A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

The government won't reveal which two villages it gave to Vietnam in exchange for keeping Heng Samrin's birth village under Cambodia's control រដ្ឋាភិបាល​នៅ​តែ​មិន​ប្រាប់​ឈ្មោះ​ភូមិ​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​វៀតណាម​​ដើម្បី​រក្សាទុក​ភូមិ​លោក​ ហេង សំរិន

Content image - Phnom Penh Post
ពលរដ្ឋមកមើលត្រពាំង​ជីក​ដោយ​វៀតណាម ក្នុង​ភូមិឡំ ខេត្ត​រតនគិរី។ រូបថត អាដហុក​
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​​​តែ​មិន​ព្រម​បង្ហាញ​ឈ្មោះ​ភូមិ​ខ្មែរ​ពីរ​ដែល​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដើម្បី​រក្សាទុក​ភូមិ​ពីរ​ដែល​ជា​ភូមិ​កំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ​ឡើយ ខណៈ​ដែល​ជនជាតិ​ភាគតិច​ជិត ៣០០ នាក់ បាន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដក​មេប៉ុស្តិ៍​ព្រំដែន​ក្នុង​ភូមិឡំ ខេត្ត​រតនគិរី​ចេញ ដោយ​ចោទប្រកាន់​ថា មេប៉ុស្តិ៍​រូប​នោះ​បាន​បណ្តែត​បណ្តោយ​ឲ្យ​វៀតណាម​ចូល​មក​ជីក​ស្រះ​នៅក្នុង​ទឹកដី​ខ្មែរ​។
នៅក្នុង​លិខិត​ឆ្លើយតប​មួយ​ផ្ញើ​ទៅ​លោក អ៊ុំ សំអាន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​សុក្រ​តាមរយៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ហើយ​ដែល​ភ្នំពេញប៉ុស្តិ៍​ទើប​ទទួល​​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក​ ហ៊ុន សែន បាន​ប្រាប់​លោក ហេង សំរិន​ ថា ​សំណើ​របស់​លោក អ៊ុំ សំអាន ដែល​ស្នើ​ឲ្យ​ប្រាប់​ឈ្មោះ ភូមិ​ពីរ​ដែល​ត្រូវ​​ដោះដូរ​​ទៅឲ្យ​វៀតណាម​ជំនួស​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច​ដែល​ជា​ភូមិ​​កំណើត​របស់​​លោក​ ហេង សំរិន និង​សំណើ​សុំ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ក្នុង​​ទឹកដី​កម្ពុជា​ប្រហែល ១២៧០ ម៉ែត្រ​នៅ​ច្រក​ភ្នំដិន​ក្នុង​​​​​ស្រុក​គិរីវង់ ខេត្ត​តាកែវ នោះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ​លោក​បាន​បញ្ជាក់​រួច​ហើយ​ជូន​ប្រជាជន​ក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០១២ កន្លង​មក​។
លោក​នាយករដ្ឋមន្រ្តី​បាន​សរសេរ​ថា៖ «ការ​ចោទប្រកាន់​របស់​ឯកឧត្ដម អ៊ុំ សំអាន នៅ​តំបន់​នេះ គឺ​ប្រាសចាក​ពី​​ការ​ពិត​ទាំង​ស្រុង​ព្រោះ​ថា​រាជរដ្ឋាភិបាល​មាន​គោលការណ៍​ច្បាស់លាស់​ណាស់​​ក្នុង​ការ​កំណត់​ព្រំដែន​​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​»។
លិខិត​បន្ត​ថា៖ «រាជរដ្ឋាភិបាល​គ្មាន​គោលការណ៍​យក​ភូមិ ឬ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល​​ណា​មួយ​ទៅ​សង​អោយ​វៀតណាម​ទេ​»។
លោក​​នាយករដ្ឋមន្ត្រី​បញ្ជាក់​​ទៀត​ថា​ ​ការ​ផ្លាស់ប្តូរ​ព្រំដែន​ដី​នៅ​តំបន់​មួយ​ចំនួន​ដែល​នៅ​សល់​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​ការ​កាន់កាប់​ដី និង​​ដី​កសិកម្ម​របស់​ប្រជាជន ដែល​កំពុង​ធ្វើ​កសិកម្ម និង​រស់នៅ​ជាយូរ​មក​ហើយ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ពួកគេ​ឲ្យ​បន្ត​រស់នៅ​ និង​កាន់កាប់​តំបន់​ទាំងនោះ​តទៅ​ទៀត​។
ជាមួយ​គ្នា​​នេះ លោក ហ៊ុន សែន ក៏​បាន​ច្រាន​ចោល​​នូវ​ការ​ចោទប្រកាន់​​​របស់​លោក​ អ៊ុំ សំអាន ផង​ដែរ ដែល​ថា​វៀតណាម​បាន​ផ្លាស់ប្តូរ​ព្រំដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល ១២៧០ ម៉ែត្រ​នៅ​ច្រក​ភ្នំ​ឌិន​ដោយ​លោក​ថា​វា​មិនមែន​ជា​រឿង​ថ្មី​​​ទេ​ហើយ​ថា​បញ្ហា​នេះ​ត្រូវ​បាន​លោក សុខ អាន រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បំភ្លឺ​រួច​ហើយ​កាលពី​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០០៥។
នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ក៏​បដិសេធ​​ប្រាប់​ឈ្មោះ​ភូមិ​ពីរ​ដែល​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​​វៀតណាម​នោះ​ដែរ ដោយ​ថ្លែង​ថា​លោក​កំពុង​​ជាប់​រវល់។
បើ​តាម​លិខិត​មួយ​ច្បាប់​​​របស់​​លោក អ៊ុំ សំអាន ផ្ញើ​ជូន​​លោក​នាយករដ្ឋមន្ត្រី​កាលពី​ខែ​មុន លោក សំអាន បាន​អះអាង​ថា​មាន​ភូមិ​ចំនួន​បី និង​វត្ត​មួយ​បាន​បាត់បង់​ទៅ​ខាង​វៀតណាម​ដោយសារ​តែ​ការ​ដាំ​បង្គោល​ព្រំដែន​លេខ ១២៥ និង​ ១៣០ ក្នុង​ស្រុក​ពញាក្រែក​។

លោក ​សំអាន ​អះអាង​ថា ការ​ដាំ​បង្គោល​ព្រំដែន​លេខ ១៣០ បាន​ធ្វើឲ្យ​បាត់បង់​ភូមិ​​តាអែម​ និង​បង្គោល​ព្រំដែន​លេខ ១២៥ ដែល​បាន​​ដាំ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ប្រហែល ១ គីឡូម៉ែត្រ បាន​ធ្វើឲ្យ​កម្ពុជា​បាត់បង់​វត្ត​ត្នោត និង​ភូមិ​ពីរ​ទៀត គឺ​ភូមិ​តាមុំ និង​ភូមិ​តាម៉ៅ។
ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ដែល​កំពុង​តែ​ឡើង​កម្ដៅ​នេះ​ដែរ ជនជាតិ​ដើម​ភាគ​តិច ចារ៉ាយ​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ​ចំនួន ២៧៤ នាក់ បាន​ផ្តិត​មេដៃ​ដាក់​ញត្តិ​មក​​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា តាមរយៈ​អង្គការ​អាដហុក​ខេត្ត​រតនគិរី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​ដក​តំណែង​មេប៉ុស្តិ៍​ព្រំដែន​ឈ្មោះ រចំ ជិប​។
តំណាង​ពលរដ្ឋ និង​ចាស់ទុំ​ក្នុង​ភូមិ​ចំនួន ៦ នាក់ ​បាន​ចោទប្រកាន់​ថា មេប៉ុស្តិ៍​ព្រំដែន​ក្នុង​ភូមិ​ឡំ​ ឈ្មោះ​ រចំ ជិប ​បាន​​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​​ជីក​ស្រះ​ក្នុង​ដី​ខ្មែរ​តាម​អំពើ​ចិត្ត។ លើស​ពី​នោះ លោក រចំ ជិប ​ក៏​បាន​ឃុបឃិត​ជាមួយ​នឹង​ទាហាន​ព្រំដែន​វៀតណាម​ដោយ​ឲ្យ​គិញ​សម្ងាត់​វៀតណាម​ពីរ​នាក់​ចូល​មក​​អុកឡុក​​ក្នុង​​កិច្ចប្រជុំ​រវាង​អ្នកភូមិ និង​តំណាងរាស្ត្រ​កាលពី​សប្តាហ៍​មុន។
លោក រម៉ាស់ ទូត អាយុ ៦២ ឆ្នាំ ថ្លែង​ថា៖ «មេ​ប៉ុស្តិ៍​ហ្នឹង​ហើយ​ជា​អ្នក​​នាំ​យួន​ចូល​ប្រទេស​យើង។ គេ​ចូល​ជីក​ស្រះ និង​អនុញ្ញាត​ឲ្យ​គិញ​យួន​​មក​អុកឡុក​អង្គ​ប្រជុំ​ខ្មែរ​ទៀត។ ​ខ្មែរ​យើង​ទៅ​ប្រទេស​គេ​អីចឹង​មិន​បាន​ទេ»។
តំណាង​ពលរដ្ឋ​​ម្នាក់​ទៀត ឈ្មោះ​ រម៉ាស់ ស្វាត អាយុ ៥០ ឆ្នាំ ក៏​បាន​អះអាង​ដែរ​ថា ពលរដ្ឋ​ចង់​ដក​មេប៉ុស្តិ៍​​ស្រឡាញ់​វៀតណាម​នេះ​ចេញ​ហើយ​ដាក់​មេ​ប៉ុស្តិ៍​​ដែល​ស្រឡាញ់​​ខ្មែរ​​វិញ។
ប្រជាពលរដ្ឋ​ភូមិ​ឡំ និង​តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា និង​​ស្រាវជ្រាវ​ពី​បញ្ហា​​វៀតណាម​​ចូល​មក​ជីក​ស្រះ​ក្នុង​ទឹក​ដី​ខ្មែរ​កាលពី​សប្តាហ៍​មុន​​។
ពេល​នោះ​គិញ​សម្ងាត់​វៀតណាម​ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល និង​មាន​ពាក់មួក​នគរបាល​ខ្មែរ​បាន​ចូល​មក​​ថតរូប និង​ថត​វីដេអូ​ពី​កិច្ចប្រជុំ​នោះ បើ​ទោះបី​ជា​ពលរដ្ឋ​ប្រាប់​ឲ្យ​ចេញ​យ៉ាង​ណា​ក៏ដោយ។ ដោយសារ​ពួកគេ​មិន​ព្រម​ឈប់​ថត និង​មិន​ចាកចេញ​ទើប​អ្នក​ភូមិ​ចាប់​ដក​ទូរស័ព្ទ​ពួកគេ​ទុក​ហើយ​ចាប់​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​ប៉ុស្តិ៍​ព្រំដែន​ភូមិ​ឡំ​ដើម្បី​ឲ្យ​ចាត់​វិធានការ​តាម​ច្បាប់។ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​ទៅ​វិញ ហើយ​មន្ត្រី​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​ពីរ​នាក់​ថែម​ទាំង​បាន​មក​សុំ​ទូរស័ព្ទ​ប្រគល់​​ឲ្យ​​គិញ​​វៀតណាម​នោះ​វិញ​ទៀត។ នេះ​បើ​​តាម​លោក ឆាយ ធី អ្នក​សម្រប​សម្រួល​​អង្គការ​អាដហុក​ខេត្ត។
ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក រចំ ជិប ដើម្បី​សុំ​​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។ ប៉ុន្តែ លោក​ ឈិន សារ៉ន មន្ត្រី​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍​ភូមិ​ឡំ​អះអាង​ថា លោក រចំ ជិប ត្រូវ​ប្តូរ​ការងារ​ទៅ​ស្នងការ​​ខេត្ត​រតនគិរី​ប្រមាណ​ជា​កន្លះ​ខែ​មក​ហើយ​។
លោក​ សារ៉ន បាន​បដិសេធ​ថា​ ពួក​លោក​​មិន​បាន​ដោះលែង​គិញ​វៀតណាម​ដូច​ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​នោះ​ទេ​។
លោក ចាំង ដារ៉ា មន្ត្រី​យោធា​ម្នាក់​នៅ​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា ស្រះ​ទឹក​ថ្មី​មួយ​ទៀត​ត្រូវ​បាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​រកឃើញ​ដែល​ធ្វើឲ្យ​ចំនួន​ស្រះ​ទឹក​សរុប​ដែល​ត្រូវ​វៀតណាម​ចូល​ជីក​ក្នុង​ទឹក​ដី​ខ្មែរ​បាន​ឡើង​ដល់​ចំនួន ៩ ហើយ។ លោក​បាន​បន្ត​ថា ស្រះ​ទឹក​ថ្មី​នោះ​គឺ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ជាមួយ​គ្នា​នឹង​ស្រះ​ទឹក​ដែល​រកឃើញ​កាលពី​មុនៗ​នោះ​ដែរ​។
ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ចំនួន​ពីរ​ទៅ​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម​កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​អាទិត្យ​ ដើម្បី​ស្នើ​ឲ្យ​​វៀតណាម​គោរព​តាម​ខ្សែ​ព្រំដែន​នៃ​ផែនទី​​ខ្នាត ១/១០០.០០០។
លោក​ ជុំ ស៊ុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្រសួង​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​ពី​រដ្ឋាភិបាល​​​វៀតណាម​នៅ​ឡើយ​​ទេ។
លោក​​បញ្ជាក់​ថា៖ «យើង​ទើប​តែ​ផ្ញើ​ទៅ​កាលពី​ថ្ងៃ​សុក្រ​រឿង​ស្រះ ៥ ហើយ​កាលពី​ថ្ងៃ​អាទិត្យ​យើង​ផ្ញើ​កំណត់​ទូត​មួយ​ទៀត​ពី​រឿង​ស្រះ។ វា​លឿន​ពេក​មិន​ទាន់​មាន​ការ​ឆ្លើយតប​ភ្លាម​ទេ។ យើង​រង់ចាំ​មើល​បន្តិច​សិន»។
លោក​​​​បាន​បន្ថែម​ថា ក្រសួង​ការបរទេស​មិន​ទាន់​បាន​ដឹង​ពី​ការ​រកឃើញ​ស្រះ​ទឹក​ទី ៩ ​​ទៀត​នោះ​ទេ ហើយ​ក្រសួង​នឹង​ពិនិត្យ​​មើល​របាយការណ៍​ពី​ការ​រកឃើញ​ស្រះ​ទី​ ៩ ​នោះ នៅពេល​ដែល​ទទួល​បាន​៕ TK

2 comments:

Kim Ea said...

This is an acted of irresponsibility and incompetency of the government of Kampuchea on the border problem. They don't have a contingency plan or precise proof to satisfy or explain to the demand from Khmer living in the border area . The denial and use power to suppress or some kind of repudiate the demand response from a congress man of the opposition party, can show the weakness and suspicious fact more than the answer . When government of one country refuse to take a small persuasive pertain complain, it will turn moribund,irritate and distrust in the eye of Khmer opposing party,and have serious doubt over their friendship with this neighbor.

RealKhmer said...

Just a suggestion by RealKhmer:


Deputy Prime Hun Sen should propose to Vietnam Prime Minister a number of measures to expand the partnership between Cambodia and Vietnam in the future.
Together to maintaining high-level meetings, both sides should effectively implement agreements and shared perceptions, while boosting cooperation in all fields, especially in economics, trade, investments, and territories integrity.
Both countries should also promote ties and respects of each other among local communities, especially along their common borders, while increasing people-to-people exchanges, suggest to the Vietnam PM, for the initiating of opening of the Expo Kohs Tral/Phuc Phu Island Fair for our respective people as part of fields cooperation.
That Cambodia pursued a foreign policy of peace, independence, self-control, multilateralism and diversification, and always valued its comprehensive strategic cooperative partnership with Vietnam.
On our Eastern Common Borders, PM Hun Sen should stress that both sides should abide by the agreements and common perceptions of senior leaders of the two Parties and States regarding the efficient control of disagreements at land and sea, not taking any actions that further complicate and expand disputes, while working together for the maintenance of peace and stability in the region.
Further, Cambodia and Vietnam should strictly and fully implement their agreement on basic principles guiding the settlement of land and sea-related issues, as well as the Declaration on the Conduct of Parties in the land and sea territorial integrity.
Both sides should also work with ASEAN countries to complete the Code of Conduct in the Sea at an early date. Hun Sen should emphasize that the two countries should properly resolve disputes through peaceful measures in conformity with international law.
For Mr Hun Sen, he continues to praise highly of progress in bilateral relations over the past years and affirming that the Party and Government of Cambodia always attached much importance to the neigh-bourly friendship and comprehensive cooperation with Viet Nam.
Both countries should actively enhance their comprehensive strategic cooperative partnership in a healthy manner, while expanding bilateral collaboration practically for Mutual Benefit, and settling disputes properly for the interest of both peoples.
Cambodian people congratulate Vietnam on the localities' socio-economic achievements over the past years.