អត្ថបទ 16-07-2015 | ដោយ Vayofm Teams
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើទៅកាន់គណៈកម្មការចម្រុះព្រំដែនកម្ពុជា ដែលជាក្រុមចរចាព្រំដែនជាមួយនិងប្រទេសវៀតណាម ត្រូវតែគោរពនូវលក្ខខណ្ឌចំនួនពីរ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ ការស្នើរបស់លោកហ៊ុន សែនពេលនេះ បានធ្វើឡើងនៅក្នុងពិធីប្រគេន និងប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រពុទ្ធិកសាកល វិទ្យាល័យ សីហនុរាជ ចំនួន ១៦៦៤ អង្គ/នាក់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅវិទ្យាស្ថានជាតិអប់រំ ។
លក្ខខណ្ឌចំនួនពីរដែលប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនោះរូមមាន៖ ទី១ ក្រុមចរចាព្រំដែនកម្ពុជា ត្រូវតែចរចាជាមួយប្រទេសវៀតណាមដោយប្រកាន់យកទៅតាមផែនទីរបស់កម្ពុជាខ្នាត១/១០០០០០ ដែលបានតម្កល់ទុកនៅក្នុងអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦៤។ ទី២ បើក្រុមចចារព្រំដែនកម្ពុជា ចរចាជាមួយវៀតណាមមិនត្រូវទេ ឲ្យអូសបន្លាយក៏អូសទៅប្រសើជាងចរចាបាត់ទឹកដី។
សម្លេងលោកហ៊ុន សែន៖
បើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងបន្តថា បើទោះបីប្រទេសកម្ពុជាបានបោះបង្គោលព្រំដែនជាមួយនឹងប្រទេសវៀតណាមបានចំនួន៨៣%ក៏ដោយ ក៏កម្ពុជាយើងនៅតែមានសិទ្ធិក្នុងការសើរើឡើងវិញ នូវបង្គោលព្រំដែនណាដែលមិនទាន់ច្បាស់លាស់។
គួរបញ្ជាក់ថា ការស្នើដាក់លក្ខខណ្ឌដើម្បីចរចារឿងព្រំដែនកម្ពុជា-វៀតណាមនេះ បានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរលិខិតមួយទៅថ្នាក់ដឹកនាំប្រទេសមហាអំណាចចំនួន៣ គឺបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ដោយស្នើសុំខ្ចីផែនទី និងសុំជំនួយជាអ្នកជំនាញខាងផែនទី ដើម្បីជួយកម្ពុជាក្នុងការផ្ទៀងផ្ទាត់ផែនទីដែលរដ្ឋាភិបាលកំពុងតែប្រើប្រាស់។ កាលពីថ្ងៃទី០៦ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដោយស្នើសុំផែនទីកម្ពុជាដែលតម្កល់នៅអង្គការប្រជាជាតិ មកពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលបានប្រើប្រាស់ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងផងដែរ។
តាមរយៈលិខិតនីមួយៗ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលើកឡើងថា ការសហការ របស់បណ្តាប្រទេសទាំងនោះ ក្នុងការផ្តល់ផែនទីដែលកម្ពុជា បានតម្កល់នៅឆ្នាំ១៩៦៤ គឺដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាព្រំដែនផងដែរ។ ជាការកត់សម្គាល់ តាមរយៈលិខិតទាំងនេះបានបង្ហាញថា កម្ពុជាកំពុងស្វែងរកជំនួយ ដើម្បីរើខ្លួនឲ្យរួចពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម៕
(ដោយ៖គួន សំបូរ)
1 comment:
Dear Khmer and foreign readers:
Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.
This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.
This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.
Khmer Yeourng
P.S. Yuon/Vietnamese parasite/spammer Drgunzet still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all. Let Drgunzet do or post it until Yuon/Vietnamese folks and thieves (killers) become famous as the really disgusted and deadly Yuon/Vietnaemse folks (landless folks from no where).
Post a Comment