A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 July 2015

អកតញ្ញូ​ចំពោះ​តំណក់​ឈាម​ដូនតា​ពេល​បោះ​បង្គោល​ព្រំដែន


Mon, 29 June 2015 ppp

ទាហាន​វៀតណាម​​ម្នាក់​ដឹក​ឆ្កែ​ចេញ​មក​រារាំង​​​ក្រុម​ព្រះសង្ឃ​តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង ​និង​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​ពិនិត្យ​ស្រះ​ទឹក​ដែល​​វៀតណាម​​បាន​​ជីក​​​នៅ​ខេត្ត​រតនគិរី​។ អាដហុក


បញ្ហា​ព្រំដែន​ដ៏​ស្រួចស្រាល់​រវាង​កម្ពុជា​ និង​វៀតណាម មិនមែន​ជា​រឿង​ថ្មី​ទេ តែ​​វា​កើតឡើង​ស្ទើរតែ​គ្រប់​របប​ដឹកនាំ​ទៅ​ហើយ​ គឺ​ចាប់​តាំង​ពី​អណ្ណាម ឬ​យួន (កុល​សម្ព័ន្ធ​មួយ​របស់​​ចិន younan) ​រំកិល​ខ្លួន​ចេញ​ពី​ប្រទេស​​ចិន​​មក​កាន់​ភ្នំ​កឺងសឺន​ខិត​ជិត​ប្រទេស​​ចំប៉ា​លេប​​ត្របាក់​ចំប៉ា​ខិត​​ជិត​កម្ពុជា​​លេប​​ត្របាក់​យក​​កម្ពុជា​​ក្រោម​​ ២១ ​ខេត្ត​​សរុប​ទំហំ​ទឹកដី​ប្រមាណ​ ៦១ ​ម៉ឺន​គីឡូម៉ែត​ការ៉េ​។

វត្តមាន​របស់​អណ្ណាម​នៅ​ជិត​កម្ពុជា​មិនមែន​ជា​រឿង​​ចៃដន្យ​​នោះ​ទេ។ មិន​ចៃដន្យ​ព្រោះ​ប្រទេស​ចិន​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​វត្តមាន​អណ្ណាម​នៅក្នុង​ពេល​​នោះ។ ពិត​ណាស់​ទៅ​ហើយ​​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី ២ ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ និង​ចំប៉ា​សុទ្ធសឹង​តែ​​បាន​លើក​ទ័ព​ជាច្រើន​លើក​ច្រើន​សា​ដើម្បី​ទប់ទល់​​ជាមួយ​ការ​បន្លាស់​ទី​នេះ ព្រោះ​ព្រះអង្គ​យល់​ថា​ «បើ​អស់​ចំប៉ា​ដែល​ជា​កំពែង​ការពារ​កម្ពុជា​​ភាគ​ខាង​កើត​មិន​យូរ​មិន​ឆាប់​ថ្ងៃ​ណា​មួយ​រឿង​អាណោច​អាធ័ម​វា​មុខ​តែ​ធ្លាក់​ដល់​វេន​កម្ពុជា។ ការ​វាយ​បណ្តេញ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ ប៉ុន្តែ​នៅ​តែ​មិន​ឈ្នះ​អណ្ណាម​ទាំង​ស្រុង​នោះ​ទេ ពោល​គឺ​​បាន​​ត្រឹមតែ​ទប់​អណ្ណាម​​ឲ្យ​នៅ​ទ្រឹង​លែង​ខិត​រុល​ទៅ​មុខ​ប៉ុណ្ណោះ។

ហេតុ​ផល គឺ​១. អាកាសធាតុ​ត្រជាក់​ចុះ​អ័ព្ទ​នាំ​ឲ្យ​ទាហាន​ឈឺ​ស្លាប់​ច្រើន និង ២.​វត្តមាន​ទាហាន​ចិន​​ជំនួយ​នៅ​ពី​ក្រោយ​ខ្នង​។ ពិត​ដូច​ឈ្មោះ​“អណ្ណាម​” ប្រៀប​ដូចជា​​យក្ស​ដែល​តែងតែ​លេប​ត្របាក់​ដោយ​ងងើល​នៅ​គ្រប់​​រូបភាព​ចំពោះ​ប្រទេស​ណា​ដែល​សិ្ថត​នៅ​ជិត និង​មាន​​សភាព​ខ្សោយ​ជាង​ខ្លួន។



យ៉ាង​ណា​មិញ បន្ទាប់ពី​ការ​ចុះ​ខ្សោយ​​ក្រោយ​​សម័យ​អង្គរ និង​ក្រោយ​អណ្ណាម​​លេប​​ចំប៉ា​បាត់ និង​អណ្ណាម​បាន​រំកិល​ខ្លួន​យ៉ាង​​លឿន​មក​ជិត​ខ្មែរ​ដើម្បី​ដណ្តើម​ចំណែក​សាច់​ដ៏​ឆ្ងាញ់​ជាមួយ​នឹង​សៀម​។ ហេតុ​ផល​នេះ​បាន​ជំរុញ​ឲ្យ​​ប្រទេស​កម្ពុជា​ក្លាយ​ជា​ជនរងគ្រោះ​យ៉ាង​ខ្លោច​ផ្សា​បំផុត។

ជាក់ស្តែង​ក្នុង​រាជ​ព្រះបាទ​អង្គឌួង យួន​និង​សៀម​បាន​ត្រៀម​បែងចែក​ទឹកដី​ខ្មែរ​ជា​ពីរ​ចំណែក​​ដោយ​​មិន​បន្សល់​មួយ​ចំណិត​​មិល្លីម៉ែត្រ​ដល់​ម្ចាស់​ប្រទេស​ក្រោយ​សង្គ្រាម​ខ្លា​ពីរ​ប្រខាំ​គ្នា​ដណ្តើម​សាច់​ស្រស់​មិន​ចាញ់​មិន​ឈ្នះ​អស់​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​លើ​ទឹកដី​ខ្មែរ​។

អ្នក​ជំនាញ​ប្រវត្តិសាស្ដ្រ​ស្តី​ពី​កម្ពុជា​​លោក​​​ដេវិដ​ឆាន់ល័រ មាន​ថ្លែង​ថា «វា​ជា​​រឿង​ដ៏​អភ័ព្វ​ និង​សោកនាដកម្ម​បំផុត​របស់​កម្ពុជា​ដែល​មាន​ប្រទេស​ជិត​ខាង​ជា​យួន និង​សៀម​។

ចំណង់​ និង​សេចក្តី​ប្រាថ្នា​ពិតជា​មិន​ចេះ​ឆ្អែតឆ្អន់​របស់​វៀតណាម​កាន់តែ​បង្ហាញ​​​ឲ្យ​​ប្រជាជន​ខ្មែរ​ឃើញ​រឹត​តែ​ច្បាស់​ពី​មហិច្ឆតា​ស្រេកឃ្លាន​ទឹកដី​ឥត​សំចៃ​មក​លើ​កម្ពុជា។ កម្ពុជា​​​ដ៏​ទន់​ខ្សោយ​​នេះ​បាន​ត្រឹមតែ​​បង្ហាញ​កំណត់​ទូត​ និង​គ្មាន​វិធានការ​ក្តៅ​ណា​មួយ​នៅ​ឡើយ​ជុំវិញ​បញ្ហា​នេះ។ ​ជា​កីឡាករ​ប្រដាល់​អាជីព​ម្នាក់​មិនមែន​​ត្រឹម​តែ​ចេះ​​​ឃុំ​ផ្ទៃ​មុខ​នៅពេល​គេ​វាយ​សន្ធាប់​នោះ​ទេ តែ​ក៏​ត្រូវ​ចេះ​វាយ​បក​ខ្លះ​ដែល​ធ្វើឲ្យ​គូ​ប្រកួត​បាត់​ជំហរ។

យ៉ាង​ណា​មិញ​ការ​បញ្ចេញ​កំណត់​ទូត​​របស់​រដ្ឋាភិបាល​នេះ​​ជា​សញ្ញា​វិជ្ជមាន​ក៏​ពិតមែន​តែ​នៅ​មិន​ទាន់​ចាត់​ថា​ជា​វិធានការ​​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ភាព​ងងើល​របស់​វៀតណាម​នោះ​ទេ។ ដើម្បី​ភាព​ពេញ​ទំហឹង​នឹង​សព្វ​ជ្រុង​ជ្រោយ​កម្ពុជា​ត្រូវ​ជំរុញ​ឲ្យ​វៀតណាម​អនុវត្ត​តាម​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស និង​កំណត់​ការ​បោះ​បង្គោល​ព្រំដែន​​តាម​ផែនទី​ដែល​សម្តេច​នរោត្តម​សីហនុ បាន​យក​ទៅ​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ។

ក៏​ប៉ុន្តែ​ទង្វើ​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ​សព្វថ្វៃ​នៅ​តែ​បង្ហាញ​​ភាព​ស្រពេចស្រពិល​មិន​ដាច់​ស្រេច​ដោយ​ផ្តល់​ប្រៀប​ទៅ​ភាគី​វៀតណាម និង​ខាតបង់​មក​កម្ពុជា។ ខាត​បង់​ព្រោះ​ថា​រហូត​មក​ទល់​ពេល​នេះ​មន្ត្រី​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​បង្ហាញ​ដល់​សាធារណជន ពិសេស​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ទទូច​ស្នើសុំ​ដើម្បី​បញ្ជាក់​ថា​តើ​ផែនទី​ដែល​កម្ពុជា​បាន​និង​កំពុង​បោះ​បង្គោល​ព្រំដែន​សព្វថ្ងៃ​ជា​ផែនទី​ដែល​សម្តេច​នរោត្តម សីហនុ​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ ឬ​ជា​​ផែនទី​ឯកតោ​ភាគី​ដែល​វៀតណាម​បាន​គូស​នៅ​ចន្លោះ​ឆ្នាំ​ ១៩៧៩ ដល់ ១៩៨៩ នោះ​ឬ​យ៉ាង​ណា?

អាថ៌កំបាំង​ និង​ចម្ងល់​កាន់​តែ​​លេច​ឡើង​ពិសេស​នៅពេល​ដែល​​មន្ត្រី​រដ្ឋាភិបាល​លោក​ហ៊ុនសែន​បដិសេធ​ផ្តល់​ផែនទី​ដែល​រដ្ឋាភិបាល​បាន​​អះអាង​ថា​ ខ្លួន​បាន​​ចម្លង​ចេញ​ពី​ផែនទី​អន្តរជាតិ​ដល់​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ​នៅពេល​ថ្មីៗ​នេះ។ បើ​ផែនទី​ដែល​អនុវត្ត​កន្លងមក​ជា​ផែនទី​ដែល​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៧៩ ដល់​ ១៩៨៩ មែន​នោះ​កម្ពុជា​មុខ​ជា​ខាតបង់​ធ្ងន់ធ្ងរ កូន​ខ្មែរ​រាល់​រូប​មុខ​តែ​គេច​មិន​រួច​ពី​បណ្តាសា​ដូនតា។

គួរ​សង្កត់​ធ្ងន់​ថា​ ប្រទេស​ចំប៉ា​ដែល​បាត់បង់​មិន​មាន​រយៈពេល​មួយ​ឆ្នាំ​ ឬ​ពីរ​ឆ្នាំ​នោះ​ទេ តែ​អណ្ណាម​បាន​ប្រើ​រយៈពេល​ជិត​ ៤០០ ​ឆ្នាំ​ដើម្បី​កកេរ​ខាំ​ត្របាក់​លេប​ចំប៉ា​ផុត។ តើ​សន្សឹមៗ​យួន​​អាច​លេប​កម្ពុជា​ផុត​ទៀត​ឬ​ទេ? បើ​ប្រជាជន​ខ្មែរ​ទាំងអស់​ជា​ដីខ្សាច់​រាយ​ហើយ​នៅ​តែ​ប្រគំ​តន្ត្រី​ស្ងៀមស្ងាត់​ លទ្ធផល​ថា​មិន​ត្រូវ​ដែរ​ទេ។

អស់​កូន​ខ្មែរ​ទាំងឡាយ​ពេល​ទំនេរ​ចូរ​សិក្សា​ថ្លឹងថ្លែង​ប្រវត្តិសាស្ត្រ​ខ្លះ ចូរ​មើល​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​ដូនតា​ខ្មែរ។ ចូរ​កុំភ្លេច​ថា​ទឹកដី​ដែល​យើង​កំពុង​តែ​រស់នៅ និង​គ្រប់​ជំហាន​​បោះ​ទៅ​នេះ​ពោរពេញ​ដោយ​ថ្លុក​ឈាម​នៃ​ការ​ពលី​បូជា​ជីវិត​សាច់​ស្រស់​​ឈាម​ស្រស់ ស្បែក​សរសៃ ព្រលឹង​​​វិញ្ញាណ​ដើម្បី​ភាព​ស្រណុក​សុខស្រួល​នៃ​យើង​ទាំងអស់​គ្នា ទើប​យើង​មាន​ថ្ងៃ​នេះ យើង​មាន​ដី​ទ្រ យើង​នៅ​មាន​​ដី​ប៉ុណ្ណឹង​ជាប់​ផែនទី​ពិភពលោក​​ដែរ។ បើ​គ្មាន​វប្បធម៌​លះបង់​កម្រិត​​បរមត្ថ​បែប​នេះ​​ទេ​​ក៏​គ្មាន​ដែរ​ដី​ខ្មែរ​សព្វ​ថ្ងៃ។

សូម​អ្នក​ទាំងអស់​គ្នា​យក​ព្រលឹង​ស្រឡាញ់​ជាតិ និង​យក​ភក្តីភាព​របស់​មហាបុរស​ខ្មែរ​នេះ​ទុក​ក្នុង​បេះដូង​នៃ​អ្នក​ទាំងអស់​គ្នា ចូរ​បណ្ដុះ​នូវ​វប្បធម៌​សន្តិភាព វប្បធម៌​នៃ​ការ​លះបង់​ខ្លះៗ​ដើម្បី​ជាតិ កុំ​មាន​ភាព​អាត្មានិយម សួនតួ អត្តទត្ថបុគ្គល​ខ្លាំង​ពេក​ចូរ​ប្រកប​ដោយ​អត្ថចរិយា។

ចងចាំ​ថា «នៅពេល​ដែល​អ្នក​មាន​ភាព​អាត្មានិយម អ្នក​មិន​អាច​ក្លាយ​ជា​ឪពុកម្តាយ​ល្អ​ ឬ​មេដឹកនាំ​ល្អ​ឡើយ​ ឆាក​ជីវិត​គឺ​ខ្លី​ណាស់ មិន​ដឹង​ថ្ងៃ​ណា​អ្នក​ត្រឡប់​ទៅ​វិញ ដូច្នេះ​ចូរ​ធ្វើ​រឿង​ដ៏​មាន​តម្លៃ​មួយ​ជា​អមតៈ។

ធ្វើ​ល្អ​បាន​ល្អ ថ្វីដ្បិត​តែ​អំពើ​ល្អ​មិន​បាន​ឲ្យ​ឃើញ​ផល​ល្អ​ទាន់ហន់​ក្នុង​ថ្ងៃ​នេះ តែ​វា​មុខ​តែ​តាម​ឲ្យ​​ផល​ដល់​អ្នក​មិន​យូរ​មិន​ឆាប់​បើ​មិន​ជាតិ​នេះ​ក៏​ជាតិ​ក្រោយ។ ធ្វើ​អាក្រក់​បាន​លុយ​ក៏​ពិត​មែន តែ​វា​​មិន​ស្ថិតស្ថេរ​ដូច​អំពើ​ល្អ​ទេ មិន​យូរ​មិន​ឆាប់​តុលាការ​ស្រាវជ្រាវ​គេ​ចាប់​ដាក់​ខ្នោះ​ឃ្នាង​នៅពេល​ប្រទេស​សមគួរ។ នរ​ជន​ជា​បណ្ឌិត​តែង​រក្សា​នូវ​សេចក្តី​ល្អ ហើយ​សេចក្តី​ល្អ​នោះ​នឹង​រក្សា​អ្នក​វិញ៕

ដោយ គល់ សុខេង
អ៊ីមែលៈ khoulsokheng@yahoo.com

4 comments:

Anonymous said...

Topix › China › Drgunzet is a chronic liar and Vietna...
Drgunzet is a chronic liar and Vietnamese racist !!!


http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG

Take a look!!!

Kim Ea said...

Please don't turn an important blog to be a disaster bickering ring . When you bite with the dog you are a dog too . I often blog with this site , i just opine my thinking some time a little bit bickering but civilize way . Please help save Khmerization blog from a paranoia blogger .in recent day i see a lot of disturbing blogger just lure to swallow a bad bait and every bloggers in the web start to abandon the spirit of civilize reader. Please return your spirit from evil bait and back to normal is better safe and sound . In this 2 or 3 weeks span Khmer hear a good and a bad new fly around the media website on the border situation. we as a khmer citizen worry a lot about incoming reciprocal result . The accusation from the government side,i am not pay any much attention, because it a routine trend ,but the accused word spread from an official mouth of Yuon intruder, who invade Khmer land is a serious matter . they intruded and occupy our land and turn to accused us as an agitators to provoke the insecurity at the border is a real disgusting . Where are the government of Khmer people stand, in front of these bastard and malicious accusation ? just agree with the intruder is an act of traitor colluding with enemy to cede land to enemy . So far khmer PM and top authority stayed Mum unmoved ,hiding behind the scene and let a vicious mad dog like Chien Vun a big manipulator to used his fascist attack style to protect intruder instead of Khmer patriotic . This a Khmer administration of to day, PERIOD No more word to say .

Anonymous said...

Begin of Drgunzet's comment.

Oh my God, check out this clip, Khmer died like flies on Thailand's road. There was a big pool of blood from those Khmer bodies strewn all over the road! It's horrible.

https://www.youtube.com/watch?v=5vquWBbswsc

That's what happened when you deleted my comment. Your race is being punished by God.

-Drgunzet-

Anonymous said...

C A U T I O N: Read before commenting...

It's in the Viet's Gene!!!... DrGunZet is a racist Viet!!!

Topix › China › Drgunzet is a chronic liar and Vietnamese racist...

Drgunzet is a chronic liar and Vietnamese racist !!!

http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG

Take a look!!!

Now that "Khmerization" continues to glorify this racist Vietnamese in terrorizing Khmer people and Khmer readers, maybe it's time for Khmer readers to BOYCOTT this "Khmerization" blog altogether!!!

T H E C H O I C E I S Y O U R S!