A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 June 2015

Vietnamese illegal immigrants can become Khmer citizens according to Sar Kheng's decisions យួន​អាច​ក្លាយជា​ខ្មែរ​នា​រយៈពេល​១៣​ឆ្នាំ​ចុង​ក្រោយ​ តាម​ការ​សម្រេច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​

Posted by on June 16, 2015

យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០០២​កន្លង​ទៅ​ របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​(​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​លើ​លិខិត​ចុះ​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​លោក​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ អតីត​ប្រធាន​នាយកដ្ឋាន​ជនបរទេស​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មការ​យុទ្ធនាការ​ជំរឿន​ស្ថិតិ​ជនបរទេស​ ដែល​បាន​សម្រេច​ថា​ "​បើ​មាន​ប័ណ្ណ​បោះ​ហើយ​ មាន​ន័យ​ថា​ ខ្មែរ​ ។​ ដូច្នេះ​ ពុំ​ចាំបាច់​ទេ​ ។​"​ គឺ​អាច​ឲ្យ​មជ្ឈដ្ឋាន​នានា​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ ជនបរទេស​ ជា​ពិសេស​ជនជាតិ​យួន​នៅ​កម្ពុជា​ដែល​មាន​ប័ណ្ណបោះឆ្នោត​ជា​ហូរហែ​កន្លង​មក​ តាម​ការ​ចេញ​ឲ្យ​របៀប​ប្រឡាំប្រកូវ​ដោយ​អាជ្ញាធរ​នោះ​ ក្នុង​រយៈពេល​១៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាច​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ស្វ័យប្រវត្តិ​អស់​បាត់​ទៅ​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​២,​ មាត្រា​១៩​ នៃ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ ប្រកាស​ឲ្យ​ប្រើ​នា​ឆ្នាំ​១៩៩៦​ ដែល​បាន​ចែង​ថា​ "​ជន​ណា​មាន​សញ្ជាតិ​ខ្មែរ​ ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ។​ …​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ទទួល​ និង​កាន់កាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ "​ និង​ចំណារ​សម្រេច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០០២​ ដែល​ចែង​ថា​ "​បើ​មាន​ប័ណ្ណបោះឆ្នោត​ហើយ​ មាន​ន័យ​ថា​ខ្មែរ​…"​ គឺ​ជនបរទេស​ដែល​ភាគច្រើន​ជា​ជនជាតិ​យួន​ មាន​ប័ណ្ណបោះឆ្នោត​នា​ពេល​កន្លង​មក​ បាន​ក្លាយជា​ខ្មែរ​ និង​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អស់​បាត់​ទៅ​ហើយ​ នា​រយៈពេល​១៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខណៈ​ជនជាតិ​យួន​ទាំងនោះ​ក៏​ធ្លាប់​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ ឬ​ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាងច្រើន​ជា​ហូរហែ​កន្លង​មក​ដែរ​ ៕​

MoI-letter Vietnam-List

1 comment:

Anonymous said...

STOP YOUR MODERATION MODE.
AS YOU CAN SEE NO COMMENT EVEN ON THIS IMPORTANT ISSUE.
ALSO, STOP (OR CHANGE) REQUESTING ON "FOOD MATCH" TO VALIDATE THE "ANONYMOUS".