ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី16 កក្កដា 2015,
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានចំណាយពេលជាងមួយម៉ោង ដើម្បីបកស្រាយពីការប្រើប្រាស់ផែនទីជាមួយប្រទេសវៀតណាមក្នុងការបោះបង្គោលព្រំដែន ដោយលោកចាត់ទុកថាការទម្លាយព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងផែនទីនេះនឹងធ្វើឲ្យកម្ពុជាខាតបង់ប្រយោជន៍។
ការទម្លាយព័ត៌មានសម្ងាត់មួយចំនួនលើការប្រើប្រាស់ផែនទីនេះត្រូវធ្វើឡើងស្របពេលលោកបានសរសេរលិខិតទៅប្រទេសមហាអំណាចបី គឺបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីសុំផែនទីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលកម្ពុជាកំពុងតែប្រើប្រាស់ជាមួយប្រទេសវៀតណាម។ លោក ហ៊ុន សែន ថារហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិនៅមិនទាន់រកឃើញផែនទីរបស់ប្រទេសកម្ពុជានៅឡើយទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងថារដ្ឋធម្មនុញ្ញកម្ពុជាបានសរសេរខុស និងចងដៃខ្លួនឯងត្រង់ចំណុចអធិបតេយ្យភាព។ លោកបានបញ្ជាក់ថា៖«ខ្ញុំព្រះករុណាខ្ញុំសូមព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិមេត្តាយោគយល់អធ្យាស្រ័យទៅលើអាថ៌កំបាំងលើបញ្ហាដ៏ធំនេះ ប៉ុន្តែយ៉ាងក៏ដោយ ខ្ញុំព្រះករុណា ខ្ញុំមិនបោះបង់ការតស៊ូ។ រដ្ឋធម្មនុញ្ញកម្ពុជាគឺសរសេរមានកំហុស កំហុសយ៉ាងណា កំហុសយើងចង់ដៃខ្លួនឯង ដាក់ផែនទីរបស់ខ្លួនបោះពុម្ពក្នុងចន្លោះឆ្នាំ១៩៣៣និង៥៣តែប៉ុណ្ណឹងទេ»។
មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
លោកនាយករដ្ឋមន្រ្តីបានបន្តថា៖«យើងបានយកសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិន យកទៅតស៊ូជាមួយវៀតណាម និយាយឲ្យត្រង់អញ្ចឹងតែម្តងទៅថាសូមយកតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិននៅឆ្នាំ១៩១៤»។ លោក ហ៊ុន សែន ក៏បានស្នើសមភាគីខាងវៀតណាមកុំយល់ច្រលំថានេះខុសពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដោយលោកចាត់ទុកថាកិច្ចព្រមព្រៀងដែលចុះជាមួយវៀតណាមអាចការពារលើការប្រើប្រាស់នេះបាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងទៀតថាប្រទេសបារាំងនិងសហរដ្ឋអាមេរិកប្រាកដជាមានផែនទីរបស់កម្ពុជា តែលោកទាយទុកមុនថាផែនទីទាំងពីរហ្នឹងខុសគ្នា។ លោកបញ្ជាក់បន្ថែមថា៖«ដាក់ដាំដាក់ហ៊ូត[នៅខេត្តមណ្ឌលគិរី]ដែលជាតំបន់មិនទាន់ដោះស្រាយ ផែនទីដែលតម្កល់នៅក្រសួងការបរទេសអាមេរិក ដែលប្រគល់ទៅឲ្យអាមេរិក បានគូសតាមខ្សែ១៩១៤ យើងកែតម្រូវខ្លួនឯង មិនមែនបារាំងកែទេ អញ្ចឹងនៅពេលដែលបារាំងបញ្ជូនឯកសារហ្នឹងម៉ោ ហើយហ្នឹងផែនទីអាមេរិកមកដល់ នោះហើយឆ្ងាយចំណុចខ្សោយ៥០គីឡូម៉ែត្រការ៉េ។ សូមបញ្ជាក់ ខ្ញុំករុណាខ្ញុំសោកស្តាយណាស់ តែខ្ញុំករុណាខ្ញុំអត់មានលទ្ធភាប ដើម្បីការពារដោយសារតែអ្នកប្រឆាំងផ្គាប់មុខ ចេះតែរករឿង តម្រូវឲ្យខ្ញុំព្រះករុណា ខ្ញុំត្រូវនិយាយហើយ»។
លោក ហ៊ុន សែន បន្ថែមថា៖«ទាំងអស់នេះ យើងត្រូវចរចារកដំណោះស្រាយសមស្របជាមួយនឹងវៀតណាម។ ប៉ុន្តែម្នាក់ៗស្នេហាជាតិៗ ទីចុងបំផុត ខ្លឹមសារពិតប្រាកដគឺបំផ្លាញជាតិ»។ លោកបានថ្លែងបន្តថា៖«ខ្ញុំករុណា ខ្ញុំពិបាកណាស់ វេទនាណាស់ បើមិនបកស្រាយគេជេរ ខ្ញុំករុណាខ្ញុំថាលក់ទឹកលក់ដី។ យើងចង់ណាស់ កុំឲ្យខូចឈ្មោះមនុស្សមួយចំនួនពីជាន់ដើម ប៉ុន្តែនៅពេលយើងការពារអ្នកជាន់ដើម យើងទៅជាអ្នករងគ្រោះ ដូច្នេះគ្មានហេតុផលតទៅទៀត ដើម្បីរក្សាការសម្ងាត់អ្វីទាំងអស់»។
លោកនាយករដ្ឋមន្រ្តីក៏អះអាងថាបើទោះជាមានការចម្លងផែនទីសម្រាប់ប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន តែផែនទីនោះមិនអាចខុសពីផែនទីបោនខ្នាត១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ។លោកបន្តថាសព្វថ្ងៃនេះការបោះបង្គោលព្រំដែនជាមួយវៀតណាមសម្រេចបាន៨៣ភាគរយហើយនៅលើខ្សែព្រំដែនប្រមាណ១២៦០គីឡូម៉ែត្រ។ ប៉ុន្តែលោកថាកម្ពុជាក៏អាចសើរើបាន បើករណីបោះទៅមានភាពលម្អៀង។ លោកបានបញ្ជាក់ថា៖«បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងបាត់ដី អូសបន្លាយក៏អូសទៅ អញ្ចឹងបានវាជាង៣០ឆ្នាំ បោះអត់ទាន់ចប់ ព្រោះបើសិនជាវាមិនទាន់ចប់ ប្រញាប់ទៅណា ឥឡូវបាន៨៣ភាគរយ នៅសល់១៧ ភាគរយ ហើយអា៨៣ភាគរយនេះ ក៏យើងនៅអាចសើរើបានទៀត ត្រូវធ្វើអូឌីតមួយចំនួនទៀតករណីដែលបោះទៅវាលម្អៀង យើងត្រូវកែទាមទារឲ្យកែតម្រូវ អញ្ចឹងបានត្រូវការដំណើរការវែងឆ្ងាយ មិនធម្មតា»។
កាលពីថ្ងៃអង្គារ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែលរដ្ឋាភិបាលកម្ពុជានិងវៀតណាមបានចុះហត្ថលេខារួមគ្នា អនុញ្ញាតឲ្យភាគីទាំងពីរគូសចម្លងខ្សែព្រំដែនពីផែនទីបោន១/១០០០០០មកលើផែនទីUTM១/៥០០០០ ដើម្បីជាជំនួយដល់ក្រុមបច្ចេកទេសយកមកអនុវត្តនៅលើដីជាក់ស្តែង។ លោកបានបញ្ជាក់ថា៖«បើយើងមិនគូសចម្លង១/១០០០០០ ផែនទីបោនអមសន្ធិសញ្ញាឆ្នាំ១៩៨៥ទេ យើងជាអ្នកបច្ចេកទេសមិនអាចធ្វើការបោះបង្គោលខណ្ឌសីមានៅលើដីជាក់ស្តែងបានទេ ព្រោះថាផែនទី១/១០០០០០ដែលជាផែនទីមូលដ្ឋានយើងទទួលស្គាល់ ព្រោះថារដ្ឋធម្មនុញ្ញទទួលយកផែនទី១/១០០០០០មកធ្វើជាផែនទីជាមូលដ្ឋាន ប៉ុន្តែពេលយើងចុះទៅលើដីជាក់ស្តែង មិនមែនផែនទី១/១០០០០០ យើងទៅបោះបង្គោលបានទេ ត្រូវយកផែនទីUTMខ្នាតធំ១/៥០០០០ដែលមានក្រឡាអុកឈើត្រង់។ វាអនុញ្ញាតឲ្យយើងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាជីភីអេសជាដើម វាអាចចាប់កន្លែងណាកន្លែងណាលើដីជាក់ស្តែង»។
លោក វ៉ា គឹមហុងបន្តថា៖«រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានចរចាជាមួយវៀតណាមបង្កើតបានអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី២៤ខែមេសា ឆ្នាំ២០១១ ស្តីពីការកែសម្រួលខ្សែព្រំដែនគោកនៅតំបន់ដែលនៅសេសសល់មួយចំនួន ក្នុងគោលដៅខិតខំធ្វើយ៉ាងណាឲ្យការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោលរវាងប្រទេសទាំងពីរបានបញ្ចប់នៅឆ្នាំ២០១២ និងដើម្បីរក្សាការកាន់កាប់ គ្រប់គ្រងដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាយូរឆ្នាំមកហើយនោះ ទុកជូនគាត់ឲ្យនៅដដែល»។
លោក វ៉ា គឹមហុង ឲ្យដឹងទៀតថារហូតមកដល់ពេលនេះ ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយវៀតណាមបានឈានមកដល់ដំណាក់កាលមួយដែលមានបញ្ហាស្មុគស្មាញខ្លាំង ជាពិសេសនៅតំបន់ដែលខ្សែព្រំដែនកាត់វាលទំនាប ដែលមានប្រជាជនរស់នៅកុះករ ដោយហេតុថាខ្សែព្រំដែនដែលបន្សល់ទុកដោយអាណាព្យាបាលបារាំង កន្លែងខ្លះគូសចូលក្នុងដីកម្ពុជា ហើយកន្លែងខ្លះទៀត គូសចូលដីវៀតណាម បើប្រៀបធៀបទៅនឹងការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង។
អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៃរបបសាធារណរដ្ឋ លន់ នល់ និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ មានប្រសាសន៍ថាលោក ហ៊ុន សែន ត្រូវតែលុបចោលកិច្ចព្រមព្រៀងទាំងឡាយណាដែលធ្វើជាមួយប្រទេសវៀតណាម និងប្រើប្រាស់ផែនទីតែមួយដែលតម្កល់នៅអង្គការសហប្រជាជាតិ។ លោកបញ្ជាក់ថា៖«សូមថាបើយើងយកផែនទីណាជាផែនទីដែលបារាំងធ្វើឲ្យ គឺផែនទីដែលបារាំងធ្វើអាណានិគមនៅលើស្រុកខ្មែរ។ ស្រុកខ្មែរត្រូវយកផែនទីហ្នឹង កុំយកផែនទីដទៃទៀត ថ្វីបើមានចំណេញ ឬខាត ប៉ុន្តែបើចំណេញអានេះ ទៅខាតអានោះ ប្រយ័ត្នយើងត្រូវធ្វើអីឲ្យច្បាស់លាស់រឿងផែនទី។ បើផែនទីខុស ខុសមួយជីវិត»។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលរកឃើញថាកម្ពុជាបាត់បង់ទឹកដីឲ្យវៀតណាម មានប្រសាសន៍ថានៅពេលមានផែនទីត្រឹមត្រូវហើយ កម្ពុជាត្រូវការភាគីផ្សេងទៀតចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ដោយសារវៀតណាមតែងតែមិនយល់ព្រមចំពោះការទាមទាររបស់កម្ពុជា។ លោកបញ្ជាក់ថាយន្តការអន្តរជាតិនឹងអាចជួយដោះស្រាយបញ្ហានេះ។ លោកបន្ថែមថា«អញ្ចឹងខ្ញុំក៏សូមស្វាគមន៍ការសរសេរលិខិតរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសមហាអំណាចទាំង៣ហ្នឹង។ ប៉ុន្តែប៉ុណ្ណឹងអត់ទាន់គ្រប់គ្រាន់ទេ ខ្ញុំសុំឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បានគ្រប់គ្រាន់ ។ យើងមើលទៅលោក វ៉ា គឹមហុង ថាគាត់ក៏ពិបាកចរចាជាមួយវៀតណាមដែរ អញ្ចឹងមានតែICJមួយទេ មានតែតុលាការយុត្តិធម៌អត្តរជាតិមួយទេ ដែលអាចដោះស្រាយជាមួយវៀតណាមបាន»៕ រាយការណ៍បន្ថែមដោយលោក ទូច សុខា និងកាន់ វិច្ឆិកា
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
Dear Khmer and foreign readers:
Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.
This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.
This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.
Khmer Yeourng
P.S. Yuon/Vietnamese parasite/spammer Drgunzet still shows the stupidities and dumbs of Yuon/Vietnamese thieves and folks until to these days. The World knows it all. Let Drgunzet do or post it until Yuon/Vietnamese folks and thieves (killers) become famous as the really disgusted and deadly Yuon/Vietnaemse folks (landless folks from no where).
Hun Sen Euy !! Ah Yuon Vear Min Del Phleu Dauch Khmer Ter. Vear Mean Ter Khmer lost if you keep your mouth shut with that current border markers.
Post a Comment