A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 July 2015

Cambodia-Vietnam border agreement is still in a myth កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​វៀតណាម​លើបញ្ហាព្រំដែន​ស្ថិតក្នុង​ការលាក់បាំង​

ដោយ៖​ កាន់ វិច្ឆិកា និង​ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី9 កក្កដា 2015, 

អនុប្រធាន​គណៈកម្មាធិការកិច្ចការព្រំដែន លោក​ស្រី​ កុយ ពិសី​ បាន​ចុះហត្ថលេខាជាមួយ​ភាគី​វៀតណាម(រូបថតដោយទេព សូនី​)
ឯកសារចុះកិច្ចព្រមព្រៀងរវាង​កម្ពុជា និង​​វៀតណាម​លើ​បញ្ហាព្រំដែ​ន​ស្ថិត​ក្នុង​ការ​លាក់​បាំង​ ស្រប​ពេល​ដែល​​ភាគីទាំងពីរ​បាន​ចុះ​ហត្ថលេខាលើ​ឯកសារ​ជាច្រើន​សន្លឹក។
កម្ពុជា និង​វៀតណាម បាន​បើ​ក​កិច្ច​​ប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា​បោះ​បង្គោល​ព្រំដែនគោក​ រយៈ​ពេល​៣ថ្ងៃចាប់ពីថ្ងៃ​ទី​០៧​ដល់ថ្ងៃ​ទី ០៩​ខែ​កក្កដា។​
ក្រោយ​ពីបញ្ចប់​កិច្ច​ប្រជុំនៅថ្ងៃល្ងាចថ្ងៃព្រហស្បតិ៍នេះ អនុប្រធាន​គណៈកម្មាធិការកិច្ចការព្រំដែន លោក​ស្រី​ កុយ ពិសី​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ជា​ច្រើន​សន្លឹក​ជាមួយ​ភាគី​វៀតណាម។ បន្ទាប់​មក​ លោក វ៉ា គឹមហុង ​​ប្រធាន​គណៈកម្មាធិការកិច្ចការព្រំដែន បាន​ចុះ​ហត្ថលេខាបន្ត​ជាមួយភាគី​វៀតណាមលើ​ឯក​សារជា​ច្រើន​សន្លឹកដែរ​។ ឯក​សារ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នោះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជូន​អ្នក​សារព័ត៌មាន​នោះទេ។ ចំណែក​សេចក្តីប្រកាស​ព័ត៌មាន​មួយសន្លឹក​របស់​ភាគីខ្មែរ​ក៏​មិន​មាន​អត្ថន័យ​អ្វី​ជា​​ដុំកំភួន​សម្រាប់​កិច្ច​ព្រម​ព្រៀងនោះ​ដែរ។​
សេចក្តីប្រកាស​ព័ត៌មាន​របស់​ភាគី​កម្ពុជា​ឲ្យ​ដឹង​ថា​កិច្ចប្រជុំ​​នេះ​បាន​ដំណើរ​ការ​ប្រក​ប​ដោយ​បរិយាកាស​ស្និទ្ធស្នាល ឈរ​លើ​មូលដ្ឋាន​ និង​ស្មារតី​គោរពគ្នា​ទៅវិញ​ទៅ​មក​នូវ​ឯក​រាជ្យ​ អធិបតេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​នៃ​ប្រទេស​​នីមួយៗ។ សេចក្តីប្រកាស​បន្ត​ថា​«ភាគីទាំងពីរ​ទទួល​ស្គាល់​ថា​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាងប្រទេសទាំងពីរ​មាន​ការ​ស្មុគស្មាញច្រើន ទោះ​ជា​ភាគីទាំងពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​ប្រមាណ​៨៣ភាគរយ​រួច​ហើយ​ក៏​ដោយ​។ ភាគីទាំងពីរ​បាន​ឯក​ភាព​គ្នា​នឹង​ខិត​ខំ​បញ្ចប់​កិច្ច​ការ​ព្រំដែន​ឲ្យ​​បាន​ចប់នាពេល​ខាងមុខ»

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ភាគីទាំងពីរ​បាន​ឯកភាព​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់​ តាម​ស្មារតី​នៃ​សេចក្តីប្រកាស​​​ព័ត៌មាន​រួម ចុះ​ថ្ងៃ​ទី​១៧​ខែ​មករា ឆ្នាំ​១៩៩៥ ស្តីពី​ការ​រក្សា​ស្ថាន​ភាព​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ព្រំដែន។ សេចក្តី​ប្រកាស​បន្ថែម​ថា​«ភាគីទាំងពីរ​ឯក​ភាព​ឲ្យ​ក្រុម​បច្ចេក​ទេសចម្រុះព្រំដែន​ ក៏​ដូច​ជា​អាជ្ញាធរ​នៅ​តាម​​បណ្តា​​ខេត្ត​ជាប់ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​សហការគ្នា​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធ​ភាពរាល់​បាតុ​ភាព​ដែល​កើ​​ត​មាន​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​ ដើម្បីទប់ស្កាត់​ និង​បញ្ចៀស​ការរីក​រាល​ដាល ដែល​នាំ​ឲ្យ​ប៉ះពាល់​​ដ​ល់​ទំនា​ក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ»។​
លោក វ៉ា គឹមហុង បាន​បដិសេធមិន​​បកស្រាយ​បន្ថែម​ទៅ​កាន់​អ្នកសារព័ត៌មាន​លើ​កិច្ច​ប្រជុំ​បញ្ហាព្រំដែន​ជាមួយ​ភាគី​វៀតណាម ដោយ​គ្រាន់​តែ​ឲ្យ​​សេចក្តីប្រកាស​ព័ត៌មានមួយសន្លឹក។​
អ្នក​សារព័ត៌មាន​ម្នាក់ដែល​មាន​ទំនាក់ទំនងជិតស្និទ្ធិជាមួយ​សារព័ត៌មាន​វៀតណាម​​និយាយ​ដោ​យ​មិន​បញ្ចេញឈ្មោះ​ថា​អ្នក​សារព័ត៌មាន​វៀតណាម​បាន​ទទួលនូវ​​កិច្ច​ព្រមព្រៀងដែល​កម្ពុជា និង​វៀតណាម​បាន​ចុះ​ហត្ថលេខានៅថ្ងៃនេះ។ ប្រភព​បន្ត​ថា​អ្នក​សារព័ត៌មាន​វៀតណាម​បាន​ទទួល​ឯក​សារ​ជាភាសាវៀតណាម​ជាច្រើន​សន្លឹក ដែល​មាន​អត្ថន័យ​ច្រើន​ជាង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្តល់​ទៅឲ្យ​អ្នក​សារ​ព័ត៌មាន​ខ្មែរ។​
​គួរបញ្ជាក់​ថាកិច្ចប្រជុំ​រឿង​ព្រំដែន​នេះធ្វើឡើង​ក្រោយ​ពី​មាន​ភាពចម្រូងចម្រាស​នៅតាម​ព្រំដែន ​រហូត​មានការ​ប្រើ​ហិង្សា​នៅ​ចំណុច​មួយ​នៃ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង​។ ក្រៅពី​ការប៉ះទង្គិច​នៅ​ខេត្ត​ស្វាយរៀង​នោះ ក៏​មាន​ការ​បាញ់ថ្នាំ​លើ​ដំណាំ​របស់​កសិករ​ខ្មែរ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ការជីក​ប្រឡាយ​នៅ​ខេត្ត​កំពត និង​ការជីក​ស្រះ​ចូល​ដី​ខ្មែរ​នៅ​ខេត្ត​រតនគិរី​ពី​សំណាក់​វៀតណាម​ជាដើម​។ ក្រោយ​មាន​ភាពចម្រូងចម្រាស​ទាំង​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ វៀតណាម​ពិតជា​បាន​រំលោភ​ចូល​អធិបតេយ្យ​របស់​កម្ពុជា ​និង​បាន​ដាក់​កំណត់ទូ​ត​១២​ដង​ទៅ​វៀតណាម ប៉ុន្តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ការឆ្លើយតប​ណាមួយ​នៅឡើយ​ទេ​។​
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សរសេរលិខិត​មួយច្បាប់​​ទៅ​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដោយ​ស្នើ​សុំ​ផែន​ទី​កម្ពុជាដែល​តម្កល់​នៅ​អង្គការប្រជាជាតិ មកពិនិត្យ​ផ្ទៀងផ្ទាត់ជាមួយ​ផែន​ទី​ដែល​រដ្ឋាភិបាល​បានប្រើ​ប្រាស់​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​ជិតខាង៕
លោក វ៉ា គឹមហុង(ខាងស្តាំ)ប្រធាន​គណៈកម្មាធិការកិច្ចការព្រំដែន បាន​ចុះ​ហត្ថលេខាជាមួយ​ភាគី​វៀតណាម(រូបថតដោយ​ទេព សូនី)
សរសេរមកកាន់កញ្ញា កាន់​ វិច្ឆិកា តាមរយៈvicheika@vodhotnews.com និង​លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

11 comments:

Anonymous said...

I got the solution but not everybody will accept my solution - the solution is: Everybody should become a world citizen the the border issues will ceased. Aint that Angelina Jolene campaign for world peace? Let's all become a mono-culture. But don't count me in.


Magog

Anonymous said...

Begin of Drgunzet's comment.

I like your idea.

-Drgunzet-

Anonymous said...


Magog and drug-on-shit will make one great homo couple....I would say...

Sincerely,
STUPID youn...

Anonymous said...

ខ្ញំុគិតផាវា៉ គិមហុងជាជាតិយួននឺងអនុប្រធានស្រីក៏ជាយួនដែរ តែខ្មែរវិញអ្នកតូចតាចគ្រាន់តែជាអាមីអាផោងជាអ្នកជើងពានពីក្រោយ បើមិនធ្វើបាតុ កម្មទ្រង់ទ្រាយធំពួកឆ្កែយួនទាំងអស់វាមិនព្រមបញ្ឈប់ផោកទាបរបស់វាទេ ?………...

Anonymous said...



Magog,

Wasn’t that Hitler’s idea too?



Anonymous said...

Begin of Drgunzet's comment.

CNRP is useless and greedy. Just look at the CNRP and their body guards, all well fed. CNRP could have help these poor folks in Prey Speu. But no.

CNRP only makes noise to cause trouble and serve themselves.

So, I will tell CNRP one more time, stop driving those expense cars (some were costing more than 40,000 US dollars). Just driving some cars worth no more than a few thousands US dollars then use the money to help the poors.

Will you do that?

Eat less and save food for the poor. You need to be on a diet.

-Drgunzet-

Anonymous said...

Racist -Drgunzet- the self-proclaimed Viet-German:

http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG

A real horny German Shepherd on the loose looking for Drgunzet for a serious Doggy-Style's penetration. Stick your ass up real high now DrgunZet!!!

Anonymous said...

Yea Indo-China will for sure Youn's Indo-China Federation and capital in Hanoi. Dominated by Vietnamese cultures and businesses. DREAM ON A KA THOP ! Lol

Cambodian & Thai will never join. We are unique cultures than dogs eating Youn. Mad dog that was a very bad ideas from you knowing how Khmer are weak in military, populations, economy, etc. except Khmer Pride.

Anonymous said...

Begin of Drgunzet's comment.

In 1971, a small group of 24 or so, Vietnamese Commando attacked and destroyed the entire Khmer Air Force at the main airport in Phnom Penh. Several hundred Khmer troops were defeated easily.

How was it possible? Well, just observe this forum. I alone could easily defeat all Khmer posters here, both intellectually and physically.

-Drgunzet-

Anonymous said...

Racist -Drgunzet- the self-proclaimed Viet-German:

http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG

A real horny German Shepherd on the loose looking for Drgunzet for a serious Doggy-Style's penetration. Stick your ass up real high now DrgunZet!!!

Anonymous said...


-Drgunzet-

To cure your big mouth problem your face needs to be eff !