A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 28 July 2015

អាយប៉ា​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អភិរក្ស​ធម្មជាតិ​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍

ដោយ ហង្ស សាវយុត
2015-07-27 rfa

ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា (AIPA) មក​ពី ៩​ប្រទេស ជួប​ប្រជុំ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Hang Savyouth


ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយប៉ា (AIPA) បាន​មើល​ឃើញ​ថា នៅ​ពេល​អនាគត សហគមន៍​អាស៊ាន​មិន​ត្រឹម​តែ​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​ធំ​ប៉ុណ្ណោះ​ទេ គឺ​អាស៊ាន​ដែល​សម្បូរ​ដោយ​ធម្មជាតិ​ចម្រុះ និង​វប្បធម៌​ដ៏​ចំណាស់ ក៏​នឹង​ក្លាយ​ទៅ​ជា​ប៉ូល​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ទៀត​ផង។

ដោយសារ​ការ​មើល​ឃើញ​សក្ដានុពល​ផ្នែក​ទេសចរណ៍​នេះ ក្រុម​អន្តរ​សភា​អាស៊ាន​បាន​រៀបចំ​ផែនការ​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​រដ្ឋ​ដែល​ជា​សមាជិក ចាប់​ផ្ដើម​អភិរក្ស​ធម្មជាតិ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​សម្រាប់​អនាគត។
ភ្ញៀវ​ទេសចរ​បរទេស​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​បាយ័ន នៃ​បរិវេណ​អង្គរធំ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ RFA/Hang Savyouth

ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា មក​ពី ៩​ប្រទេស កំពុង​ជួប​ប្រជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា។

កិច្ច​ប្រជុំ​លើក​ទី​៧ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អាស៊ាន​ឲ្យ​មាន​ចិរភាព​នោះ គឺ​មាន​សមាជិក​សភា​អាស៊ាន​មក​ពី ៩​ប្រទេស​ចូលរួម ដូចជា​កម្ពុជា ប្រទេស​ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ឬ​ភូមា សិង្ហបុរី ឥណ្ឌូនេស៊ី ប្រ៊ុយណេ​ដារ៉ូសាឡឹម និង​ប្រទេស​ម៉ាឡេស៊ី។



អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​កម្ពុជា គឺ​លោក ងួន ញ៉ិល។ លោក​ថ្លែង​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​កក្កដា ថា វិស័យ​ទេសចរណ៍​ជា​សក្ដានុពល​ដ៏​ធំ​មួយ​ទៀត​សម្រាប់​សេដ្ឋកិច្ច​អាស៊ាន។ នៅ​ពេល​អនាគត សហគមន៍​អាស៊ាន​មិន​មែន​ត្រឹម​តែ​ជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​ធំ​ប៉ុណ្ណោះ​ទេ អាស៊ាន​ដែល​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ចម្រុះ និង​វប្បធម៌​ដ៏​ចំណាស់ ក៏​នឹង​ក្លាយ​ទៅ​ជា​ប៉ូល​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ ចំពោះ​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ទៀត​ផង។ លោក ងួន ញ៉ិល បញ្ជាក់​ថា ការ​ជួប​ប្រជុំ​គ្នា​របស់​ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន​នៅ​ពេល​នេះ គឺ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អភិរក្ស​ធម្មជាតិ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចិរភាព ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​អាស៊ាន​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​តែ​មួយ និង​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក កោត​សរសើរ​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​នេះ៖ «ទេសចរណ៍ គឺ​ជា​វិស័យ​នាំ​មុខ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​ផ្ដល់​ការងារ​យ៉ាង​ច្រើន​សម្បូរ​បែប​ដល់​សង្គម​ជាតិ​ទាំង​មូល»។

ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន បាន​យល់​ស្រប​គ្នា​ថា នឹង​ប្រឹងប្រែង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​ប្រសើរ​ឡើង ដើម្បី​ឲ្យ​អាស៊ាន​សម្រេច​បាន​ជោគជ័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ពេល​ដែល​ធ្វើ​សមាហរណកម្ម នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ។

អគ្គលេខាធិការ​អាយប៉ា លោក ភីអូ រ៉ាំ (P.O Ram) បាន​ថ្លែង​ថា ក្រុម​អ្នក​នយោបាយ​នៃ​អន្តរ​សភា​អាស៊ាន ព្រម​ទាំង​រដ្ឋ​ដែល​ជា​សមាជិក គួរ​តែ​ធ្វើ​យ៉ាង​ណា​តាក់តែង​ច្បាប់​ដែល​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​គ្រប់គ្រង​លើ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ឲ្យ​មាន​ចិរភាព៖ «ការ​ប៉ះ​ទង្គិច​វិស័យ​ទេសចរណ៍ បរិស្ថាន ហើយ​និង​វប្បធម៌ បាន​ក្លាយ​ទៅ​ជា​ការ​រិះគន់ ហើយ​ក៏​ជា​ប្រធានបទ​ដ៏​អាក្រក់ ដែល​ទាំង​វេទិកា​ជាតិ និង​អន្តរជាតិ តែង​ដេញដោល​គ្នា។ ប៉ុន្តែ​ការ​ជួប​ប្រជុំ​របស់​អាយប៉ា ពេល​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា អាស៊ាន​មាន​ធនធាន​ផ្សេង​គ្នា​ជាច្រើន ហើយ​ចែក​រំលែក​គ្នា​នូវ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់»។

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ផែនការ ហិរញ្ញវត្ថុ សវនកម្ម និង​ធនាគារ​នៃ​រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​ថា នៅ​ប្រទេស​កម្ពុជា វិស័យ​ទេសចរណ៍ គឺ​ជា​សក្ដានុពល​ដ៏​សំខាន់​ជួយ​ដល់​កំណើន​នៃ​សេដ្ឋកិច្ច​ជាតិ។ លោក ជាម យៀប បញ្ជាក់​ថា លោក​នឹង​តាមដាន​មើល​របាយការណ៍​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​បើ​ចាំបាច់ គឺ​រដ្ឋសភា​អាច​នឹង​អនុម័ត​ថវិកា​បន្ថែម​សម្រាប់​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

អ្នក​ការពារ​បរិស្ថាន រិះគន់​ថា នៅ​គ្រា​ដែល​អ្នក​នយោបាយ​អន្តរ​អាស៊ាន​លើក​ពី​ការ​អភិរក្ស​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ គឺ​កម្ពុជា កំពុង​តែ​ហិនហោច​ព្រៃ​ឈើ​ដោយសារ​ការ​កាប់​បំផ្លាញ ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ ដែល​រដ្ឋាភិបាល​មិន​ទាន់​មាន​យន្តការ​ការពារ​ច្បាស់លាស់​នៅ​ឡើយ៕

1 comment:

Kim Ea said...

Khmer is a wonderful country, our Khmer ancestor left a tremendous stuff for next Khmer generation to explore and proud off. Khmer People temper also is peaceful heart and adapt of peaceful religious . Something Khmer need to step up to the world attraction stage is the government and their administration conduct and need a softer temperament in respect the human right law and their dignity to conduct fair, accurate business with people . So far international communities just talk about make economic and infrastructure improvement and progress, but they forgot one very important thing to imply, is to convene the dictator regime of reducing or abolishing together the temperature of use force to squeeze or made a hardship on people life . Develop the economy and infrastructure booming is not enough to solve the inside trouble of this government . The unresponsive of international law,careless about Khmer people suffering from draconian law ,the injustice from the judicial abuse , corruption in all angle of life specially the poor community is the need to adjust or care off, if you want a fair play of a sustainable out come of stability. Please i am not obstruct the develop plan of country booming for the future to come , but the government suppose to take care the minor cancer of society fabric first before step up to the big picture of exploding of Asian market in tourism and economy sustainable . This small cancer is invisible to the eyes of ruling party but for Khmer community of to day this distress will soon unable to control it, and will distract all the well expend plan in the future to come . .