A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 June 2015

The CPP party statute to be changed to enable Hun Sen to become both the party president and the prime minister [Hun Sen never followed the law, the law has to always follow him] គណបក្សកាន់អំណាច​នឹង​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ នៅ​ពេល​បុរស​ខ្លាំង​ឡើង​កាន់​តំណែង​ជា​ប្រធាន​បក្ស​


Hun-Sen
Posted by on June 9, 2015

​មិន​ថា​អ្នកនយោបាយ​នៅ​ប្រទេស​កម្ពុជា​ទេ​ សូ​ម្បី​អ្នកនយោបាយ​នៃ​បណ្តា​ប្រទេស​ដែល​បាន​ស្គាល់​ប្រទេស​កម្ពុជា​ សុទ្ធតែ​បាន​ដាក់​ការ​ចាប់អារម្មណ៍​មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ត្រង់​ចំណុច​ប្រធាន​គណបក្ស​គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ត្រូវ​បាន​លក្ខន្តិកៈ​គណបក្ស​ចង​មិន​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ទេ​ បែរជា​ប្រគល់​តំណែង​នាយក​រដ្ឋមន្ត្រី​ដ៏​សំខាន់​ឲ្យ​ទៅ​អនុប្រធាន​គណបក្ស​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​ល្បីល្បាញ​ថា​ ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ទៅ​វិញ​ ខណៈ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ ប្រធាន​គណបក្ស​ដែល​ជាប់​ឆ្នោត​ត្រូវ​តែ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ ឬ​ជា​នាយក​រដ្ឋមន្ត្រី​ ។​

​ឥឡូវនេះ​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទទួលមរណភាព​ហើយៗ​តំណែង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ភាគរយ​ច្រើន​បំផុត​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​រួច​ជា​ស្រេច​ ។​ ទន្ទឹម​នឹង​នេះ​ មជ្ឈដ្ឋាន​នានា​បាន​ចោទ​ជា​សំណួរ​ថា​ នៅ​ពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ឡើង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ តើ​លក្ខន្តិកៈ​គណបក្សកាន់អំណាច​នេះ​ត្រូវ​ចង​មិន​ឲ្យ​ប្រធាន​បក្ស​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​តាម​គន្លង​ចាស់​បន្ត​ទៀត​ឬ​យ៉ាងណា​ ?
​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រាកដ​ណាស់​ នៅ​ពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ឡើងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លក្ខន្តិកៈ​គណបក្ស​មួយ​នេះ​ដែល​ចង​មិន​ឲ្យ​ប្រធាន​បក្ស​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ នឹង​ត្រូវ​កែសម្រួល​ទាំងស្រុង​ ដើម្បី​បើកផ្លូវ​ឲ្យ​បុរស​ខ្លាំង​បាន​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ ប្រសិនបើ​បុរស​ខ្លាំង​ "​នៅ​ចង់​"​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ ។​

​ដូច្នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ពី​ប្រធាន​បក្ស​មិន​អាច​ធ្វើ​នាយក​រដ្ឋមន្ត្រី​ ក្លាយជា​ប្រធាន​បក្ស​ត្រូវធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​វិញ​ តាម​អំណាច​របស់​បុរស​ខ្លាំង​ ហើយ​គណបក្សកាន់អំណាច​មួយ​នេះ​ក៏​នឹង​លែង​ឲ្យ​ពិភពលោក​ "​ពេបជ្រាយ​"​ ពាក់ព័ន្ធ​នឹង​ចំណង​លក្ខន្តិកៈ​បក្ស​ប្លែក​ពី​គេឯង​នេះ​ទៀត​ដែរ​ ៕​

No comments: