A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

មី​យ៉ាន់​ម៉ា ដាក់គុក​ចិន​ ១៥៣​ នាក់​ ១ ​ជីវិត​

Fri, 24 July 2015 ppp
AFP


ក្រុង​យ៉ាំង​ហ្គោ​នៈ ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រិះគន់ ធ្ងន់ៗ​ចំពោះ​ការកាត់ទោស​ដាក់ គុក​រយៈពេល​វែង​លើ​ពលរដ្ឋ​ចិន​ជាង​ ១៥០​ នាក់​ពីបទ​កាប់​ឈើ​ខុសច្បាប់​នៅ​ មី​យ៉ាន់​ម៉ា ជាការ រង្គោះរង្គើ​ថ្មី​បំផុត​ចំពោះ​ទំនាក់​ទំនង​រវាង​អ្នកជិតខាង​ទាំងពីរ​។​

ការកាត់ទោស​ទ្រង់ទ្រាយ​ធំ​នេះ កើតឡើង​បន្ទាប់ពី​ក្រុម​អ្នក កាប់​ឈើ​ទាំងនោះ ត្រូវបាន​ចាប់ ខ្លួន​ក្នុង​ខែមករា​ក្នុងអំឡុងពេល​នៃ​ការបង្ក្រាប​មួយ​លើ​សកម្មភាព​ព្រៃឈើ​ខុសច្បាប់​ក្នុង​រដ្ឋកា​ឈី​ន ភាគ​ខាងជើង ដែល​ជាប់​ព្រំដែន​ជាមួយ​ចិន​។​

ចិន​បានធ្វើ​ការតវ៉ា​ការទូត​មួយ​ជាមួយនឹង​មីយ៉ាន់ម៉ា​បន្ទាប់ពី​តុលាការ​នៅ​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ បាន​កាត់ទោស​ពលរដ្ឋ​ចិន​ ១៥៣​ នាក់ ដាក់គុក​១ ជីវិត​ពីបទ​កាប់​ឈើ​ខុសច្បាប់​។​

​តម្រូវការ​មិនចេះ​ស្កប់​របស់​ចិន​នូវ​វត្ថុ​ធាតុ​ដើម​របស់​មី​យ៉ាន់​ម៉ា​បាន​បញ្ឆេះ​កំហឹង​នៅ​ មីយ៉ាន់ម៉ា​ ចំពោះ​ប្រទេស​យក្ស​ជិតខាង​ភាគ​ខាងជើង​របស់ខ្លួន​។​



​តំបន់​នៅតាម​បណ្ដោយ ព្រំដែន​ដ៏​ធូររលុង​របស់​មីយ៉ាន់ម៉ា​ជាមួយ​ចិន បាន​ក្លាយជា​ទីតាំង​សម្រាប់ ពាណិជ្ជកម្ម​ឈើ​ហ៊ុប​ខុសច្បាប់​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ចិន​។​ថ្លើមថ្ម​ភាគច្រើន​របស់​មីយ៉ាន់ម៉ា ក៏ត្រូវ​គេ​ជឿថា​ត្រូវបាន​រត់ពន្ធ​ខុសច្បាប់​ចូលទៅ​ចិន​ដែរ​។​

​តុលាការក្រុង Myitkyina នៃ​រដ្ឋ កាឈីន ភាគ​ខាងជើង​មីយ៉ាន់ម៉ា បានសម្រេច​កាត់ទោស​ពលរដ្ឋ​ចិន​ ១៥៥ ​នាក់​ពីថ្ងៃ​ពុធ​។ ពីរ​នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​កាត់ទោស​បាន​គេច​ផុតពី​ទោស​ជាប់គុក​មួយជីវិត និង​ត្រូវ​ជាប់គុក​ត្រឹម​ ១០​ ឆ្នាំ​។​

មន្ត្រី​តុលាការ​ម្នាក់ បាន​និយាយ ថា ជនជាប់ចោទ​ទាំងអស់​នឹងមាន​ឱកាស​ប្ដឹង​ឧទ្ធរណ៍ ប្រឆាំងនឹង​ការសម្រេចចិត្ត​នោះ​។​ មន្ត្រី​ម្នាក់​មកពី​ផ្នែក​ពន្ធនាគារ​ក្រុង Myitkyina បានបញ្ជាក់​ពី​ការកាត់ទោស​នោះ​។​

សួងការបរទេស​ចិន បាន​និយាយថា​ខ្លួន​«​បារម្ភ​ពន់ពេក​» អំពី​ការសម្រេចចិត្ត​នេះ និង​បានធ្វើ​ការតវ៉ា​មួយ​ជាមួយ​មីយ៉ាន់ម៉ា​។

​ក្នុង​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក លូ កាង បាន​និយាយថា​៖ « ចិន​បាន​ក៏​ដាក់​ពាក្យបណ្ដឹង​អំពី​រឿងក្ដី​នេះ ជាច្រើនលើក ជាច្រើន​កម្រិត និង​តាមរយៈ​មធ្យោបាយ​ជាច្រើន​ហើយ​»​។​

​ក្រសួងការបរទេស បាន​បន្ថែមថា ចិន​បានទាមទារ​ឲ្យ​មីយ៉ាន់ម៉ា​ដោះ​ស្រាយ​រឿង​ក្ដី​នេះ​«​ក្នុង​ចរិត​ពេញ​ច្បាប់ មាន​ហេតុផល និង​យុត្តិធម៌​» ធ្វើ​ដូច្នោះ​រឿងក្ដី​នេះ​អាច​ត្រូវ​បញ្ចប់​ដោយ​ល្អ​។​

​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ខែមករា ក្នុងការ​បង្ក្រាប​លើ​ការកាប់​ឈើ​ខុសច្បាប់ និង​ការជួញដូរ​ឈើ​ក្នុង​ប្រទេស​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​យោធា និង​នាយកដ្ឋាន​ប៉ូលិស និង​រុក្ខាប្រមាញ់​។

​អនុរដ្ឋមន្ត្រី​ក្រសួង​អភិរក្ស​បរិ ស្ថាន​និង​រុក្ខាប្រមាញ់ បាន​ប្រាប់​សភា​ពី​ខែមិថុនា​ថា ឈើ​ខុសច្បាប់ ជាង​ ១ ០០០​ តោន​ត្រូវបាន​រឹបអូស​តាំងពី​ខែមករា​៕

No comments: