A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

សម្ដេច​ក្រុមព្រះ៖ កម្ពុជា​គួរ​ផ្អាក​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​បណ្ដោះអាសន្ន

ដោយ អ៊ុំ រង្សី
2015-07-25 rfa

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​យុវជន នា​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៥។
RFA/Um Raingsy

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច លើក​ឡើង​ថា ក្នុង​ដំណាក់កាល​នេះ វា​អាច​នឹង​ល្អ​ប្រសើរ ប្រសិនបើ​កម្ពុជា សម្រេច​មិន​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជា​បណ្ដោះអាសន្ន​នោះ។

​សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​ក្រោយ​ពិធី​សំណេះសំណាល​ជាមួយ​យុវជន​អ្នក​រាជា​និយម​នា​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា បើ​កម្ពុជា បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​ក៏​ត្រូវ​តែ​លើក​និយាយ​ជាមួយ​ឡាវ និង​ថៃ ផង​ដែរ។

សម្ដេច​ក្រុមព្រះ​បញ្ជាក់​ទៀត​ថា ដំណាក់កាល​នេះ កម្ពុជា​គួរតែ​ឯកភាព​គ្នា​ជា​មុន មុន​នឹង​ឈាន​ទៅ​ដល់​ការ​បោះ​បង្គោល​ព្រំដែន ព្រោះ​កម្ពុជា អាច​នឹង​ចាញ់​ប្រៀប​វៀតណាម៖ «អ្នក​ខ្លះ​គេ​មាន​យោបល់​ថា បោះ​បង្គោល​ឱ្យ​ហើយ​ទៅ​វា​ល្អ​ជាង។ ខ្ញុំ​គ្រាន់​តែ​សុំ​ជម្រាប​ថា បើសិនជា​យើង​ពុំ​ទាន់​បោះ​បង្គោល​វា​ស្រួល​ជាង កាល​ណា​បោះ​បង្គោល​ហើយ យើង​និយាយ​ជាមួយ​ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​ឡាវ គឺ​គេ​មាន​កម្លាំង​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​មិន​និយាយ​ពី​កម្លាំង​នយោបាយ​ទេ កម្លាំង​អន្តរជាតិ​ក៏​គេ​ខ្លាំង​ដែរ»។

​ជុំវិញ​រឿង​នេះ​ដែរ លោក កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​យល់​ថា ក្នុង​ដំណាក់កាល​នេះ កម្ពុជា​ត្រូវ​មាន​ឯកភាព​ផ្ទៃក្នុង​លើ​ផែនទី​ស្រប​ច្បាប់ ដែល​អង្គការ​សហប្រជាជាតិ​ឲ្យ​មក​ជា​មុន​សិន បន្ទាប់​មក​ត្រូវ​ប្រើ​យន្តការ​អន្តរជាតិ ឬ​ភាគី​ទី​៣ ដើម្បី​ជួយ​ផ្ទៀងផ្ទាត់ និង​ជួយ​ជា​សាក្សី​មុន​នឹង​សម្រេច​បោះ​បង្គោល​ព្រំដែន៕

No comments: