vietnamese folks like Drgunzet (Yuon/Vietnamese poster) and Hanoi leaders.

Kim Ea said...

We Khmer see in this document and need to remember these 4 names including the gay King Sihak mony ,the ghost CHEA SIM ,Traitor HUN SEN and Stupid traitor prince RANARITH, who are all the signatory in this treason treaty .Khmer need to remember and write in the history book about these 4 traitors head, who ceded land to enemy Vietnam in 2005 .Khmer poor farmer tear can't run down without any accounted at all .We Khmer ought to revenge with these traitors .