A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 June 2015

The CPP will hold a congress to elect party president and vice-president on 20th June 2015 [CPP នឹង​បើក​សន្និបាត​រើស​ប្រធាន​និង​អនុប្រធាន​ថ្មី​ក្រោយ​ថ្ងៃ​បូជាសព​លោក ជា ស៊ីម មួយថ្ងៃ]

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   13-06-2015, 1:42 pm) |  ដោយ : ថ្មីៗ          
រូបភាព


បន្ទាប់ពី​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​មរ​ណ​កាល​ទៅ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​បក្ស ដើម្បី​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​បក្ស​ថ្មី។ សន្និបាត​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅ​រិ៍​ទី ២០ ខែមិថុនា ពោលគឺ​មួយថ្ងៃ​បន្ទាប់​ពីថ្ងៃ​បូជា​សាកសព​លោក ជា ស៊ីម នា​ថ្ងៃទី ១៩ ខែមិថុនា ខាងមុខ។ 

សូមស្តាប់លោក ជា ធីរិទ្ធ!


គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​បើក​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​ថ្មី។ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា មហាសន្និបាត​នេះ នឹងធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២០ ខែមិថុនា ខាងមុខ ពោលគឺ​បន្ទាប់​ថ្ងៃ​បូជាសព​លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មួយថ្ងៃ។ 

បើតាម​លោក សុខ ឥ​សាន្ត តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ពី​លោក ជា ស៊ីម គឺ​ប្រា​កដ​ណាស់​ថា នឹង​ធ្លាក់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ការប្រកាស​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​បក្ស ដោយ​មិនចាំបាច់​បោះឆ្នោត​ជ្រើសរើស​នោះទេ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗដូច្នេះ​ថា៖ «រឿងនេះ សម្តេច បានប្រកាស​តាំងពីដើម​រៀងមក​ហើយ​ថា បើ​សម្តេច ជា ស៊ីម មរណកាល​ទៅ គឺ​សម្តេច​ធ្វើជា​ប្រធាន»។

ក៏ប៉ុន្តែ​ចំពោះ​តំណែង​ជា​អនុប្រធាន​គណបក្ស​វិញ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា ត្រូវតែ​ឆ្លងកាត់​តាមរយៈ​ការបោះឆ្នោត​ជ្រើស​នៅក្នុង​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​នៅ​ថ្ងៃ​ដែល​បានកំណត់​នោះ។លោក ឥ​សាន្ត មិនអាច​ប្រាប់ថា មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុន្មាន​នាក់​ឲ្យ​ពិតប្រាកដ​នោះឡើយ« ខ្ញុំ​គ្រាន់តែ​ដឹងថា មាន​ឯកឧត្តម ស ខេង និង​ឯកឧត្តម សាយ ឈុំ។ ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋានថា ក្នុងចំណោម​ឯកឧត្តម​ទាំងពីរ​នេះ ឯកឧត្តម​រូប​ណា អាច​នឹង​ជាប់​ជា​អនុប្រធាន​គណបក្ស​នោះទេ»។នេះ​ជាការ​បរិយាយ​របស់លោក សុខ ឥ​សាន្ត។

ជុំវិញ​បញ្ហា​នេះ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ប្រមើល​ឃើញថា លោក ស ខេង រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងមហាផ្ទៃ គឺជា​បេក្ខជន​ដ៏​សក្តិ​សមជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជំនួស​លោក ហ៊ុន សែន ជាង​មន្ត្រី​បក្ស​ដទៃ មានដូចជា លោក សាយ ឈុំ លោក សុខ អាន និង​អ្នកស្រី ម៉ែន សំអន ជាដើម ។ ពីព្រោះ​តែ​លោក ស ខេង មានអំណាច​ខ្លាំង​ទាំង​ក្នុង​គណបក្ស និង​ទាំង​អំណាច​ជាក់ស្តែង ហើយ​លោក ក៏​ជា​អ្នក​ន​យោន​បាយ​ដែលមាន​ឥរិយាបថ​ប្រជាធិបតេយ្យ ដែល​ប្រជាជន អ្នកនយោបាយ សង្គម​ស៊ីវិល ទទួលស្គាល់​ច្រើន​ផងដែរ។

យ៉ាងណាក៏ដោយ ការជ្រើសរើស​ប្រធាន និង​អនុប្រធាន​បក្ស​ថ្មី​នាពេលខាងមុខ នឹងមិន​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា​ឡើយ។ ពីព្រោះ​ការផ្លាស់ប្តូរ​តំណែង​ក្នុង​បក្ស វា​ជា​ជា​រឿង​ធម្មតា​ទេ នៅពេលដែល​ប្រធាន​គណបក្ស​ទទួល​មរណ​កាល ហើយ​គណបក្ស​ប្រជាជន​ន​កម្ពុជា មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ដើម្បី​កាន់​មុខតំណែង​ដឹកនាំ​បក្ស​បន្ត​ពី​អ្នក​ចាស់។នេះ​ជាការ​ថ្លែង​ការពារ​បក្ស​របស់លោក សុខ ឥ​សាន្ត៕

No comments: