A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 June 2015

Sorn Dara counter-sues Khem Veasna of insults and incitement to discriminate លោក ស៊ន តារា ប្តឹង​លោក ខឹម វាសនា ពីបទ​ជេរប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី3 មិថុនា 2015, 

សាស្ដ្រាចារ្យទស្សនៈវិជ្ជា លោក ស៊ន តារា(ធ្វេង) និង​លោក ​ខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធ ដើម្បី​​ប្រជា​ធិបតេយ្យ
សាស្ដ្រាចារ្យទស្សនៈវិជ្ជា លោក ស៊ន តារា ដែលកំពុង​ជាប់បណ្តឹង​នៅ​តុលាការ​ នៅថ្ងៃ​ពុធនេះបាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូងរាជធានីភ្នំពេញ ដោយ​​ប្តឹង​ លោក ​ខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធ ដើម្បី​​ប្រជា​ធិបតេយ្យ ពីបទ​ជេរប្រមាថ​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង។
​ពាក្យ​បណ្តឹង​របស់​លោក ស៊ន តារា ឲ្យ​ដឹង​ថា​​កាលពីខែសីហា និង​តុលា ឆ្នាំ​២០១៤ លោក ​ខឹម ​វាសនា បាន​​​និយាយ​ក្នុង​វេទិកា​សាធារណៈ​ ដោយ​លោក​ ស៊ន តារា ​អះអាង​ថា​លោក ខឹម វាសនា បាន​ជេរ​ប្រមាថ​រូប​លោក ដោយ​ពាក្យ​អសុរស​ធ្ងន់ធ្ងរ ក្នុងនោះមាន​ពាក្យ​ដូច​ជា​«អាឈាមឆ្កែ ជា​កំពូជ​ថោក អាអាចម៌ មុខហ្អែង​ដូច​អាចម៌ អាសំគីស អាសណ្តាន​ឈាមឈ្លើង…»។
នៅ​ក្នុង​ពាក្យ​បណ្តឹ​ងនោះ លោក ស៊ន តារា បាន​លើក​ឡើង​ការ​ពីការជេរប្រមាថផ្សេងៗទៀត ដោយ​លោក​បាន​​ចោទ​លោក ខឹម វាសនាថាបាន​ជេរប្រមាថមកលើរូបលោក។ លោក ស៊ន តារា បាន​ភ្ជាប់ខ្សែវីដេអូក្លីប​​នៃ​វេទិកាតាមមូលដ្ឋាន​​ទាំងនោះ ដាក់ទៅតុលាការ​ផងដែរ។
បើ​តាម​ពាក្យ​បណ្តឹង លោក ស៊ន តារា បាន​លើក​ឡើង​លោក​បាន​បាត់​បង់​ការងារ និង​រងការស្អប់ខ្ពើម ដោយ​​សារ​ពាក្យ​​ជេរប្រមាថនេះ។ លោក​បាន​លើក​ឡើង​ថា​«ខ្ញុំបានបាត់បង់ការងារអាជីព​ និង​ទទួល​ការ​រើស​អើង​​ពីសាកលវិទ្យាល័យ​ជាច្រើន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ …ទីពីរខ្ញុំរងនូវសម្ពាធសតិអារម្មណ៍​ទ្រុឌទ្រោម​ វិបត្តិផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ និង​សុខភាពផ្លូវកាយ។ …ទីបីខ្ញុំទទួល​ការ​ស្អប់ខ្ពើម​ រើសអើងពីអ្នកគាំទ្រ​គណ​បក្ស​សម្ប័ន្ធ​ដើម្បីប្រជាធិបតេយ្យ ទទួល​ការ​ស្តីបន្ទោស​ពីក្រុម​គ្រួសារ ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំអាម៉ាស់ អាក់​អន់​ស្រពន់​​ចិត្ត​លើ​រូបខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​រឹតតែ​ឯកកោ»
លោក​ ស៊ន តារា ប្រាប់​VODនៅល្ងាច​ថ្ងៃពុធនេះ​ថា​ការប្តឹង​របស់លោក មិនមែន​ដោយ​សារ​លោកខឹងនឹង​លោក ខឹម វាសនា និង​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែល​បាន​ប្តឹង​រូប​លោក​នោះទេ។ លោក​ថា​​លោក​​ចង់​ឲ្យលោក ខឹម វាសនា ​ទទួល​ខុសត្រូវ​ផ្លូវ​​ច្បាប់​ទៅ​លើករណី​ដែល​លោក​ចោទ​ថា​បានប្រមាថមក​លើ​​រូប​លោក។​ លោក​បន្ថែម​ថា​លោក​សង្ឃឹម​ថា​តុលាការ​នឹង​ចាត់ការរឿងនេះ ដោយសារ​លោក​ប្តឹង​ដោយ​មាន​​ភ័ស្តុតាង​ជា​វីដេអូក្លីប មិន​ដូច​ការ​ប្តឹង​លើ​ការអត្ថាធិប្បាយនៅ​នៅ​លើ​ប្រព័ន្ធសង្គមនោះទេ។
លោក​ ស៊ន តារា មានប្រសាសន៍​ថា​«ខ្ញុំជឿជាក់​ថា​តុលាការ​នឹង​ចាត់ការ។ ខ្ញុំមាន​វីដេអូក្លីប​នៅតាមមូលដ្ឋាន។ ​ខ្ញុំប្តឹង ​ខឹម វាសនា ដោយ​យកវីដេអូ​នៅតាមមូលដ្ឋានជាភ័ស្តុតាង​ មិនមែន​តាមហ្វេសបុក​នោះទេ»
ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់នេះ លោក ខឹម វាសនា មានប្រសាសន៍​ថាការ​ប្តឹងនេះ​​ជា​សិទ្ធិ​របស់បុគ្គលម្នាក់​​។ លោក​បន្ត​ថា​លោក​នឹង​ទៅបំភ្លឺ​ ប្រសិនបើតុលាការ​ហៅរូបលោក។ លោក​បញ្ជាក់​ថា«ខ្ញុំគិត​ថា​គាត់[ស៊ន តារា ]​យល់​ឃើញ​ថាម៉េច គាត់ធ្វើ​តាមហ្នឹង​ទៅ។ ចាំមើល​តុលាការ​ហៅ​ យើង​ទៅ។ វាមិនដែល​នរណា​សុខ​ៗ​ទៅ​ថា​ឲ្យ​គេម៉េច សុទ្ធ​តែ​មាន​ហេតុ​របស់វា។ ចាំពេលណា តុលាការហៅ​ទៅ​ ពូទៅបំភ្លឺ»

គួរ​រំឭកថា​ ថ្មីៗនេះ​ លោក ស៊ន តារា ត្រូវ​លោក ឆឺ​យ ប៊ុនធឿន ក្នុងនាម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្ដឹង​ពី​បទ​បរិហារកេរ្ដិ៍ និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង និង​ទាមទារ​ប្រាក់​សំណង​៣​ម៉ឺន​ដុល្លារ ទាក់ទិន​នឹង​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ចោទប្រកាន់​គណបក្ស​នេះ​ថា​កេងចំណេញ​នយោបាយ​នៅក្នុង​ពិធី​បុណ្យ​សព​សកម្មជន​របស់ខ្លួន។
លោក​ ស៊ន តារា ត្រូវ​ចូលបំភ្លឺ​កាលពីថ្ងៃទី០២ខែមិថុនា តាម​ការ​កោះហៅ​របស់សាលាដំបូង តែ​លោក​បាន​ស្នើ​សុំ​លើក​ពេល​ចូល​បំភ្លឺ ដោយ​លោក​អះអាង​ថា​ដើម្បី​ទុក​ពេល​សិក្សា​ផ្លូវច្បាប់ និង​ស្វែងរក​មេធាវី។​ លោក​បញ្ជាក់ថា​រហូត​មក​ដល់ពេលនេះ​ លោក​រង់​ចាំ​ការ​កោះហៅ​ជាថ្មី​របស់​តុលាការ។​
​បើ​តាម​លោក ស៊ន តារា លោក​គឺជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ កន្លង​ទៅ​លោក​បាន​បង្ហោះ​សកម្ម​ភាព​​របស់​លោកតា​មរយៈ​ហ្វេ​សប៊ុក ទាក់ទង​នឹង​បញ្ហា​សង្គម​មួយចំនួន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.om

No comments: