A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 July 2015

Cambodia and Vietnam reveal a different result of the border meeting កម្ពុជា-​វៀតណាម​បង្ហាញ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ព្រំដែន​ខុស​គ្នា

វ៉ា គឹមហុង ហូ ស៊ាន់សឺន (Ho Suan Son) ៦២០
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា គឺ​លោក វ៉ា គឹមហុង (ស្ដាំ) និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​វៀតណាម លោក ហូ ស៊ាន់សឺន (Ho Suan Son) ចុះ​ហត្ថលេខា​បន្ទាប់​ពី​ប្រជុំ​ទាក់ទង​រឿង​បោះ​បង្គោល​ព្រំដែន​អស់​រយៈពេល ៣​ថ្ងៃ នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Leng Maly
កិច្ចប្រជុំ​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម ដែល​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កក្កដា ខាង​ភាគី​កម្ពុជា បញ្ចេញ​ព័ត៌មាន​តិចតួច​ជាង​វៀតណាម។
លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ​អស់​រយៈ​ពេល ៣​ថ្ងៃ ត្រូវ​បាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា បញ្ចេញ​ឱ្យ​ដឹង​លទ្ធផល ៣​ចំណុច។
សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​របស់​គណៈកម្មការ​នេះ បង្ហាញ​ថា កិច្ច​ប្រជុំ​រវាង​ភាគី​កម្ពុជា និង​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​កក្កដា ទទួល​បាន​លទ្ធផល​ទី​១ ភាគី​ទាំង​ពីរ​ទទួល​ស្គាល់​ថា ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ មាន​ភាព​ស្មុគស្មាញ​ច្រើន។ ភាគី​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន ៨៣% ហើយ ហើយ​នឹង​ខំ​បញ្ចប់​នៅ​ពេល​ខាង​មុខ។
លទ្ធផល​ទី​២ ភាគី​ទាំង​ពីរ​ឯកភាព​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ស្ដីពី​ការ​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅ​តាម​បណ្ដោយ​ព្រំដែន ហើយ​លទ្ធផល​ទី​៣ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ឱ្យ​ក្រុម​បច្ចេកទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ សហការ​គ្នា​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ រាល់​បាតុភាព​ដែល​កើត​មាន​នៅ​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ទប់​ស្កាត់ និង​បញ្ចៀស​ការ​រីក​រាលដាល​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ។ ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទេ។
ដោយ​ឡែក​ខាង​គណៈកម្មការ​កិច្ចការ​ព្រំដែន​វៀតណាម បាន​បញ្ចេញ​ព័ត៌មាន​ជូន​អ្នក​កាសែត​វៀតណាម ច្រើន​ជាង​កម្ពុជា បើ​ទោះ​ជា​កិច្ចប្រជុំ​ជា​មួយ​គ្នា​តែ​មួយ។
ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ថ្លែង​ថា នេះ​ជា​ចរិត​លាក់លៀម​ព័ត៌មាន​របស់​មន្ត្រី​ខ្មែរ ហើយ​វៀតណាម​ផ្សព្វផ្សាយ​ទូលាយ ព្រោះ​វៀតណាម​ចំណេញ៖ «ខាង​វៀតណាម គេ​ចំណេញ ហើយ​កាល​ណា​គេ​ចំណេញ គេ​ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​ពលរដ្ឋ​គេ ចំពោះ​បក្ស​កុម្មុយនិស្ត​គេ។ ប៉ុន្តែ​យើង​មិន​ដឹង​ចំណេញ​អី​ទេ មាន​តែ​ខាត និយាយ​រួម​ទៅ ហើយ​វប្បធម៌​លាក់លៀម​ព័ត៌មាន​ហ្នឹង វា​ជា​វប្បធម៌​យូរ​ណាស់​មក​ហើយ​ដែល​អ្នក​ធ្វើ​ការ​រាជការ ខាង​រដ្ឋាភិបាល​ហ្នឹង គ្មាន​គណនេយ្យ​ភាព​ចំពោះ​សង្គម​ទេ។ អត់​មាន​ទំនួល​ខុសត្រូវ»
ភាគី​វៀតណាម​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ បាន​ផ្ទៀងផ្ទាត់​គោលការណ៍​នៃ​កិច្ចព្រមព្រៀង សន្ធិសញ្ញា និង​អនុសញ្ញា​រវាង​ប្រទេស​ទាំង​ពីរ ស្ដីពី​ព្រំដែន ជាពិសេស គឺ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥។ ភាគី​ទាំង​ពីរ បាន​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន ដែល​បាន​កើត​ឡើង​នៅ​ព្រំដែន​​កន្លង​មក ហើយ​បាន​ឯកភាព​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ភាគី​ទាំង​ពីរ ក្នុង​ការ​ដោះស្រាយ​បញ្ហា​កើត​មាន​នៅ​តំបន់​ព្រំដែន។ ក្នុង​ករណី​ដែល​មាន​បញ្ហា​នៅ​តំបន់​ព្រំដែន ភាគី​ទាំង​ពីរ​ត្រូវ​ចែក​រំលែក​ព័ត៌មាន​ជា​បន្ទាន់ សហការ​ដោះស្រាយ មិន​បណ្ដោយ​ឲ្យ​បញ្ហា​រីក​រាលដាល ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​រារាំង​ការ​កំណត់​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន។
ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហការ​រក្សា​សន្តិសុខ​ព្រំដែន ហើយ​បង្កើន​ការ​ឃោសនា​អប់រំ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​គោរព​ដោយ​ស្ម័គ្រចិត្ត​នូវ​គោលការណ៍​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន​ដែល​បាន​ចែង​ក្នុង "កិច្ច​ព្រមព្រៀង​ស្ដីពី​បទប្បញ្ញត្តិ​ព្រំដែន​រវាង​ប្រទេស​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​ប្រទេស​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា" ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៨៣ សន្ធិសញ្ញា​ស្ដី​អំពី​ការ​កំណត់​ព្រំដែន​ប្រទេស​រវាង​ប្រទេស​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​ប្រទេស​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ១​៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​នេះ ដែល​ចុះ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០០៥។ គោរព​អនុស្សរណៈ​ស្ដី​អំពី​ការ​ដោះស្រាយ​តំបន់​មួយ​ចំនួន​នៅ​សេសសល់​ លើ​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា (MOI) ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១១ និង​ជា​ពិសេស គឺ​មាត្រា​៨ នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ដែល​ចែង​ថា៖ "ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង ក្នុង​ពេល​រង់ចាំ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​អំពី​ព្រំដែន គឺ​រក្សា​ស្ថានភាព​បច្ចុប្បន្ន និង​ផ្លាស់ប្ដូរ មិន​ប្ដូរ​បង្គោល​ព្រំដែន អប់រំ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ដាំដុះ តាំង​ទីលំនៅ និង​សហការ​គ្នា​រក្សា​សន្តិសុខ​ព្រំដែន"
ទាក់ទង​នឹង​សន្ធិសញ្ញា​ទាំង​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ថ្លែង​ថា វៀតណាម​បាន​ធ្វើ​ផ្លូវ ជីក​ប្រឡាយ​យក​ដី​កម្ពុជា​មុន​ពេល​សន្ធិសញ្ញា​កើត ហើយ​គណៈកម្មការ​ខណ្ឌ​សីមា បោះ​បង្គោល​ព្រំដែន​គោក គឺ​បន្ថែម​ភាព​ស្រប​ច្បាប់​ដល់​ការ​យក​នោះ៖ «នៅ​ពេល​ដែល​មាន​គណៈកម្មការ​ព្រំដែន​បោះ​បង្គោល វា​គ្រាន់​តែ​ទៅ​ប្រថាប់ត្រា​លើ​ព្រំដែន​ដែល​យួន បាន​រៀបរយ​រួច​ទៅ​ហើយ។ មាន​ន័យ​ថា ប្រើ​អនុសញ្ញា​បំពេញ​បន្ថែម ១៩៨១, ១៩៨២, ១៩៨៥, ២០០៥ ហ្នឹង​យក​ទៅ​បង្គ្រប់​កិច្ច បង្គ្រប់​ផ្លូវ​ច្បាប់។ បើ​ថា​ផ្លូវ​ជាក់​ស្ដែង ដី​ព្រំដែន​ហ្នឹង គេ​បាន​រៀបចំ​រួច​ស្រេច​ទៅ​ហើយ»
នៅ​ក្នុង​កិច្ច​ប្រជុំ ៣​ថ្ងៃ ភាគី​វៀតណាម​ឱ្យ​ដឹង​ថា ប្រទេស​ទាំងពីរ​បាន​រំឭក​ឡើង​វិញ​ពី​កិច្ចការ​កំណត់​ខណ្ឌ​សីមា បោះ​បង្គោល​ព្រំដែន​គោក​តាំងពី​មុន​ឆ្នាំ​២០០៦ ដល់​ពេល​បច្ចុប្បន្ន ដែល​ជា​លទ្ធផល​បាន​កំណត់​ខណ្ឌសីមា​បាន​ប្រហែល ៩២០​គីឡូម៉ែត្រ ក្នុង​ប្រវែង​ព្រំដែន​សរុប​ប្រហែល ១.១៣៧​គីឡូម៉ែត្រ។ គណៈកម្មការ​កំណត់​ទីតាំង​បង្គោល​បាន ២៦០ ក្នុង​ចំណោម ៣១៤ ទីតាំង (ស្មើ​នឹង ៨៤.១%) បោះ​បង្គោល​បាន ៣០៥/៣៧១ បង្គោល (ស្មើ​នឹង ៨២.២%) ភាគី​ទាំង​ពីរ​កំណត់​កម្មសិទ្ធិ​កោះ​បាន ១០៤។ ក្នុង​នោះ មាន​កោះ ៣៩ បាន​កំណត់​ជា​កម្មសិទ្ធិ​របស់​វៀតណាម និង​កោះ ៦៥ បាន​កំណត់​ជា​កម្មសិទ្ធិ​របស់​កម្ពុជា និង​ពិនិត្យ ហើយ​សម្រេច​ឲ្យ​ប្រើប្រាស់​សំណុំ​ឯកសារ​បង្គោល​ចំនួន ១៩១។
ដោយ​អនុវត្ត​តាម​កំណត់ត្រា​អនុស្សរណៈ​អំពី​ការ​ដោះស្រាយ​តំបន់​មួយ​ចំនួន ដែល​នៅ​សេសសល់​លើ​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ដែល​ហៅ​កាត់​ថា MOU មក​ដល់​ពេល​នេះ ភាគី​ទាំង​ពីរ​បាន​ដោះដូរ​ និង​សម្រេច​ការ​ដោះដូរ​ទីតាំង​ដី​មួយ​ចំនួន (តាម​អត្រា ១៖១ (១​ហិកតារ -១​ហិកតារ) នៅ​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​គ្នា រួម​មាន​ខេត្ត​តៃនិញ (Tây Ninh) ជាប់​នឹង​ខេត្ត​កំពង់ចាម (ត្បូងឃ្មុំ) តៃនិញ (Tây Ninh) ជាប់​ស្វាយរៀង ដុងថាប (Đồng Tháp) ជាប់​ព្រៃវែង អានយ៉ាង (An Giang) ជាប់​តាកែវ និង​ខេត្ត​កៀនយ៉ាង (Kiên Giang) ជាប់​កំពត។
ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា បច្ចុប្បន្ន​នេះ មាន​កំណាត់​តំបន់​ព្រំដែន​ចំនួន ៧ ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​ដំណោះស្រាយ​នៅ​ឡើយ គឺ​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៣០ ដល់ ៤០ (ខេត្ត​យ៉ាឡាយ [Gia Lai] -រតនគិរី)។ ព្រំដែន​ពី​បង្គោល​លេខ ៤០ ដល់ ៤៤ (ខេត្ត​យ៉ាឡាយ [Gia Lai] ដាក់ឡាក់ [Đắk Lắk] -រតនគិរី និង​មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៥៦ ដល់ ៦០ (ខេត្ត​ដាក់ណុង [Đắk Nông] -មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ១៣៨ ដល់ ១៤៧ (ខេត្ត​តៃនិញ [Tây Ninh] -ស្វាយរៀង) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៤១ ដល់ ២៤៥ ពី​បង្គោល​លេខ ២៤៧ ដល់ ២៥៣ (ខេត្ត​អានយ៉ាង [An Giang] -កណ្ដាល) និង​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៩៥ ដល់ ៣០២ (ខេត្ត​កៀនយ៉ាង [Kiên Giang] -កំពត)។
ភាគី​ទាំងពីរ​ក៏​ព្រមព្រៀង​បង្កើន​ល្បឿន​ការងារ​របស់​សមត្ថកិច្ច​កំណត់​ខណ្ឌសីមា បោះ​បង្គោល​ព្រំដែន និង​ជួប​គ្នា​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ទាំង​ពីរ​ឱ្យ​បាន​ញឹកញាប់។ គោរព​ឲ្យ​បាន​​ម៉ឺងម៉ាត់​​នូវ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទ្វេភាគី និង​បោះ​បង្គោល​ក្នុង​ឆ្នាំ​២០១៥ ដូច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​វៀតណាម–​កម្ពុជា ព្រមព្រៀង​គ្នា​កសាង​ព្រំដែន​ឲ្យ​ក្លាយ​ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព ស្ថិរភាព យូរអង្វែង ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​មន្ទិល​ចំពោះ​ការ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​របស់​ភាគី​កម្ពុជា៖ «ការ​ប្រជុំ​បី​ថ្ងៃ​អត់​បាន​ចេញ​ហ្នឹង យើង​សង្ស័យ​ដូច​គ្នា​ថា អាច​មាន​ការសម្ងាត់​អី​មួយ​ក្នុង​ការ​ស៊ុមគ្រលុំ​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឱ្យ​យួន ឬ​ក៏​ដោះស្រាយ​ព្រំដែន​ហ្នឹង​អត់​មាន​លទ្ធផល​អី ហើយ​ចេះ​តែ​យល់​ព្រម​ជា​មួយ​យួន។ បើ​សិន​ជា​នៅ​តែ​បន្ត​បោះ​បង្គោល​ព្រំ​ដែន​ទៀត ហើយ​យក​ផែនទី ដែល​យួន​គូស​នា​ទសវត្ស​ទី ៨០ នឹង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ ថែម​ទៀត ព្រោះ​បោះ ៨៣% ហ្នឹង ខ្ញុំ​បាន​ពិនិត្យ​មើល គឺ​បាត់​ដី​ខ្មែរ​ច្រើន​ណាស់»
ទោះ​ជា​យ៉ាង​ណា​ក្ដី ភាគី​កម្ពុជា និង​វៀតណាម ឱ្យ​ដឹង​ដូច​គ្នា​ថា កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​ស្និទ្ធស្នាល​ក្នុង​បរិយាកាស​មិត្តភាព ភក្ដីភាព ស្មោះត្រង់ ឈរ​លើ​មូលដ្ឋាន និង​ស្មារតី​គោរព​គ្នា​ទៅវិញ​ទៅ​មក នូវ​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​នីមួយៗ និង​យោគយល់​គ្នា។
នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​កក្កដា ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​កំណត់ហេតុ​កិច្ច​ប្រជុំ និង​បាន​ព្រមព្រៀង​គ្នា​ថា កិច្ច​ប្រជុំ​លើក​ក្រោយ ប្រធាន​គណៈកម្មការ​ទាំង​ពីរ នឹង​ជួប​គ្នា​នៅ​ប្រទេស​វៀតណាម ក្នុង​ខែ​សីហា ឆ្នាំ​២០១៥ នេះ៕

6 comments:

Kim Ea said...

Like i told Khmer audiences before ,this negotiation process is a mechanism to smoother and legalize the past intruder land in the border . the second part is facilitate in a hurry all the remaining demarcation mechanism scheme to finish their goal of incursion . They have no transparency, no one Khmer outside of this team 25 Khmer traitor servant of enemy know what is going one in the meeting. What they tell us now is the final result. What else they hiding inside ? What map they will use in the future demarcation ? The same fake map ? the same mechanism in the past? the same groups of incompetent and brain deficiency Yuon servant as present group ? I hope khmer citizen will get up bind together, asking for transparency from this government slave , use a New a proper legality map, and a new competent team with Khmer gut. We Khmer can't let our farm land slide away irresponsible like this again .

Anonymous said...

Yuon sent only 1/2 man to deal with Svar Kim Hong. And Svar kim Hong still lost.

Look at that Yuon guy size !! He is one half of Svar Kim Hong.

Anonymous said...

Sovereignty is understood in jurisprudence as the full right and power of a governing body to govern itself without any interference from outside sources or bodies. In political theory, sovereignty is a substantive term designating supreme authority over some polity.[1] It is a basic principle underlying the dominant Westphalian model of state foundation.

Derived from Latin through French souveraineté, its attainment and retention, in both Chinese and Western [2] culture, has traditionally been associated with certain moral imperatives upon any claimant.


Anonymous said...

Racist -Drgunzet- the self-proclaimed Viet-German:

http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG

A real horny German Shepherd on the loose looking for Drgunzet for a serious Doggy-Style's penetration. Stick your ass up real high now DrgunZet!!!

RealKhmer said...

I think the Vietnamese in recent time somewhat in limbo.

Vietnam has been bullied by the Chinese for quite sometimes in term of water territories encroachment by the Chinese.

Vietnam used to have the BIG BROTHER, the Russian or the former Soviet Union for support, but the big brother is no longer afford to help the little one any longer, due to the collapsed of the Soviet Union and economy.

Vietnam betrayed her former BIG SUPPORTER, THE CHINESE, by invaded Cambodia, during the KHMER REPUBLIC OF KAMPUCHEA, THE KHMER ROUGE, which was the closest ally of the Chinese.

That leave only one major superpower, THE UNITED STATES OF AMERICA for Vietnam to seek help in time of difficulty.

Certainly, Vietnam is in the precarious circumstances, this time the BIG BROTHER is a former adversary, extremely hatred toward each other just in recent history, the American blood has not been dried yet.

The big question is, "Will the hopefully new found BIG BROTHER comes to the rescue", in what prices.....will have to wait and see.

Not to mention that Vietnam is a pretense of having a virtuous character, claimed to be a victim and alleged of territorial encroached by the Chinese. At the same time having territory ambition toward Cambodia, now that is "Hypocrisy" my friend.

Anonymous said...

closest ally? The guy above is so stupid