A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 July 2015

Cambodian ad Vietnamese officials to inspect border areas where violence erupted between Cambodian border activists and Vietnamese civilians and police មន្ត្រី​ព្រំដែន​កម្ពុជា-វៀតណាម នាំគ្នា​ទៅ​មើល​តំបន់​ព្រំដែន​ដែល​ផ្ទុះ​ហិង្សា​ដើម្បី​ស្វែងរក​ការពិត

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   15-07-2015,) |  ដោយ : ជា ធីរិទ្ធ          
រូបភាព
មន្ត្រីជាន់ខ្ពស់​ព្រំដែន​កម្ពុជា និង​វៀតណាម នឹងធ្វើ​ដំណើរ​រួមគ្នា​ទៅពិនិត្យ​មើល​តម្រុយ​បង្គោល​ព្រំដែន​លេខ ២០៣ ស្ថិត​ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដែលជា​កន្លែង​ផ្ទុះ​ហិង្សា​រវាង​ពលរដ្ឋ​កម្ពុជា និង​វៀតណាម​កាលពី​ចុងខែ​មិថុនា កន្លងទៅ។ គោលដៅ​នៃ​ដំណើរ​នេះ ធ្វើឡើង​ដើម្បី​ស៊ើបអង្កេត​ឲ្យ​ច្បាស់​ពី​ដើមហេតុ ដែល​នាំ​ឲ្យ​មាន​អំពើហិង្សា​នោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ការស៊ើបអង្កេត​របស់​ម​ន្ត្រី​ព្រំដែន​កម្ពុជា និង​វៀតណាម​ចំពោះ​ករណីនេះ។


លោក ឡុង វីសាលោ​ក ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា​ផង​នោះ ជា​ដឹកនាំ​មន្ត្រី​ព្រំដែន​កម្ពុជា ទៅពិនិត្យ​មើល​នៅ​តប​ន់​កើតហេតុ ជាមួយ​មន្ត្រី​ព្រំដែន​ខាង​វៀតណាម នៅ​ថ្ងៃទី ១៦ ខែកក្កដា។ នេះ​បើតាម​អ្នកស្រី កុយ ពិសី ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា​មួយរូប​ផងដែរ។ អ្នកស្រី បាន​បន្ថែម​ប្រាប់​សារព័ត៌មានថ្មីៗថា ដំណើរ​របស់​មន្ត្រី​ព្រំដែន​កម្ពុជា​និង​វៀតណាម​ទៅ​មើល​តម្រុយ​បង្គោល​ព្រំដែន​លេខ ២០៣ ស្ថិតនៅ​ក្នុងភូមិ​ត្នោត ឃុំ​ធ្លក ស្រុក​កំពុងរោទិ៍ ខេត្តស្វាយរៀង ដែលជា​កន្លង​ផ្ទុះ​ហិង្សា​រវាង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម កាលពី​ថ្ងៃទី ២៨ ខែមិថុនា គឺ​ដើម្បី​ស្រាវជ្រាវ​រករឿង​ពិត​ដែល​នាំ​ឲ្យ​មាន​ហិង្សា​កើតឡើង។ « លើសពីនេះ យើង​ចង់ដឹងថា តើ​ខ្មែរ​យើង​អ្នក​ខុស ឬ​វៀតណាម​អ្នក​ខុស នៅពេល​មាន​ហិង្សា​កើតឡើង។ ក្រោយពី​ដឹង​លទ្ធផល​យ៉ាងណា​នោះ យើង​នឹងមាន​វិធានការ​តាម​ស្ថានការណ៍​ការជាក់ស្តែង»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី កុយ ពិសី។ 
 
ដំណើរ​របស់​មន្ត្រី​ព្រំដែន​កម្ពុជា និង​វៀតណាម​ទៅកាន់​កន្លែង​ផ្ទុះ​ហិង្សា​នេះ ទទួលបាន​ការស្វាគមន៍​ពី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អ្នកដឹកនាំ​សកម្មជន និង​និស្សិត​ទៅ​កន្លែង​ដែល​ផ្ទុះ​ហិង្សា​នោះ។ តែ​យ៉ាងណា​លោក អ៊ុំ សំអាន បានស្នើ​ឲ្យ​ការស៊ើបអង្កេត​របស់​ម​ន្ត្រី​ព្រំដែន​កម្ពុជា និង​វៀតណាម ត្រូវធ្វើឡើង​ដោយ​ឯករាជ្យ។ « កុំ​ល​ម្អៀ​តទៅ​ណា ត្រូវ​រក​ឲ្យ​ឃើញ​អ្នកណា​ខុស អ្នកណា​ត្រូវ។ ពលរដ្ឋ​ខ្មែរ​យើង​ដើរ​លើដី​ខ្មែរ គ្មាន​អាវុធ​ក្នុង​ដៃ​សោះ ឯ​វៀតណាម​មាន​សុទ្ធតែ​កាំភ្លើង និង​ព្រនង់​តម្រង់​មក​វាយ​ខាងយើង​មុន»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ។
 
សូមបញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ខេ​ត្ក​ស្វាយរៀង អំពើហិង្សា​នៅតាម​ដែនកម្ពុជា និង​វៀតណាម​ស្ថិតនៅ​ស្រុក​កំពង់រោទិ៍​នោះ បានធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​យ៉ាងហោចណាស់១០ នាក់​រងរបួស រីឯ​ភាគី​វៀតណាម​រងរបួស៨នាក់។ ក្រោយ​កើតហេតុ​កម្ពុជា មិនបាន​សរសេរ​លិខិត​ថ្កោលទោស​ទៅខាង​ពលរដ្ឋ​វៀតណាម​នោះទេ តែ​ខាង​ក្រសួងការបរទេស​វៀត​ណា​ម​ឯណោះ​វិញ បានចេញ​លិខិត​ថ្កោលទោស​ពលរដ្ឋ​កម្ពុជា ហើយ​ថែមទាំង​ចាត់ទុក​សកម្មភាព​ហិង្សា​នោះ​ថា ប្រព្រឹត្ត​ដោយ​ជន​ជ្រុលនិយម​កម្ពុជា ល្មើស សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា៕

2 comments:

Anonymous said...

Dear Khmer and foreign readers:

Drgunzet is a Vietnamese/Yuon spammer or troller based in Boise, Idaho.

This Yuon/Vietnamese troublemaker have created messes and messed up with everyone on the internet forum.

This Vietnamese poster has tried too hard to protect his Vietnamese/Yuon from having bad reputation, being embarrassed, being called nation of thieves (who took land from China "North Vietnam", Champa "Central Vietnam" and Cambodia/Khmer Kampuchea Krom "Southern Vietnam"), and being called a manipulators (lobbyists) at the UN to make a fool and confusion, and beyond until today.

Khmer Yeourng

Anonymous said...

Can you all leave these 2 bitches 'khmerization' and 'Drgunzet' alone so they can fuck each other to hell?

VACATE THIS BLOODY BLOG IMMEDATELY IF YOU ARE A TRUE KHMER EXCEPT those made-up characters like ah YOUN Bun Thoeun and that whore 93 year-old bitch etc...etc...

True Khmer