A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 June 2015

The government set up an inter-ministerial committee to investigate the murders of union leaders Chea Vichea and Hy Vuthy 12 years ago (Why after 12 years? It's because Hun Sen is carrying out a witch-hunt to arrest Sar Kheng-Say Chhum's loyalists or the opposition politicians) រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​ករណី​ឃាតកម្ម​លើ​លោក​ ជា​ វិជ្ជា​,​ រស់​ សុ​វ​ណ្ណា​រ៉េ​ត​ និង​ ហ៊ី​ វុ​ទ្ធី​


Sao-Sokha-3
​យោង​តាម​សំណើ​របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​ ដើម្បី​ស៊ើបអង្កេត​ពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨​ ស្តី​ពី​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​លោក​ ជា​ វិជ្ជា​,​ លោក​ រស់​ សុ​វ​ណ្ណា​រ៉េ​ត​ និង​លោក​ ហ៊ី​ វុ​ទ្ធី​ ដោយ​សេចក្តីសម្រេច​លេខ​៤៤​សសរ​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដែល​គណៈកម្មការ​នេះ​មាន​សមាសភាព​ ដូច​ខាងក្រោម​ ៖


-​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ១​រូប​ ជា​ប្រធាន​
-​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ១​រូប​ ជា​អនុប្រធាន​
-​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ១​រូប​ ជា​អនុប្រធាន​
-​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី​ ១​រូប​ ជា​សមាជិក​
-​អគ្គស្នងការ​នគរបាល​ជាតិ​ ជា​សមាជិក​
-​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​សមាជិក​
-​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​សមាជិក​ ។​

​គណៈកម្មការ​អន្តរក្រសួង​ខាងលើ​នេះ​មាន​តួនាទី​ និង​ភារកិច្ច​ ដូច​តទៅ​ ៖​ -​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ប្រមូល​ព័ត៌មាន​ និង​ព័ស្តុតាង​ ។​ -​ចុះ​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​អង្គហេតុ​ និង​អង្គច្បាប់​ ។​ -​រៀបចំ​របាយការណ៍​បំភ្លឺ​ករណី​នេះ​ជូន​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ។​ -​បំពេញការងារ​ចាំបាច់​ផ្សេង​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ ។​
​គួរ​រំលឹក​ជូន​ថា​ លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ៏​ល្បីឈ្មោះ​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​របង​ខាងលិច​វត្ត​លង្កា​ លើ​កំណាត់​ផ្លូវ​ប៉ាស្ទ័រ​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៤​ ។​ នា​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​វិនិច្ឆ័យ​សេចក្តីសម្រេច​បង្គាប់​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​លើ​ជនល្មើស​មិន​ស្គាល់​មុខ​ ដែល​បាន​ធ្វើឃាត​លោក​ ជា​ វិជ្ជា​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២៣៩​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​ ក្រោយមក​ នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៤​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស​ និង​ប្រមូល​ព័ស្តុតាង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​
​រីឯ​លោក​ រស់​ សុ​វ​ណ្ណា​រ៉េ​ត​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ទ្រី​នុង​ហ្គា​ល់​ កូ​មា​រា​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នា​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០០៤​ ខណៈ​រូប​លោក​ធ្វើ​ដំណើរ​ចេញពី​ធ្វើការ​នៅ​រោងចក្រ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ដល់​ចំណុច​មហាវិថី​កម្ពុជា​ក្រោម​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
​ដោយឡែក​ លោក​ ហ៊ី​ វុ​ទ្ធី​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សាន់​តិច​ (Sun​ Tex)​ មាន​ទីតាំង​ឋិត​នៅ​ផ្លូវ​វេ​ង​ស្រេង​ សង្កាត់​ចោម​ចៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រូវ​ឃាតក​បាញ់​សម្លាប់​នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ខណៈ​រូប​លោក​ទើប​ធ្វើ​ដំណើរ​ចេញពី​ធ្វើការ​វេន​យប់​ក្នុង​រោងចក្រ​ ដើម្បី​ឆ្ពោះទៅ​កាន់​លំនៅ​ឋាន​វិញ​បាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ពី​រោងចក្រ​ប៉ុណ្ណោះ​ ។​

​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ សមត្ថកិច្ច​មិន​ទាន់​ស្វែងរក​ឃាតក​ដែល​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ ទៅ​លើ​ជន​រង​គ្រោះជា​មេដឹកនាំ​សហជីព​ដ៏​ឆ្នើម​ទាំង​៣​នាក់​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ទាំង​អយុត្តិធម៌​នៅឡើយ​ទេ​ ៕​

3 comments:

Anonymous said...

12 hears? What's that?

Anonymous said...

Good things to do.

Anonymous said...

Begin of Drgunzet's comment.

Union leader Chea Vichea was not a threat to Mr. Hun Sen. If I were Mr. Hun Sen, I would not bother with Chea Vichea.

Chea Vichea alive was not useful for Sam Rainsy. His death was much more useful. Sam Rainsy can gain some sorely needed publicity. His party at the time was not well-known and weak. So, Don't be surprised, Sam Rainsy could be the culprit ordering Chea Vichea's hit.

With the mentality of death->Presume Mr. Hun Sen did it, will induce the opposition to kill some of their own to pin against Mr. Hun Sen.

Just look at Khmerization, he made some presumption, then pin blame on me. Read his blame here:

"I've received offensive and abusive comments directed at me from some readers, especially Mike and, I presume, Drgunzet, who were angry with me for moderating their offensive comments."

Then he proceeded to take action against me.

http://khmerization.blogspot.com/2015/06/will-khmerization-remove-moderation-mode.html

-Drgunzet-

P.S. If I were the B-52 bomber who piloted over Cambodia, I would not regret over bombing Cambodia. It's a good method to talk with the Khmer, "Eat more bombs till you agree and comply with me."

Your race deserve all the misfortunes happened to you. More will come...