A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 July 2015

Local Svay Rieng provincial authority has facilitated the visit by to Cambodia-Vietnam border by CNRP MPsandborder activists អាជ្ញាធរ​ស្វាយរៀង​ហាក់​ជួយ​សម្រួល​ច្រើន​ដល់​តំណាងរាស្ត្រ​CNRP ក្នុង​ការចុះពិនិត្យ​ព្រំដែន

1. Watch the video here.
2. Watch the video here.
3.Watch the video here.
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   19-07-2015,) |  ដោយ : ថ្មីៗ           
រូបភាព
អាជ្ញាធរខេត្ត​ស្វាយរៀង​បាន​ជួយ​សម្រួល​ការពារ​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន និង​លោក រៀល ខេ​ម​រិ​ន្ទ្រ ក្នុងការ​ដឹកនាំ​ប្រជាពលរដ្ឋ​ចុះ​ត្រួតពិនិត្យ​ព្រំដែន​នៅ​ខេត្តស្វាយរៀង ក្រោយពី​ភាគី​ទាំងពីរ​បាន​ពិភាក្សា និង​សហការគ្នា​ជាមុន។





នៅមុននេះ​បន្ដិច តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​បញ្ជាក់ថា រូបលោក និង​លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ដល់​គោលដៅ​ព្រំដែន​ហើយ ប៉ុន្ដែ​ក្នុងចំណោម​អ្នកចូលរួម​ជាង២ពាន់​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចូល​បានត្រឹមតែ១០០នាក់​ប៉ុណ្ណោះ រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក អ៊ុំ សំអាន បន្ថែមថា នៅពេល​រូបលោក និង​ប្រជាពលរដ្ឋ​ទៅ​តំបន់​បោះបង្គោល​នោះ ក៏មាន​ទាហាន និង​ប្រជាពលរដ្ឋ​វៀតណាម ចេញ​មកឈរ​ម្ខាង​នៅក្នុង​ភូមិ​ដែល​ប្រជាពលរដ្ឋ​វៀតណាម​រស់នៅ​ដែរ ប៉ុន្ដែ​មិនមាន​ការរារាំង និង​ប្រឈមមុខ​ដាក់គ្នា​នោះទេ។ ហើយ​អាជ្ញាធរ​កម្ពុជា ក៏​ជួយ​តាម​ពិនិត្យមើល និង​ជួយ​ការពារ​ដែរ។ 

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ នៅតែ​ដាក់​ការសង្ស័យថា សកម្មភាព​ស្ងប់ស្ងាត់រ​បស់​ភាគី​វៀតណាម​ពេលនេះ អាចជា​ការរៀបចំ​មុន ខណៈដែល​រូបលោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ភាគី​វៀតណាម​នៅតែ​បន្ដដំណើរ​ការសាងសង់​ផ្លូវ​ជា​រៀងរាល់ថ្ងៃ។ «ពេល​ខ្ញុំ​មកដល់​កន្លែង​ដែល​ធ្លាប់​ប៉ះទង្គិច​គ្នា និង​កន្លែង​ដែល​យួន​សាង់សង់​គឺ​មិនមាន​សកម្មភាព​សាងសង់​ផ្លូវ​ដូច​មុន​ទេ។ តែ​ខ្ញុំ​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​យួន​សាងសង់​រាល់ថ្ងៃ​មិនទាន់​ឈប់​ទេ តែ​ទើប​ថ្ងៃ​គេ​អត់​ធ្វើ​វិញ»។

កន្លងមក​អាជ្ញាធរខេត្ត​ស្វាយរៀង ធ្លាប់បាន​ប្រាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​នឹង​ជួយ​ការពារ​សន្តិសុខ​ជូន​ជូន​ពួកគេ តែ​សូមកុំ​អ្នកចូលរួម​ទាំងនោះ បង្ក​ឲ្យ​មាន​បញ្ហា​ប៉ះទង្គិច​គ្នា​ទៅបាន​ហើយ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន និង លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​ដឹកនាំ​ក្រុម​ប្រជាពលរដ្ឋ និស្សិត និង​ព្រះសង្ឃ ជាង២៣០០នាក់ ទៅ​ត្រួតពិនិត្យ​តំបន់​ព្រំដែន​នៅ​ខេត្តស្វាយរៀង នៅ​ចំណុច​បង្គោល​លេខ២០២ និង​បង្គោល​លេខ២០៣។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី២៨ មិថុនា​កន្លងទៅ មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា ដែល​បណ្ដាល​ឲ្យ​ភាគី​កម្ពុជា១០នាក់​រងរបួស រីឯ​ភាគី​វៀតណាម​រងរបួស៧នាក់ ខណៈដែល​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ និង​លោក អ៊ុំ សំអាន ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង៕

No comments: