A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 July 2015

Chea Mony resigned as a union leader to join an opposition party, but doesn't want any positions លោក ជា មុនី លាឈប់​ពី​ប្រធាន​សហជីព ចូលបក្ស​ប្រឆាំង តែ​មិន​ត្រូវការ​តំណែង​ទាំងអស់

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   20-07-2015,) |  ដោយ : ជា ធីរិទ្ធ           
រូបភាព
អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ដែល​លោក​ជា មុនី កាន់តំណែង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ពី​បងប្រុស​របស់លោក គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ឆ្នាំ ២០០៤ ។ លោក ជា មុនី បានប្រកាសថា រូបលោក​នឹង​ឈប់ឈរ​ឈ្មោះ​ធ្វើជា​ប្រធាន​សហជីព​តទៅទៀត​នៅក្នុង​សមាជ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហជីព​ថ្មី​នាពេល​ខាងមុខនេះ។ រយៈពេល ១០ ឆ្នាំ ដែល​លោក​កាន់តំណែង​ជា​ប្រធាន​សហជីព​នេះ លោក មុនី យល់ថា ជាពេលវេលា​ដ៏​យូរ ហើយ​ល្មម​ទុក​ឱកាស​ឲ្យ​ក្មេងជំនាន់ក្រោយ​ទទួល​តំណែង​បន្ត។ ក្រោយពី​លាឈប់​ពី​ប្រធាន​សហជីព លោក ជា មុនី នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ធ្វើជា​សមាជិក​ធម្មតា តែ​មិន​ត្រូវការ​តំណែង​អ្វី​ទាំងអស់។ លើសពីនេះ លោក ជា មុនី ក៏​មិនមែនជា​មនុស្ស​ដែលលក់​ឧត្តមគតិឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​នោះដែរ។ ទាំងនេះ​ជា​អះអាង​របស់លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​បទ​សម្ភា​ន៍​ជាមួយ​ការី​និពន្ធ​សារព័ត៌មានថ្មីៗ លោក ជា ធី​រិ​ទ្ធ។ 


សូម​ស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ៖ Listen to audio here.



No comments: