A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 21 July 2015

CNRP representatives do not recognize border post 203 because it was planted inside Cambodian territory តំណាងរាស្ត្រ ​CNRP​ មិន​ទទួលស្គាល់​បង្គោល​ព្រំដែន​២០៣ ដោយ​ថា​បោះ​ចូល​ដី​ខ្មែរ​​

1. Watch the video here.

2. More video here.

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី20 កក្កដា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
ក្រុម​ប្រជាពលរដ្ឋ​ តំណាង​រាស្ត្រ និង​អ្នក​សារព័ត៌មាន​ ដែល​បាន​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​លេខ​២០៣ ស្ថិតនៅ​ក្នុងស្រុ​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាលពីថ្ងៃម្សិលមិញ (រូបថត៖ ណាត​ សុភាព​)
តំណាងរាស្ត្រ​គណបក្សប្រឆាំង​ថា មិន​ទទួលស្គាល់​ព្រំដែន​លេខ​២០៣ ស្ថិតនៅ​ក្នុងស្រុ​កកំពង់រោទិ៍ ខេត្ត​ស្វាយរៀង​នោះ​ទេដោយ​អះអាង​ថាបង្គោល​ព្រំដែន​នោះវៀតណាម​បោះ​ដោយ​ឯក​តោភាគីចូល​មក​លើ​ដី​ខ្មែរ​។​
នេះ​ជា​ការអះអាង​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈពេល​ពួកគេ​ដឹកនាំ​អ្នកសារព័ត៌មាន យុវជន និង​ព្រះសង្ឃ​១០០​អង្គ​/​នាក់ ចូល​ទៅ​ពិនិត្យ​ដល់​បង្គោល​ព្រំដែន​លេខ​២០៣​នោះ​កាលពី​ថ្ងៃ​ទី​១៩ ​ខែកក្កដា ឆ្នាំ​២០១៥​។ ប៉ុន្តែ​ក្រុម​យុវជន និង​ព្រះសង្ឃ​ប្រមាណ​២០០០​អង្គ​/​នាក់​ផ្សេងទៀត ​ត្រូវបាន​អាជ្ញាធរ​និង​ពលរដ្ឋ​ខែ្មរ​មួយ​ក្រុម​ទៀត ក្នុង​ដៃ​កាន់ដំបង​ស្ទើរ​គ្រប់គ្នា ឈរ​នៅ​ខាង​អាជ្ញាធរ​ចេញ​មក​រារាំង​មិនឲ្យ​ទៅ​ទេ ដោយ​ឲ្យ​រង់ចាំ​នៅចម្ងាយប្រមាណ​ជិត​១​គីឡូម៉ែត្រពី​បង្គោល​ព្រំដែន​នោះ​។​
នៅ​ចំពោះមុខ​អ្នកយក​ព័ត៌មាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែងថាបង្គោល​ព្រំដែន​លេខ​២០៣ នៅត្រង់​ចំណុច​ភូមិ​ធ្លក វៀតណាម​ពិតជា​បោះ​ដោយ​ឯកតោភាគី​ចូល​ទឹកដី​ក​ខ្មែរ ហើយ​ភាគី​វៀតណាមបាន​បង្កបង្កើន​ផល​លើដី​នោះ​។ 
លោក​ អ៊ុំ សំអាន បញ្ជាក់ថាលោក​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​រដ្ឋាភិបាល ឲ្យ​ប្រាប់​ទៅ​ភាគី​វៀតណាម​បញ្ឈប់ការ​ធ្វើស្រែ ​និង​អភិវឌ្ឍ​នៅ​តំបន់​នោះ ដើម្បី​ជជែក​គ្នា​បោះបង្គោល​ព្រំដែន​នេះ​ឡើង​វិញ តាម​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​។​
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មិន​អត្ថាធិប្បាយ​ទេ​ដោយ​ឲ្យ​សួ​រទៅ​លោក​ស្រី កុយ ពិសី​។ ប៉ុន្តែ​លោកស្រី កុយ ពិសី ជា​អនុប្រធាន​គណៈកម្មាធិកា​រ​នេះ បដិសេធ​មិន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​។​

ការចុះពិនិត្យ​បង្គោល​ព្រំដែន​ជា​ថ្មី​ទៀត​នេះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​ធ្វើ​ឡើង ក្រោយពី​ទទួល​​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​មក​ថា វៀតណាម​បាន​ធ្វើ​សកម្មភាព​រំលោភ​ចូល​ទឹកដី​កម្ពុជា​។​
កាលពី​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា​កន្លង​ទៅ ប្រជា​ពលរដ្ឋ​ខ្មែរ និងវៀតណាម​ធ្លាប់​ប៉ះទង្គិច​គ្នា​នៅ​គោល​ដៅ​នេះ​ម្តង​រួចមកហើយ ដែល​បណ្តាលឲ្យ​ភាគី​ទាំង​ពីរ​រងរបួ​សរៀ​ង​ខ្លួន៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: