A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 July 2015

Judge Lim Makaron came under strong attacks for convicting 11 opposition activists to long prison sentences លោក​ចៅក្រម​ លឹ​ម​ មករន្ទ​ ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ ក្រោយ​កាត់ក្តី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់​ជាប់គុក​

Posted by on July 23, 2015



​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចំនួន​១១​នាក់​ ក្នុង​នោះ​ក៏​មាន​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ផង​ដែរ​ ត្រូវ​បាន​លោក​ លឹ​ម​ មករន្ទ​ ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ វិនិច្ឆ័យ​សេចក្តីសម្រេច​ដាក់​ពន្ធនាគារ​កំណត់​ចាប់ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ​ក្នុង​ម្នាក់ៗ​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រោម​បទចោទប្រកាន់​ធ្វើ​កុបកម្ម​ និង​ប្រព្រឹត្ត​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ទៅ​លើ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ ។​

​ការ​វិនិច្ឆ័យ​សេចក្តី​របស់​លោក​ចៅក្រម​ លឹ​ម​ មករន្ទ​ ដូច្នេះ​ ធ្វើ​ឲ្យ​លោក​ចៅក្រម​រូប​នេះ​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ខណៈ​លោក​ចៅក្រម​ លឹ​ម​ មករន្ទ​ ក៏​មាន​ Account​ Facebook​ ដែរ​ ។​ ប្រិ​យ​មិត្ត​ Facebook​ ខ្លះ​បាន​ Post​ ប្រើ​ពាក្យពេចន៍​សង្កត់ធ្ងន់​ដែរ​ថា​ "​សូម​ឲ្យ​បងប្អូន​ជួយ​ចំណាំ​មុខ​លោក​ចៅ​ ក្រម​ លឹ​ម​ មករន្ទ​ ផង​ និង​បើ​បងប្អូន​ចង់​ជួប​ចៅក្រម​រូប​នេះ​ មិន​ពិបាក​រក​ទេ​ គឺ​រង់ចាំ​នៅ​ Naga​ World​ នឹង​បាន​ជួប​មុខ​មិន​ខាន​"​ ។​
​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ សម្តែង​នូវ​ការ​សោកស្តាយ​ជា​ខ្លាំង​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​ពន្ធនាគារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​ចោទប្រកាន់​ដែរ​ថា​ ជា​ការ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ខាង​នយោបាយ​ឡើង​វិញ​ ដែល​ផ្ទុយ​នឹង​ស្មារតី​កិច្ចព្រមព្រៀង​នយោបាយ​ កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​មក​ ។​
​ដោយឡែក​ នៅ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​ដែរ​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ បញ្ជាក់​ថា​ "​គោលការណ៍​វប្បធម៌​សន្ទនា​ គឺ​ត្រូវ​ឋិត​នៅ​ក្រោម​ឆ័​ត្រ​នៃ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​នានា​ ពិសេស​មិន​អាច​គ្របដណ្តប់​លើ​វិស័យ​តុលាការ​ទេ​ ព្រោះ​អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ​ ដែល​ត្រូវ​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​"​ ។​
​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រ​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ បាន​ធ្វើការ​បកស្រាយ​ពន្យល់​ថា​ ករណី​អំពើ​ហិង្សា​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ មិនមែន​ជា​រឿង​នយោបាយ​ទេ​ គឺជា​រឿង​បុគ្គល​ ឬ​ក្រុម​ប្រព្រឹត្ត​ល្មើស​ ដែល​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ ។​

​លោក​ លឹ​ម​ មករន្ទ​ អាយុ​៤៧​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨៨​ ។​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​កម្មសិក្សា​ បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តកំពត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ និង​ត្រូ​វា​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកំពត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ។​ ក្រោយមក​ លោក​ចៅក្រម​ លឹ​ម​ មករន្ទ​ ក៏​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៤​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ ពោល​គឺ​មាន​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ​ ៕​
 Meac-Sovannra

1 comment:

Kim Ea said...

Look and remember this face of Yuon disguise as Khmer , He's not suppose to be a judge in this city .But because he's a Yuon spy agent kid he have more privilege than real Khmer kid .Please don't forget this government stooge judge, knock him down to sleep one for ever .