A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 July 2015

គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​យុទ្ធសាស្ត្រ​៣​ចំណុច​ជួយ​សកម្មជន​១១​នាក់​ឲ្យ​មាន​សេរីភាព

ដោយ ប្រាជ្ញ ចេវ
2015-07-27

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស ថា គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​យុទ្ធសាស្ត្រ ៣​ចំណុច ដើម្បី​ជួយ​សកម្មជន​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ទាំង ៣​ចំណុច​នោះ មន្ត្រី​រដ្ឋាភិបាល និង​អ្នក​វិភាគ​ស្វាគមន៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ។

យុទ្ធសាស្ត្រ​ទាំង​នេះ​ត្រូវ លោក កឹម សុខា អះអាង​ថា នឹង​ស្វះស្វែង​តតាំង​តាម​ផ្លូវ​ច្បាប់ ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ គណបក្ស​នៅ​តែ​រក្សា​កិច្ច​ព្រមព្រៀង​នយោបាយ ២២ កក្កដា និង​ប្រើ​វប្បធម៌​សន្ទនា​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ក្រោយ​ចូល​ជួប​សកម្មជន​ទាំង ១១​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ថា​លោក​ភ្ជាប់​ទំនាក់ទំនង​រួច​ហើយ​ទៅ លោក ស ខេង ប្រធាន​ក្រុម​ភាគ​ច្រើន​ក្នុង​សភា។ ប៉ុន្តែ​លោក​ថា លោក ស ខេង មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី លោក ស ខេង នៅ​ឡើយ​ទេ ព្រោះ​គម្រោង​នោះ​ចំ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ៖ «»។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ពី​បទ​ដឹក​នាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំ​ឲ្យ​មាន​ហិង្សា។



អ្នក​វិភាគ​សង្គម លោក កែម ឡី ចង់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​យន្តការ​តុលាការ ជា​ជាង​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។ លោក​ថា ប្រសិន​បើ​ការ​រក​ច្រក​ចេញ​ផ្នែក​នយោបាយ មុន និង​ក្រោយ គណបក្ស​កាន់​អំណាច​នឹង​ចាប់​ខ្លួន​អ្នក​ទាំង​នោះ ឬ​អ្នក​ផ្សេង​ទៀត នៅ​ពេល​ណា​មួយ​ទៀត​មិន​ខាន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​អាច​លូក​ជ្រៅ​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​បាន​ទេ៖ «»។

ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ឯករាជ​ភាព​នៃ​តុលាការ​កម្ពុជា។ ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន ក្នុង​ដំណើរ​ការ​កាត់​ក្ដី​សកម្មជន​ទាំង​នោះ និង​អំពាវនាវ​ថា ប្រសិន​បើ​មាន​ការ​ប្ដឹង​ឧទ្ធរណ៍ ដំណើរ​ការ​កាត់​ក្ដី​នោះ​គួរ​មាន​ការ​កែ​តម្រូវ។

ដូច​គ្នា​នេះ​ដែរ មេធាវី​ការពារ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក​មេធាវី ជូង ជូងី ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា សុំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ក្តី​ឡើង​វិញ។

អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើក​ឡើង​ថា វប្បធម៌​សន្ទនា និង​កិច្ច​ព្រមព្រៀង​នយោបាយ ២២ កក្កដា មិន​អាច​ជ្រៀតជ្រែក​ការងារ​តុលាការ​បាន​ទេ។ ដូច​គ្នា​នឹង​អ្នក​វិភាគ​ដែរ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ចង់​ឃើញ​គណបក្ស​ប្រឆាំង រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់៖ «»។

ទោះ​យ៉ាង​នេះ​ក្តី ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ១១​នាក់​ជា​ថ្មី​នេះ ទទួល​បាន​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស ស្ថានទូត​សហរដ្ឋ​អាមេរិក ហើយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​សាលក្រម​នេះ ថា​ជា​សាលក្រម​នយោបាយ។

លោក កឹម សុខា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​គ្រប់​មធ្យោបាយ មិន​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ឯកោ​ឡើយ។

ទាក់ទង​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង ១១​នាក់​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​គណបក្ស​ប្រឆាំង​ថា ឲ្យ​រក​មេធាវី​ខ្លាំងៗ​ដើម្បី​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ចុះ។ លោក​ថា ទោះ​មាន​ការ​ចរចា លោក​ហាម​អ្នក​ចរចា​នោះ​និយាយ​រឿង​ដោះលែង​សកម្មជន ព្រោះ​ជា​កិច្ចការ​របស់​តុលាការ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​រិះគន់​ទៅ​ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ថា ស្ថាប័ន​ទាំង​នោះ​មិន​បាន​គិត​ពី​សិទ្ធិ​របស់​កង​សន្តិសុខ​ដែល​រង​របួស​នោះ​ទេ៕

No comments: