A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 July 2015

Hun Sen orders authority to prevent a "color revolution" in Cambodia លោក ហ៊ុន សែន ដាក់​បទបញ្ជា​កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

ដោយ ថា កិត្យា


2015-07-23
ហ៊ុន សែន ៦២០
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​បទបញ្ជា​ដាច់​ណាត់​មិន​ឱ្យ​មាន​បដិវត្ត​ពណ៌​នៅ​កម្ពុជា រួម​ទាំង​ផ្ដល់​អនុសាសន៍ និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​រាជការ​មក​ពី​បណ្ដា​អង្គភាព​នានា នៅ​ទូទាំង​ប្រទេស​ប្រមាណ ៥.០០០​នាក់។
ទាក់ទិន​បញ្ហា​នេះ អ្នក​វិភាគ​យល់​ថា រដ្ឋាភិបាល​កំពុង​តែ​ភ័យ​ខ្លាច​ស្រមោល​ខ្លួន​ឯង ខណៈ​មាន​ចលនា​តវ៉ា​ផ្សេងៗ​កើត​ឡើង​ជា​ហូរហែ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ មាន​ប្រសាសន៍​ថា កងកម្លាំង​ប្រដាប់​អាវុធ​គឺ​ជា​ឧបករណ៍​របស់​រដ្ឋ​ក្នុង​កិច្ច​ការពារ​ប្រជាជាតិ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ ពោល​គឺ​រាល់​ទង្វើ​ខុស​ច្បាប់​ត្រូវ​អនុវត្ត​តាម​ច្បាប់ ហើយ​ទង្វើ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ខុស​ច្បាប់​នោះ ត្រូវ​កម្ចាត់​ចោល​ភ្លាម​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​នោះ​ទេ។
ការ​ដាក់​បញ្ជា​ដាច់​ណាត់​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ អោយ​កម្ចាត់​ចោល​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ទី​បញ្ជាការ​កង​អង្គរក្ស​ទួលក្រសាំង ក្នុង​ក្រុង​តាខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ចលនា​តវ៉ា​ក្នុង​រឿង​ព្រំដែន​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ផុលផុស ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ថ្មីៗ​នេះ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា បដិវត្តន៍​ពណ៌ គឺ​ផ្ដើម​ចេញ​ពី​បាតុកម្ម​តវ៉ា​ដូច​ដែល​បាន​កើត​មាន​នៅ​តាម​បណ្ដា​ប្រទេស​មជ្ឈិម​បូព៌ា ដូចជា​ទុយណេស៊ី (Tunisia) លីប៊ី (Libya) ស៊ីរី (Syria) ជា​ឧទាហរណ៍​ស្រាប់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​យក​រូបមន្ត​ទាំង​នោះ​មក​អនុវត្ត​នៅ​កម្ពុជា ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែរ ចាប់​តាំង​ពី​ក្រោយ​ពេល​បោះ​ឆ្នោត ឆ្នាំ​២០១៣៖ «បដិវត្តន៍​ពណ៌​គឺ​ជា​ការ​ប្រើប្រាស់​កម្លាំង​តវ៉ា​ដោយ​កម្លាំង​ប្រជាជន ឬ​ហៅ​ថា People Power ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។ ឧទាហរណ៍ ដូច​កន្លង​មក​បក្ស​ប្រឆាំង​ប្រមូល​ប្រជាពលរដ្ឋ​ជា​ច្រើន​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​បោះ​ឆ្នោត​អី​ហ្នឹង គេ​ហៅ​ថា បដិវត្តន៍​ពណ៌ ព្រោះ​វា​មិន​មែន​ជា​បាតុកម្ម ធ្វើ​ឡើង​ដោយ​សុទ្ធចិត្ត​ទេ គឺ​ក្នុង​គោលបំណង​ផ្នូល​រំលំ​តែម្ដង»

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ជា​គោលការណ៍ គណបក្ស​ប្រឆាំង​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ដូច្នេះ​រឿង​បដិវត្តន៍​ពណ៌​មិន​មែន​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ៖ «ខ្ញុំ​គិត​ថា ទៅ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​សង្គម រហូត​មក​ដល់​ពេល​នេះ យើង​បាន​ជជែក​ដោះស្រាយ​បញ្ហា​ជា​ច្រើន ដែល​ហាក់​ដូច​ជា​មិន​មាន​អ្វី​ជា​បញ្ហា​បដិវត្តន៍​ពណ៌​នោះ​ទេ។ ដូច្នេះ​ការ​សម្តែង​មតិ ការ​ផ្ដល់​មតិ​យោបល់​ទាំង​អស់​នោះ វា​មិន​មែន​ជា​រឿង​បដិវត្តន៍​នោះ​ទេ»
​សារ​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា គឺ​ដើម្បី​ទប់ទល់​ការ​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព ព្រម​ទាំង​រក្សា​លំនឹង​ស្ថិរភាព​របស់​ជាតិ​កម្ពុជា។
ទាក់ទិន​បញ្ហា​នេះ​ដែរ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ឃើញ​ថា រដ្ឋាភិបាល​កំពុង​តែ​ភ័យខ្លាច​ស្រមោល​ខ្លួន​ឯង ខណៈ​ដែល​មាន​ចលនា​តវ៉ា​ផ្សេងៗ​កើត​ឡើង​ជា​ហូរហែ តួយ៉ាង​ដូចជា​រឿង​ព្រំដែន រឿង​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​លាប​ពណ៌​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម៖ «ទ្រឹស្ដី​ខ្មែរ​យើង​គេ​ថា គោ​ដំបៅ​ខ្នង​ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ! នៅ​ពេល​ដែល​មាន​ចលនា​តវ៉ា​មួយ​ចំនួន​ដើម្បី​ការពារ​ព្រៃឈើ ការពារ​ព្រំដែន និង​ចលនា​កុំ​អោយ​មាន​ជនអន្តោប្រវេសន៍​នេះ ទើប​គាត់​ខ្លាច​ខ្លួន​ឯង»
ក្រៅពី​បទបញ្ជា​កម្ចាត់​ចោល​បដិវត្ត​ពណ៌​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ត្រូវ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ខិតខំ​កម្ចាត់​ចោល​នូវ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ ក្រុម​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ការ​ជីក​រ៉ែ​គ្រប់​ប្រភេទ រួម​ទាំង​ការ​បូម​ខ្សាច់​អនាធិបតេយ្យ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​បាន​ជឿនលឿន៕

No comments: