A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 June 2015

The story about a police officer named "Srey Yuon", which means "Vietnamese Girl", went viral on Facebook អ្នកលេង​ Facebook​ ចាប់អារម្មណ៍​ទៅ​លើ​ប៉ូលិស​ខ្មែរ​ម្នាក់​មានឈ្មោះ​ថា​ “​ស្រី​ យួន​”



Posted by on June 3, 2015

ក្រុម​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​មួយ​ចំនួន​ នៅ​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ បាន​នាំ​គ្នា​ចាប់អារម្មណ៍​ទៅ​លើ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ម្នាក់​ អត្តលេខ​៣១៥៣៣​ និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ទោ​ បម្រើ​ការងារ​នៅ​ការិយាល័យ​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​លោក​ប៉ូលិស​រូប​នោះ​មានឈ្មោះ​ថា​ "​ស្រី​ យួន​"​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​សឹង​មិន​គួរ​ឲ្យ​ជឿ​ថា​មានឈ្មោះ​ដូចនេះ​ ។​

​វា​គឺជា​រឿង​ចៃដន្យ​ដោយ​មាន​អ្នកលេង​ Facebook​ មួយ​ចំនួន​មិន​ចូល​ចិត្ត​ជនជាតិ​យួន​ ហើយ​ពាក្យ​ថា​យួន​នេះ​ក៏​ត្រូវ​បាន​អ្នកខ្លះ​ចាត់​ទុក​ថា​ជា​ការ​ហៅ​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ផង​ដែរ​ ។​ ដោយឡែក​ លោក​ប៉ូលិស​ខ្មែរ​ម្នាក់​បែរជា​មានឈ្មោះ​ថា​ "​ស្រី​ យួន​"​ គឺ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ទាំង​មិន​នឹក​ស្មាន​ដល់​តែ​ម្តង​ទៅ​ ។​ ប៉ុន្តែ​មិនជា​អ្វី​ទេ​ ឲ្យ​តែ​លោក​ប៉ូលិស​រូប​នោះ​មាន​ឧត្តមគតិ​ និង​ទឹកចិត្ត​ស្រឡាញ់​ខ្មែរ​ ថែរក្សា​ខ្មែរ​ ការពារ​ខ្មែរ​ទៅ​បាន​ហើយ​ ៕​
Srey-Yuon Srey-Yuon-1

No comments: